Logo

សុគន្ធ នីសា ក្នុងថ្ងៃមង្គលការមិនឱ្យអ្នកកាសែតទាំងអស់ថតទិដ្ឋភាពរៀបការនិងប្តីនាងឡើយ


ដោយ ៖ Mr. Eric

December 2, 2017

តារាចម្រៀងផលិតកម្មហង្សមាស សុគន្ធ នីសា បានរៀបការហើយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នា​២០១៧ ក្រោមក្រសែរភ្នែកមហាជនគាំទ្រយ៉ាងច្រើននិងអបអរ ខណៈសារព័ត៌មានចំនួនៗអន់ចិត្តការហាមប្រាមមិនអនុញ្ញាតចូលរួមផ្តិតរូបភាពនិងដកស្រង់ទិដ្ឋភាពមង្គលការរបស់នាង។

មង្គលការតាមប្រពៃណីខ្មែរដែលរៀបចំឡើងនៅផ្ទះវីឡារបស់ សុគន្ធ នីសា​ ក្នុងបុរីពិភពថ្មី ឬស្សីកែវ ដែលត្រូវបានក្រុមសារព័ត៌មានក្នុងស្រុកជាច្រើននាំគ្នាខំប្រឹងថតទិដ្ឋភាពរបស់នាង ប៉ុន្តែទិដ្ឋភាពមង្គលការដ៏ល្បីបានត្រឹមតែឈរថតនៅមុខរោងការ ប៉ុណ្ណោះ គឺ​បានត្រឹមតែរូបកូនកំលោះទទួលកិច្ចស្វាគមន៍កម្រផ្កាតាមប្រពៃណីពីកូនក្រមុំ។

ពិធីការនិងអ្នកការពារពិធីបានរារាំងនិងមិនអនុញ្ញាត ឱ្យក្រុមអ្នកសារព័ត៌មានមួយចំនួនធំៗ និង ស្ថាប័នសារព័ត៌មានចូលក្នុងរោងការឡើយ ដោយឱ្យឈរថតត្រឹមមុខប៉ុណ្ណោះ។ ការបង្ហាញកិច្ចមិនស្វាគមន៍ពីម្ចាស់ដើមការ និង អ្នករៀបចំពិធីមង្គលការរបស់ សុគន្ធ នីសា បានបង្កឱ្យក្រុមអ្នកសារព័ត៌មានទទួលអារម្មណ៍មិនសប្បាយចិត្ត និង អន់ចិត្តចំពោះការទទួលបែបនេះ។

សូមបញ្ជាក់ថា កញ្ញា សុគន្ធ នីសា បានរៀបការយ៉ាងពិតប្រាដកជាមួយបុរសអាណិកជនអាមេរិក ចៅ សម្បត្តិ ហៅ (សាំបា) រស់នៅរដ្ឋឡូវែល៍ ។ ស្វាមីរបស់តារាចម្រៀងល្បីរូបនេះត្រូវបានស្គាល់និងដឹងថាជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនធានារ៉ាប់រង Manulife ។

មង្គលការរបស់តារាចម្រៀងជាមួយលោកសេដ្ឋីអនិកជនរូបនេះបានត្រូវឱ្យព័ត៌មានជាច្រើននិងអ្នកសិល្បៈបានបង្ហើបថា អញ្ជើញប្រមាណ៧០០នាក់ មកអបអរមង្គលការរបស់នាង នៅសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល ដោយគ្រោងចំណាយ១០ម៉ឺនដុល្លារ ខណៈមិនទាន់បូកសរុបពិធីផ្សេងៗនិងដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់ពួកគេឡើយ៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime