Logo

ពីវិហារសួគ៌រកឃើញជើងឯកប្រដាល់សកលថ្នាក់ជាតិប្រចាំឆ្នាំ២០១៧


ដោយ ៖ Mr. Eric

December 1, 2017

ក្រោយពីបញ្ចប់ការប្រកួត ប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៧ នៅទឹកដី ឃុំវិហារសួគ៌ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រកាសនូវសមាភាពថ្មីដែលជាថ្នាលជម្រើសជាតិ៣រូប ពិតជាមានការរីកចម្រើនខ្លាំង មិនធម្មតាឡើយ ដោយមានអត្តពលិកថ្នាលជាច្រើន ដែលមានសត្ថភាព ល្អៗ ប្រហាក់ប្រហែលគ្នា ចូលរួមប្រកួតប្រជែងដណ្ដើមជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៧នេះ។

 

លោកបានប្រាប់ថា នៅឆ្នាំដំបូងនេះ សហព័ន្ធ បានមើលឃើញកីឡាករជាច្រើន ដែលមានសមត្ថភាពខ្លាំង។ ប៉ុន្តែគោលដៅ របស់សហព័ន្ធ ត្រូវតែ សម្រួចទៅមុខ ឱ្យដល់កម្រិតលំដាប់ខ្លាំងបំផុត ដូច្នះ ទើបយើង ធ្វើការសម្រិតសម្រាំង បានតែអ្នកប្រដាល់សកល៣រូបដែល ល្អបំផុត ក្នុង ចំណោម កីឡាករជាង៨០នាក់ មកពីទូទាំងប្រទេសតែប៉ុណ្ណោះ គឺទី១ មានកីឡាករ វី សុភ័ស្ស មកពីរាជធានីភ្នំពេញ , កីឡាករ សែត សារិទ្ធ មកពីខេត្តកំពត និង កីឡាករ ឡុង សារ័ត្ន មកពីខេត្តព្រៃវែង។

លោកបន្តថា នៅក្នុងចំណោមកីឡាករ៣រូបនេះ លោកសម្លឹងឃើញ កីឡាករ វី សុភ័ស្ស មានបច្ចេកទេស ល្អជាងគេ ដែលជាក្ដីសង្ឃឹម របស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់មេដាយមាស នៅឆាកអន្តរជាតិ នាពេលខាងមុខ។ ហើយកីឡាកររូបនេះ ក៍ជា បេក្ខភាពកីឡាករវ័យក្មេងម្នាក់ ដែលត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន ៥ ឆ្នាំ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ផងដែរ។

ជាមួយគ្នានេះដែល អគ្គលេខាធិការរូបនេះ ក៍បានប្រកាសពីការត្រៀមធ្វើត្តេសជ្រើសរើសកីឡាករការិនីថ្នាល់ ដែលមានបញ្ហា មិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ និង កីឡារកដែលផ្សេងៗមួយចំនួន ទៀត នៅឆ្នាំ ២០១៨ ឆាប់ៗខាងមុខនេះ ដើម្បីសហព័ន្ធ បានដឹងឱ្យច្បាស់ពីសមត្ថភាពពួកគេ តើល្អជាង អ្នកដែលបានចូលរួមប្រកួតថ្នាក់ជាតិ ឆ្នាំនេះ ឬក៍ខ្សោយជាង មុននឹងសម្រេចទទួលពួកគេមកប្រមូលផ្ដុំចូលជម្រើសជាតិ ឈុតធំ និង តូច ។

សូមបញ្ជាក់ផងដែរថា៖ កាប្រកួតនេះ បានដំណើរកាលតាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧ មកម្លេះ ដោយមានរយៈពេល៣ថ្ងៃ ពោលគឺត្រូវបានបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែធ្នូ ម្សិលមិញនេះ ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts