Logo

ប្រកាសនូវស្នាដៃ៨ចុងក្រោយនឹងត្រៀមប្រជែងយកពាននាថ្ងៃទី​ថ្ងៃទី​៦ខាងមុខនេះ


ដោយ ៖ Mr. Eric

December 1, 2017

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ ក្នុងពិធិសន្និកាសែត មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៧ ក្រោម​ពាក្យស្លោក “​ភាពយន្ត និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​” បានប្រកាសនូវស្នាដៃ ៨ចុងក្រោយនឹងត្រៀមប្រជែងយកពាននិងចាក់បញ្ចាំងនៅរោងកុន Free។

លោក ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអនុប្រធានគណកម្មមហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ បានថ្លែងថា ខ្សែភាពយន្តជាជម្រើស៨ចុងក្រោយក្នុងដាក់ប្រឡងចាប់ពី​ថ្ងៃទី​៦ ដល់​១០​ធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះត្រូវបានរកឃើញនិងវាយតម្លៃទៅលើចំណុច ១. ខ្លឹមសារ​គោល​រឿង​

២. ការសរសេរ​អត្ថបទ​៣. ការថត ពន្លឺ និង​ការតុបតែង​ឆាក​ ៤. ការសម្តែង​ ៥. និង​ការប្រព្រឹត្ត​កម្ម​ភាពយន្ត (​ការ​កាត់ ត ដំឡើង​រូបភាព និង​ការ​ផ្គុំ​សំឡេង​)​។​ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បានសម្រេច​ជ្រើសរើសយក ខ្សែភាពយន្ត ចំនួន​៨​ចំណងជើង ចូលរួម​ប្រកួតប្រជែង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ស្នាដៃភាពយន្ត ទាំង៨ចំណងជើងនេះ នឹងដាក់អោយចូលទស្សនា ដោយសេរី នៅតាមរោងភាពយន្ត ចំនួន៣ មាន រោងភាពយន្ត major, Legnd និង Prime។

លោក ស៊ិន ចន្ទ​សា​យ៉ា បន្តថា ក្រោយពី​អនុគណៈកម្មការ​មេ​ប្រយោគ បាន​ពិនិត្យ​វាយតម្លៃ និង​វិនិច្ឆ័យ​ដោយ​ហ្មត់ចត់ ទៅតាម​ជំនាញ សំខាន់ៗ  ដោយ​ជ្រើស​យក ភាពយន្ត​ចំនួន ៨​ចំណងជើង ដើម្បី​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុងនោះ​មាន ១. រឿង​មុនពេល​ដួលរលំ របស់​ផលិតកម្ម រ៉ក អ៉ិ​ន​ធើ​ធិ​ន​មេន​ ២. រឿង​តម្លៃ​ស្នេហ៍ របស់​ផលិតកម្ម ខ្មែរ​មេគង្គ​ ៣. រឿង​ស៊ុប​ភើ​មាំ របស់​ផលិតកម្ម មហាហង្ស​ ៤. រឿង​ការពារ​ឧក្រិដ្ឋជន របស់​ផលិតកម្ម កងចក្រ ភី​ក​ឈ័​រ​ ៥. រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី របស់​ផលិតកម្ម​ថោ​ន អ៊ិន​ធើ​ធេ​ន​មេន​ ៦. រឿង​អ្នកនាង​ម្ចាស់​លឺ​កឺ របស់​ផលិតកម្ម មហាហង្ស​ ៧. រឿង​វិកល​ច​រឹក របស់​ផលិតកម្ម មាតុ​ចក្រ​ ៨. រឿង​ខូចចិត្ត​អាជីព របស់​ផលិតកម្ម រ៉ក អ៊ិន​ធើ​ធិ​ន​មេន​ ។

ក្នុងនាមអនុគណៈកម្មការ​មេ​ប្រយោគ​វគ្គ​ដំបូងបានធ្វើការ​ពិនិត្យ វិនិច្ឆ័យ ផ្តល់​ពិន្ទុ​ជា​ជំហាន​ដំបូង​ដើម្បី​ជ្រើសរើស​ស្នាដៃ​ភាពយន្តចំនួន​៨​ចំណងជើងនោះ បានថ្លែងបញ្ជាក់ថា ខ្សែភាយន្តមួយចំនួនៗដែលបានដាក់ប្រឡងនិងជាប់៨ជម្រើសចុងក្រោយនោះ ក៏មានការផលិតពីដៃគូជាបរទេសផងដែរ ប៉ុន្តែការប្រឡងលើកនេះអនុញ្ញាត ខ្សែភាពយន្តខ្មែរដែលមានការសហការជាមួយបរទេស ថាល្អប៉ុណ្ណា រវាងខ្មែរនឹងខ្មែរផលិត ខ្មែរនិងបរទេស  ផលិតចេញរឿងខ្មែរ សម្រាប់ទីផ្សារជាតិនិងអន្តរជាតិ។ ការអនុញ្ញាតនេះក៏ជម្រុញឱ្យផលិតករនិងថៅកុនដែលខ្មែរជាច្រើននោះងាកមករៀនសូត្របន្ថែម និង ពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួន ឱ្យល្អជាងឬតាមឱ្យទាន់ទៅបច្ចេកទេសគុណភាពកុនដែលបរទេសផលិត។

សូមបញ្ជាក់​ផងដែរ​ថា មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៧ ក្រោម​ពាក្យស្លោក “​ភាពយន្ត និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​” ថា​៖ គ្រប់​ស្នាដៃ​ភាពយន្ត ដែលត្រូវ​យកមក ចូលរួម​ប្រកួតប្រជែង ត្រូវ​ផ្តោតលើ ខ្លឹមសារ​ណាមួយ​ដូចខាងក្រោម ៖១. អប់រំ និង​ផ្សព្វផ្សាយ​ចំណេះដឹង អំពី​វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណីជាតិ​ ២. លើកស្ទួយ​វប្បធម៌ សន្តិភាព និង អហិង្សា ៣ . ពង្រឹង​សាមគ្គីភាព និង​ឯ​ភាព​ជាតិ​ ។ គណកម្មការបានដាក់គោលដៅលក្ខខណ្ឌច្បាស់ ខ្សែភាពយន្តដែលនឹងជាប់ពានល្អដាច់គឺ ស្ថិតនៅលើរឿងដែលមានដឹកនាំនិងទំនុបល្អ ហើយជាពិសេសប្លង់ថតនិងបច្ចេកទេសកម្រិតស្ទង់ដាបែបបរទេស។ ផលិតកម្ម​ដែល​បាន​យក​ស្នាដៃ ភាពយន្ត​មក​ចូលរួម​ប្រកួតប្រជែង មាន ៩ ផលិតកម្ម​រួមមាន ផលិតកម្ម ថោ​ន អ៊ិន​ធើ​ធេ​ន​មេន​. រ៉ក អ៊ិន​ធើ​ធេ​ន​មេន​. មហាហង្ស​. មាតុ​ចក្រ​. ចក្រ​វា​ឡ​ពេជ្រ​. ខ្មែរ​មេគង្គ​. កងចក្រ ភី​ក​ឈ័​រ​. ៨០២ អេ​ឌី និង ផលិតកម្ម ហ្ស៊ី អ៊ិន​ធើ​ធេ​ន​មេន​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime