Logo

កុំភ្លេចចូលរួមព្រឹត្តិការណ៍ដ៏ធំ DIGITEKH ជួបជុំក្រុមហ៊ុនបច្ចេកវិទ្យាជាង៤០ប្រភេទ


ដោយ ៖ Mr. Eric

November 30, 2017

Sabay Digital Plus រៀបចំ​ការ​ជួបជុំ​ដ៏​ធំ​មួយ ​​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចម្រុះ​ជាង ៤០ស្ដង់ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ DIGITEKH (ឌីជីថិក) ដែល​ត្រៀម​នឹង​​​​រៀបចំ​ឡើង​​រយៈ​ពេល​ពីរ​ នៅ​ថ្ងៃ ២-៣​ ខែ​ធ្នូ ឆ្នាំ២០១៧​ខាង​មុខ​នេះ។ កម្មវិធី​ដែល​ផ្ដោត​លើ​វិស័យ​តិចណូឡូជី ពី​ស្ថាប័ន​ក្នុង​វិស័យ​នេះ​ដ៏​ច្រើន​ដូច្នេះ​ នឹង​​ដាក់​តាំង​បង្ហាញ​ផលិតផលសេវាកម្ម​យ៉ាង​សំបូរ​បែប​ដល់​អ្នក​ទស្សនា​ នៅ​អគារ​សហ​សិក្សា​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ ​​ស្ថិត​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ)។

កុំ​ភ្លេច នៅ​ចុង​សប្ដាហ៍​នេះ ទាំង​ពីរ​ថ្ងៃ (សៅរ៍-អាទិត្យ ទី ២-៣) តែ​ម្ដង DIGITEKH ពិត​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​គាំទ្រ​ អ្នក​ប្រើប្រាស់​ សិស្ស និសិត្ស និង​ម្ចាស់​អាជីវកម្ម​បាន​ជួបជុំ​គ្នា ជជែក​ផ្លាស់​ប្ដូរ​យោបល់ និង​ស្វែងយល់​ពី​ការអភិវឌ្ឍន៍​ថ្មីៗ​ពី​បច្ចេកវិទ្យា និង​ការ​សហការ​ពី​ដៃគូ​នានា សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម​នា​ថ្ងៃ​អនាគត។

នេះ​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន Sabay Digital Plus បាន​រៀបចំ​កម្មវិធី​​​រយៈ​ពេល​ពីរ​ថ្ងៃ​​នៅ​ដើមខែ​ធ្នូ នេះនេះ​ជា​ឱកាស​ដល់​អ្នក​ចូលចិត្ត​ផ្នែក​បច្ចេកវិទ្យា​បាន​ស្គាល់ បាន​ជាវ​ផលិតផល និង​សេវាកម្ម​នានា​ក្នុង​តម្លៃ​ពិសេស។

ក្រុមហ៊ុន​សំខាន់ៗ​ដែល​ចូលរួម​លើស ៤០ស្តង់​មាន​ជា​អាទិ៍៖ ធនាគារ​ FTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និង​Domino’s Pizza

នៅ​មាន​ច្រើន​ទៀត​ដែល​អ្នក​នឹង​ទទួល​បាន​លើស​ពី​អ្វី​ដែល​អ្នក​​ចង់​បាន។ អាច​ចូលរួម​ដោយ​សេរី នៅថ្ងៃទី០២​ និង០៣​ ខែ​ធ្នូ ឆ្នាំ២០១៧​ នៅ​សាលា​តិចណូ ដើម្បី​ទទួល​យក​អត្ថប្រយោជន៍​ថ្មីៗ​ក្នុង​កម្មវិធី DIGITEKH

 

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖

ឈ្មោះ៖ វ៉ាន់ ចក្រភពវីននើរ

លេខ​ទំនាក់ទំនង៖ 017 222 806/ 093 360 338

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime