Logo

E-Sport នឹងបន្តព្រឹត្តិការណ៍ក្នុងស្រុកដើម្បីគោលដៅអន្តរជាតិស្គាល់ខ្មែរខ្លាំងលើអេឡិចត្រូនិចហ្គេម


ដោយ ៖ Mr. Eric

November 29, 2017

សហ័ន្ធកីឡា E-Sport បានអះអាងថាខ្លួននឹងបន្តសកម្មភាពក្នុងការបង្កើនព្រឹត្តិការណ៍ការប្រកួតប្រជែងក្នុងស្រុកដើម្បីទិសដៅឱ្យបណ្តាប្រទេសជុំវិញដែលខ្លាំងៗផ្នែកបច្ចេកវិទ្យានិងអេឡិចត្រូនិចហ្គេម បានស្គាល់ខ្មែរថាក៏ខ្លាំងលើ E-Sport ដែរ។

លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហ័ន្ធកីឡា E-Sport ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ដល់ក្រុមជើងឯកកីឡា E-Sport Cyberfsion កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងអាគារ NOCC ថា ក្លឹប សមាគម និង ក្រុម E-Sport ទាំងអស់សូមបន្តការហ្វឹកហាត់ និង សិក្សាស្រាវជ្រាវលើចំណេះដឹងនិងបច្ចេកទេសអេឡិចត្រូនិចហ្គេមដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ធំឬប្រចាំឆ្នាំ E-Sport លើកក្រោយទៀត។ ជាមួយគ្នាប្រសិនបើអង្គភាពណាចង់បង្កើតព្រឹតិ្តការណ៍ការប្រកួតជ្រើសរើសជើងឯកឬអ្នកខ្លាំង ក្លឹបឬក្រុម E-Sport ទាំងអស់អាចរួមគ្នាជាមួយសហព័ន្ធដើម្បីរៀបចំ ខណៈអាគារ NOCC ត្រូវបានផ្តល់កិច្ចសហការនិងគាំទ្រ ក្នុងការជម្រុញសមត្ថភាពក្រុមនិងកីឡាករកីឡាការិនីទាំងដើម្បីឈានដល់កម្រិតចេញប្រកួតនៅលើឆាកអន្តរជាតិ។

អនុប្រធានសហ័ន្ធកីឡា E-Sport រូបនេះបានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានជម្រុញដាក់កីឡា E-Sport ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ។ ឱកាសនេះលើកនេះគឺល្អសម្រាប់កម្ពុជាលេចមុខក្នុងការចូលរួមសម្រាប់ព្រឹត្តិការណ៍ធំនេះ។ ដូច្នេះកម្ពុជាត្រូវការបង្កើនព្រឹត្តិការណ៍ការប្រកួតក្នុងស្រុកជាច្រើន ដើម្បីបង្កើនសមត្ថភាព និង ភាពប្រកួតប្រជែងឱ្យច្រើនឡើង ក្នុងការទទួលបទពិសោធន៍ថ្មីៗទៅប្រឈមដៃគូអន្តរជាតិ។ សហព័ន្ធសូមស្វាគមន៍ដល់ក្រុមនិងកីឡាករកីឡាការិនីទាំងអស់ រួមគ្នាបន្តសកម្មភាពប្រឡងប្រណាំងលើ អេឡិចត្រូនិចហ្គេម គោលដៅឆ្ពោះ កម្ពុជាឈ្នះមេដាយលើឆាកអន្តរជាតិ។

 

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ Cyberfusion ឆ្នាំ​២០១៧​​​សម្រាប់​វិញ្ញាសា​ Dota 2 ​ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ Westce Media Limited ​សហការ​ជា​មួយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ Mountain Dew ​បាន​ចាប់​ផ្តើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ ការ​ប្រកួត​វគ្គ​ជម្រុះ​​លើក​ទី​១​​​នៅ​ផ្សារ​ទំនើប​សុវណ្ណា និង​​លើក​ទី​២​នៅ​ផ្សារ​អេអន​ដើម្បី​ជ្រើស​រើស​​យក​ក្រុម​ខ្លាំង​ចំនួន​៨​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ពី​ថ្ងៃ​ទី​២៤-២៥-២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​៣​ថ្ងៃ​រួច​មក​ ​លទ្ធផល​ទទួល​បាន​ដូច​ខាង​ក្រោម

  • ​ក្រុម​ជើង​ឯក៖ Intelligent Quotient ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អាមេរិក​
  • ក្រុម​ជើង​ឯក​រង៖ Gloy 5 ទទួល​បាន​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក
  • ក្រុម​លេខ​៣៖ The Horde ទទួល​បាន​ប្រាក់​រង្វាន់​​១៥០០​ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​៤៖ ទទួល​បាន​១​​ពាន់​ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​៥ និង​លេខ​៦៖ មួយ​ក្រុម​ទទួល​បាន​៧៥០​ដុល្លារ​អាមេរិក​ដូច​គ្នា​
  • ក្រុម​លេខ​៧ និង​លេខ​៨៖ ​មួយ​ក្រុម​ទទួល​បាន​៥០០​ដុល្លារ​អាមេរិក​ដូច​គ្នា

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime