Logo

ជ្រើសរើសជើងឯកប្រដាល់សកលចាប់ផ្តើមដោយចម្រាញ់យកតែអ្នកខ្លាំងប្រចាំតំបន់ប៉ុណ្ណោះ!


ដោយ ៖ Mr. Eric

November 28, 2017

ខេត្តកណ្តាល៖ ការប្រកួតជ្រើសរើសឯកប្រចាំឆ្នាំរបស់សហព័ន្ធកីឡាប្រដាល់សកលបានចាប់ផ្តើមហើយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៧នេះដោយធ្វើការចម្រាញ់យកតែអ្នកខ្លាំងប្រចាំតំបន់ប៉ុណ្ណោះ មកឡើងសង្វៀនប្រដាល់ប្រកួតជាមួយគ្នា។

លោកសាស្រ្តាចារ្យវេជ្ជ. ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងក្នុងពិធីបើកការប្រកួតនេះ នៅតំបន់អភិវឌ្ឍ 7NG ទីតាំង Sky Land នៅឃុំវិហាសួគ៍​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឱ្យដឹងថា ការប្រកួតជេីងឯកឆ្នាំនេះនឹងប្រកួតលេី ៨ ប្រភេទទម្ងន់ រួមមាន៖ ៤៩kg ៥២kg ៥៦kg ៦០kg ៦៤kg ៦៩kg ៧៥kg និង ៨១kg ។ កីឡាករចូលរួមសរុបចំនួន ៥៨នាក់ មកពី ៩ រាជធានី-ខេត្ត និង ២ ក្រសួង។ កីឡាករចូលរួមទាំងអស់គឺជាកីឡាករឆ្នេីមប្រចាំខេត្តនីមួយៗ ។ កីឡាករនីមួយៗយកចេញតាមតំបន់ ក្លឹប​ សមាគម ឬ ប្រចាំមន្ទីរអប់រំខេត្តនីមួយ តម្រូវឱ្យយកតែកីឡាករលេខ១ៗប៉ុណ្ណោះ ដើម្បីធ្វើការចម្រាញ់និងស្វែងកីឡាករខ្លាំងពិតសម្រាប់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៧នេះ។

ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបង្ហើបឱ្យដឹងថា ការកំណត់ត្រឹមតែឱ្យកីឡាករឆ្នើមបានតែ៨ប៉ុណ្ណោះក្នុងមួយក្លឹបឬតំបន់តាមខេត្ត  ប៉ុន្តែដល់ការប្រកួតចាប់ផ្តើមសម្រាប់តែចំនួនកីឡាករៗមានការថយចុះទៅវិញ ដោយសារតែកីឡារខ្លះបានបណ្តោយខ្លួនឱ្យលើសទង្ងន់នៅពេលថ្លឹង ដែលជាហេតុមិនមានឈ្មោះឡើងប្រកួតច្រើននាក់ ខណៈគណកម្មការបានវិន័យទៅតាមច្បាស់ស្ទង់ដាអន្តរជាតិ។ ជាមួយគ្នានោះកីឡាករខ្លាំងជាច្រើននាក់ផងដែរ ក៏មិនទាន់ជារបួសឱ្យទាន់ពេលវេលាសម្រាប់ការជ្រើសរើសជើងឯកថែមទៀត ដូច្នេះគណកម្មការសម្រេចដក ដើម្បីភាពយុត្តិធម៌និងតាមក្រមសីលធម៌ច្បាប់វិន័យ។

លោកសាស្រ្តាចារ្យវេជ្ជ. ឆឹង យ៉ៅយ៉េន បានប្រាប់ថា ការប្រកួតជ្រើសរើសជើងឯក​នេះ ជាទិសដៅនិងផែនការណ៍របស់រាជរដ្ឋាភិបាលនិងសហព័ន្ធកីឡាប្រដាល់សកល ក្នុងការជ្រើសរើសកីឡាករឆ្នើមពិតប្រចាំប្រទេសដើម្បីចេញទៅការប្រកួតអន្តរជាតិ និងជាពិសេសការប្រកួត  SEA GAME នាឆ្នាំក្រោយៗ។ ជាមួយនោះសហព័ន្ធក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានរៀបចំការបណ្តុះបណ្តាលថ្នាល ទៅទិសដៅ កម្ពុជាធ្វើម្ចាស់ផ្ទះ SEA GAME ឆ្នាំ២០២៣ ដែលបានយកក្មេងពីអាយុ១៤ឆ្នាំ សម្រាប់ត្រៀម៥ឆ្នាំទៅមុខគឺ កម្ពុជាកីឡាករត្រៀមទុករួចជាស្រេចដើម្បី SEA GAME 2023។ ពេលនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានកីឡាករថ្នាលចំ​នួន ១៤នាក់ នៅក្នុងដៃដើម្បីដំណើរឆ្ពោះទៅ កម្ពុជាធ្វើម្ចាស់ផ្ទះ SEA GAME ឆ្នាំ២០២៣៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime