Logo

ធីណាតា បែកបាក់ស្នេហ៍ជាមួយបុរសឧស្សាហ៍មានរឿងអាស្រូវជាមួយតារាសិចស៊ី ដែលមិននឹកស្មានដល់!


ដោយ ៖ Mr. Eric

November 16, 2017

តារាសម្តែងកញ្ញា ធីណាតា បានទម្លាយរឿងបែកបាក់ស្នេហ៍ជាមួយបុរសឧស្សាហ៍មានរឿងអាស្រូវជាមួយតារាសិចស៊ី ដែលនាងមិននឹកស្មានដល់ ខណៈនាងបានត្រៀមមង្គលជាមួយគ្នានាពេលខាងមុខនេះប៉ុន្តែសាបរលាមអស់រលីង។

កញ្ញា ធីណាតា ដែលប្រឹងបញ្ចេញស្នាមញញឹមមកខាងក្រៅទាំងចិត្តវិញណែន ព្រោះស្នេហ៍មិនសមប្រកបបានធ្វើការបកស្រាយនៅមុខក្រុមអ្នកាសរព័ត៌មានកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នៅផ្សារអ៊ីអនថា “បីខែមកហើយដែលពួកយើងទាំងពីរបានចែកផ្លូវគ្នា គ្រាដែលប្រឹងរកដំណោះស្រាយដែរ តែមិនអាចភ្ជាប់វិញបាន។ យើងគ្មានសល់អ្វីក្រៅពីមុខរបររកស៊ីដែលយើងបានសហការបើករួមគ្នាតាំងពីនៅត្រូវគ្នាម៉្លេះ។ ណាតា បន្លឺឡើងទៀតថា គ្មានអ្វី​ត្រូវវិលរកស្នេហ៍ដូចពីមុន ក្រៅពីមុខជំនួញរាល់ថ្ងៃ គឺ​នាំចូលផលិតផលផ្តាច់មុខមកពីប្រទេសអូស្ត្រាលី ដោយនាងនាំជាប្រភេទគ្រឿងសំអាង រីឯគាត់ នាំ​ជាប្រភេទអាហារបំប៉ន”។

ក្រោយបែកបាក់ស្នេហាលើកនេះតារាស្រីរូបនេះបានបង្ហើបថា យ៉ាងណានាងចង់សម្រាកឲ្យ​ឆ្ងាយពីពេលវេលាពេលនេះ ហើយអំឡុងខែ១២នាងត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកទី៦ រយៈពេល៣ខែប្រហែលជាបន្តនៅទីនោះឲ្យ​បាន៦ខែ បើទោះផុតពេលសម្តែងក៏ដោយ។

តារាសិចស៊ីរូបនេះបានបន្តថា មូលហេតុ គឺទៅលម្ហែកាយបំភ្លេចស្នេហ៍ភ្លើងចម្បើងមួយនេះ ដែលនាងផ្តើមឡើងរហូតហ៊ានដល់ថ្នាក់ស្រឡាញ់គ្នាបែបជាប្តីប្រពន្ធរួមរស់ក្រោមដំបូលតែមួយលឿនហួសគ្រាស្នេហ៍មួយនេះមុននឹងភ្ជាប់ពាក្យស្រឡាញ់គ្នា។

សូមរំលឹកថា កញ្ញា​ ធីណាតា បានស​ម្រេច​ចិ​ត្ត​ភ្ជាប់​ពាក្យ​កាល​ពីអំ​ឡុង​ខែម​ក​រាឆ្នាំ​២០​១៦​ជា​មួយ​បុ​រស​ពោះ​ម៉ោ​យម្នា​ក់ឈ្មោះ​ម៉ន គង់ ដែ​ល​ជាបុ​រ​ស​ពោះម៉ា​យ​កូន​មួ​យនិ​ង​ជាកូ​ន​កំ​ព្រាគ្មា​ន​ឪ​ពុកម្តាយ​។ គូ​ដណ្តឹ​ង​នា​ងវ័​យ​៤៣​ឆ្នាំ​ជាវេ​ជ្ជ​បណ្ឌិ​ត​ និ​ងជា​ម​ន្ត្រីក្រសួ​ង​មហាផ្ទៃ ​ដែ​ល​ពួក​គេ​ច​ង់​ចូល​រោ​ង​កា​រជា​មួ​យ​គ្នា​ជាយូ​ម​ក​ហើ​យប៉ុ​ន្តែត្រូ​វ​បា​នព​ន្យា​ពេ​លរ​ហូ​តបែក​បាក់​គ្នា​នៅពេ​ល​នេះ។

បុរសនេះធ្លាប់មានស្នេហាជាមួយតារាស្រីៗជាច្រើនរូប មុនមកជួប ធីណាតា លោកបានធ្លាប់ស្រលាញ់គ្នានិងបង្កើតមុខរបបរួមគ្នាជាមួយតារាចម្រៀង រតនៈ ពីសី​ រហូតមានរឿងឈ្លោះគ្នា និង បែកធ្លាយរឿងអាស្រូវជាច្រើនផងដែរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime