Logo

Share ម្នាក់មួយៗដើម្បីជួយតារាកំប្លែងជើងចាស់នាយ វីតាមីនសេ មានជម្ងឺកម្រិតធ្ងន់ធ្ងរ


ដោយ ៖ Mr. Reno

November 8, 2017

តាមដំណឹងពីក្រុមគ្រួសាររបស់​តារា​កំប្លែង​ជើងចាស់​នាយ វីតាមីនសេ បានឱ្យដឹងថា លោកតម្រូវឱ្យចូលមន្ទីរពេទ្យភ្លាមៗបន្ទាប់ពិនិត្យឃើញថា  មានជម្ងឺដុះដុំសាច់លើថ្លើមកម្រិតធ្ងន់។

ក្រុម​វេជ្ជបណ្ឌិត​រកឃើញ​ដុំ​សាច់​មួយ​នៅ​បរិវេណ​ថ្លើម​របស់លោក ក្រោយ​ពិនិត្យ​បាន​ល្អិតល្អន់​ទើប​ដឹងថា​ដុំ​សាច់​នោះ ជា​ដុំ​មហារីក តែ​មិនទាន់​អាច​បញ្ជាក់ថា​ជា​មហារីក​កាច ឬ​ស្លូត​នៅឡើយ​ទេ ខណៈកំពុងតែសម្រាក់នៅមន្ទីរពេទ្យរុស្ស៊ី​។

​មកដល់ពេលនេះ​ដុំ​សាច់​នោះ​មិនទាន់​ត្រូវបាន​វះ​ចេញ​នៅឡើយ​ទេ ដោយសារតែ​មូលហេតុ​ឪពុក​ខ្លួន​មាន​វ័យចាស់ ព្រមទាំង​មាន​ជំងឺ​ទឹកនោមផ្អែម ដែល​អាច​នឹង​បង្ក​ឲ្យ​មុខរបួស​ពិបាក​ផ្សះ​ក្រោយ​វះកាត់​រួច​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៥ ​នាយ វីតាមីនសេ បាន​ធ្លាក់​ខ្លួនឈឺក្នុង​សភាព​ធ្ងន់ធ្ងរ​ម្ដង​ហើយដោយមាន​មាន​ជំងឺបូស​អន្ទង់​។ ខណៈកាលនោះលោក​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលាអមមកជាមួយនូវ​ជំនួយ​ពី​ក្រុម​សមាគម​សិល្បករ​ខ្មែរ និង​សប្បុរសជន​នានាអាណិតអាសូរលោក ។ រូបលោកក្រៅពី​ជំងឺម្ងឺដុះដុំសាច់លើថ្លើមកម្រិតធ្ងន់ហើយនោះ នាយ​វីតាមីន​សេ មាន​ជំងឺ​ប្រចាំ​ផ្សេងទៀត​គឺ ជំងឺលើសឈាម និង ឈឺ​តាម​សន្លាក់​។

ក្រុមគ្រួសារនៃតារាកំប្លែងជើងចាស់រូបនេះ សូមអំពាវនាវដល់មហាជន និង សប្បុរជន មេត្តាជួយដល់តារារូបផង ខណៈជម្ងឺនេះមានសភាពធ្ងន់ធ្ងរនិងត្រូវការចំណាយច្រើនទាំងថវិកានិងពេលវេលាដើម្បីព្យាបាល៕

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime