Logo

តារាស៊ិចស៊ី ស៊ីស៊ី ប្រាប់មូលហេតុដែលចង់ក្លាយជានាងនាថ


ដោយ ៖ Mr. Reno

November 8, 2017

តារាសម្ដែងស៊ិចស៊ី កញ្ញា ស៊ីស៊ី ស្ងាត់ៗស្រាប់តែទទួលបា​នតំណែងជាតួឯកម្នាក់ក្នុងភាពយន្តខ្នាតធំគួរអោយសរសើរ ដោយនាងសម្ដែងជាតួនាងនាថដែលជាតួលេចធ្លោក្នុងរឿង “ម៉ាដាមអាប២០១៨” ដែលជាការផលិតឡើងរបស់ផលិតកម្មក្លាស៊ិក បន្ទាប់ពីផលិតកម្មមួយនេះនឹងបង្ហាញវណ្ណកម្មរឿង “នរណា Comeback” នៅថ្ងៃទី១៦ វិច្ឆិកា នៅក្នុងរោងកុន។

នាងក៏បានរំពឹងយ៉ាងពេញទំហឹងថា តំណែងតួអង្គនាងនាថ ដែលទើបទទួលបាននេះនឹងជួយអោយនាងលេចធ្លោនោះផង បើទោះជាការសម្ដែងជាក់ស្ដែងមានភាពលំបាកដាច់ឆ្ងាយពីការសម្ដែងក្នុងរឿងមុនៗ។ តាំងពីបានក្លាយខ្លួនជាតារាសម្ដែង នេះជាលើកទី១ដែលនាងមានឱកាសបានសម្ដែងជាតួអង្គនាងនាថ ដែលតារាភាគច្រើនប្រថ្នាចង់សម្ដែង។

តារាស្រីរូបបានប្រាប់ថា ខ្លួនគឺជាតួអង្គខ្មោចស្រីនាថនាថ តែមិនមែនជាខ្មោចកាចសាហាវគួរអោយខ្លាចនោះទេ គឺជាខ្មោចស្រីស្អាត ហើយមានបង្កប់នូវភាពកំប្លុកកំប្លែងគ្រប់ពេលបង្ហាញខ្លួនផងដែរ។ យ៉ាងណាមិញ នាងថាការសម្ដែងទាំងមូលគឺត្រូវប្រឈមនឹងការលំបាកច្រើនណាស់ ជាពិសេសគឺប្លង់ពេលយប់ និងប្លង់ដែលត្រូវត្រាប់តាមនាងនាថអោយត្រូវសាច់រឿង។

នាងបានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងថា ការទទួលថតជាតួនាងនាថ ក្នុងរឿង “ម៉ាដាមអាប២០១៨” នឹងក្លាយជាស្នាដៃដែលបើកទំព័រសិល្បៈសម្ដែងរបស់នាងអោយទទួលបាននូវភាពលេចធ្លោ បន្ទាប់ពីការសម្ដែងក្នុងរឿងផ្សេងៗមួយចំនួន ក៏ជួយអោយនាងត្រូវបានគេស្គាល់ និងកត់សម្គាល់ពីស្នាដៃខ្លះៗរួចហើយ។ នាងថាតំណែងនាងនាថ គឺជាកុងត្រាថ្មីមួយដែលទើបទទួលបានក្រោយផ្អាកការសម្ដែងមួយរយៈ និងក្រោយពីចប់ពិធីបុណ្យអុំទូក ហើយនាងក៏កំពុងសម្រុកចេញសម្ដែងមួយរឿងនេះអោយឆាប់ចប់ ដើម្បីទទួលសម្ដែងក្នុងរឿងមួយចំនួនដែលបានទាក់ទងអោយនាងចេញសម្ដែងនោះផងដែរ។

កញ្ញា ស៊ីស៊ី បាននិយាយថា នាងសប្បាយចិត្តដែលត្រូវបានផលិតករគឺលោក ហួរ សុផល ជ្រើសអោយសម្ដែងជាតួអង្គនាងនាថ ក្នុងពេលដែលរឿង “ម៉ាដាមអាប២០១៨” គឺជារឿងដែលប្រជុំដោយតារាល្បីៗរួមមានកញ្ញារ៉ូលីន គឺជាតួអង្គអាប អ្នកនាងកាតុ គឺជាតួអង្គខ្មោចដើមចេកជ្វា កញ្ញារំដួលលិចទឹក គឺជាតួអង្គព្រះម៉ែនាគ និងរូបនាងផ្ទាល់គឺជាតួអង្គនាងនាថ ដែលសុទ្ធតែជាអង្គធំនៅក្នុងផ្ទៃរឿង។

ជាតារាសិចស៊ីទទួលបានគាំទ្រខ្លាំងនោះ នាងបាន​និយាយថា ការទទួលសម្ដែងរឿងនេះ បានរុញអោយនាងបោះបង់ការងារសម្ដែងដែលជាន់ជើងគ្នា និងការងារថតម៉ូដមិនតិចនោះទេ ប៉ុន្តែមកពីនាងចង់សម្ដែងជាតួអង្គនាងនាថដែលតារាភាគច្រើនរមែងទទួលបានការចាប់អារម្មណ៍ក្រោយការសម្ដែង ទើបនឹងសុខចិត្តទម្លាក់នូវការងារផ្សេង ហើយទទួលសម្ដែងតែម្ដង ដ្បិតថាការសម្ដែងជាតួអង្គនេះ តម្រូវអោយនាងត្រូវទៅថតដេកផ្លូវនៅខេត្តកំពត។ នេះជាស្នាដៃថ្មីមួយ ដែលនាងសម្រេចបានសម្រាប់ឱកាសក្រោយបុណ្យអុំទូក ក្នុងពេលដែលការងារដើរម៉ូដ និងការថតផ្សាយផ្សេងៗទទួលបានផ្លែផ្កា។

តារាសាច់សខ្ចី កញ្ញា ស៊ីស៊ី ក៏បង្ហាញជំហរនៅតែបន្តសម្ដែងឈុតស៊ិចស៊ីដើម្បីសិល្បៈផងដែរ ដោយនាងប្រកាសថាបើទោះជាការងារសិល្បៈមានការរីកចំរើនដូចរាល់ថ្ងៃ តែបើមានផលិតករណាម្នាក់ចង់អោយនាងសម្ដែងជាតួស៊ិចស៊ីគឺនាងនៅតែទទួល កុំអោយតែឈុតឆាកនោះធ្វើអោយនាងប៉ះពាល់កេរ្តិ៍ឈ្មោះ និងមានការរិះគន់។ នាងបានសារភាពថាក្រោយពេលទីផ្សារឈានឡើងគឺពិតជាមានបុរសសំបូរទ្រព្យច្រើនឡើងតាមស្នេហ៍ពិតមែន ប៉ុន្តែមិនទាន់មានបុរសណាម្នាក់ដែលនាងទទួលយកនោះទេ ទើបនាងនៅតែឯកោបេះដូងនោះឡើយ ដោយសារតែនាងមិនចង់មានសម្ពាធក្រោយពេលឈោងចាប់ស្នេហា៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime