Logo

មេឈ្មួញបំផ្លាញព្រៃឈើ លោក គង់ ក្រឹង កំពុងបន្តសម្រុកដឹកឈើចេញទៅស្រុកយួន សូម្បីតែអភិបាល និងស្នងការខេត្តក្រចេះមិនហ៊ានបង្ក្រាប!


ដោយ ៖ Mr. Reno

November 5, 2017

ខេត្តក្រចេះ ៖ នៅអាណាចក្រខេត្តក្រចេះ នណាៗក៍គេដឹងដែរថា លោក គង់ ក្រឹង មេឈ្មួញ ឈើ ល្បី ឈ្មោះ ម្នាក់ នៅ ស្រុកស្នួល ខេត្តក្រចេះ។

បច្ចុប្បន្ន លោកបានក្លាយជា ឧកញ៉ា ល្បីឈ្មោះមួយរូប ប្រចាំនៅខេត្តក្រចេះ រឿងរកស៊ី បទល្មើស ព្រៃឈើ ដឹកឈើខុសច្បាប់ ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ដោយគ្មាន មន្ត្រីណាហ៊ាន ក្អកជាមួយឡើយសូម្បីតែ លោក ស ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្តបានដឹង បានឃើញហើយ ក៏លោកឆ្លើយថាអត់ដឹងដែរ នេះដោយសារតែដុល្លាររបស់លោក កងគ្រឹង វាយប្រហារឡើងងងឹតភ្នែកតាំងសមត្ថកិកិច្ចថ្នាក់ក្រោមដល់ថ្នាក់លើ ។ ហើយខណៈនេះចំពេលមានបុណ្យអ៊ុំទូកផង លោកកងគ្រឹង បានសម្រុកដឹកឈើទៅវៀតណាមដូចហែកឋិន យ៉ាងរុំភើយផាយផាត់អ៊ីចឹង។

ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា បច្ចុប្បន្ន លោក ឧកញ៉ា គង់ ក្រឹង បាន កំពុងឲ្យមេការ និងដៃជើង របស់ គាត់ ដើរ ប្រមូលទិញ ឈើ ទាំងមានច្បាប់ និងអត់ច្បាប់ យកមកស្តុកទុកនៅដីឡូ ផ្ទះ របស់គាត់ ហើយនៅពេលណាសមត្ថកិច្ចឰ្យភ្លើងខៀវទើបគាត់ឱ្យក្រុមមេការ ដឹកឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រក ត្រពាំងស្រែរ ១០ទៅ ២០ឡានក្នុងមួយយប់ៗ ដោយគ្មានមន្ត្រីថ្នាក់ហ៊ានចេញមុខ បង្ក្រាបឡើយ ។

ប្រជាពលរដ្ឋរស់នៅតាមផ្លូវចូលច្រកព្រំដែនត្រពាំងស្រែបានឲ្យដឹងដែរថា លោក គង់ ក្រឹង ជាបុគ្គលម្នាក់ដែលមានឈ្មោះល្បីណាស់សព្វថ្ងៃនេះ ហើយជាអ្នកសំរបសំរួល ឱ្យពួកឈ្មួញតូចៗទៀត ក្នុងការដឹកជញ្ជួនឈើទៅប្រទេសវៀតណាម មុននឹងដឹកចេញ ត្រូវបង់លុយឲ្យខ្លួន ជាមុន ហើយលោក ក៏ជា អ្នកផ្តល់ទីតាំងអោយឈ្មួញដែលជាជនជាតិវៀតណាមមកទិញឈើស្តុកក្នុងដី ឡូ ក្នុងផ្ទះ របស់ខ្លួន ស្ថិតក្នុង ភូមិពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះថែមទៀតផង។

ប្រភពនៅបានឱ្យដឹងទៀតថា លោកគង់ ក្រឹង ក្រៅពីឈ្មួញនិងជា អ្នកកាង ឈើ ក៏ជាមន្ត្រីយោធា មួយរូប កំពុងប្រមូលលុយពីគ្រប់ឈ្មួញដឹកទាំងមានច្បាប់ និងមិនមានច្បាប់ចេញ មុនពេល ដឹកឆ្លងដែន ចេញទៅប្រទេសវៀតណាម ។ ប្រភពមួយចំនួននៅស្រុកស្នួលខេត្តក្រចេះក៏បាន អះអាងថា មិនមែនតែ លោក គង់ ក្រឹង សប្បាយ ប្រមូលលុយនោះទេ សូម្បីតែមន្ត្រី ពាក់ព័ន្ធមួយចំនួនពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីគយច្រកត្រពាំងស្រែរ ប៉ូលីស សេដ្ឋកិច្ច ក៏កំពុងសប្បាយប្រមូលលុយពីឈ្មួញរកស៊ីឈើខុសច្បាប់ទៅលក់នៅប្រទេសវៀត ណាមនេះផងដែរ។ ហើយដើម្បីបិតបាំងសកម្មភាពនេះ លោក គង់ ក្រឹង បានចាយលុយមួយខែៗរ៉ាប់សិបម៉ឺនដុល្លារផ្តល់ទៅឲ្យមន្ត្រីពាក់ព័ន្ធ និងអ្នកការសែត ដោយក្នុងនោះមានអ្នកកាសែតជិត២០០អង្គភាពបានទៅបើកលុយជាប្រចាំពីលោក គង់ ក្រឹង តាមរយៈអ្នកការសែតម្នាក់ ជាមួយនឹងមេការរបស់លោកគង់ ក្រឹង។

ជុំវិញការលើកឡើងនេះ អង្គភាពសារព័រ៌មានយើង មិនអាចសុំរបំភ្លឺពីលោកគង់ក្រេង បានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន៕ ដោយ​ ព្រះនរាយណ៍

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime