Logo

ព្រឹត្តិការណ៍ប្រណាំងរថយន្ដ Khmer Rally Raid 2017 នឹងធ្វើនៅខេត្តបណ្ឌលគិរី


ដោយ ៖ Mr. Eric

November 5, 2017

ភ្នាក់ងាររៀបចំការប្រណាំយានយាន្តកម្ពុជា ឬហៅកាត់ថា KARA បានសហការជាមួយសហព័ន្ធកីឡាយានយាន្តកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដប្លែកលើកដំបូង នៅខេត្តបណ្ឌលគិរី គឺព្រឹត្តិការណ៍ប្រណាំងរថយន្ដ Khmer Rally Raid 2017  ដែលគ្រោយធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១១ ខែធ្នូរ ចុងឆ្នាំ២០១៧នេះ ។

តំណាងភ្នាក់ងាររៀបចំការប្រណាំយានយាន្តកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងកម្មវិធីធ្វើបទបង្ហាញ ស្ដីពីបច្ចេកទេស និងលក្ខខណ្ឌប្រកួតកាលពីយប់មិញថា នេះជាលើកដំបូង ដែលកម្ពុជាមានរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ ប៉ុន្ដែប្លែកពីកម្មវិធីដទៃ ដោយសារព្រឹត្តិការណ៍នេះតម្រូវឲ្យកីឡាករចូលរួម ត្រូវស្វែងរកផ្លូវជិះដោយខ្លួនឯង តាមរយៈសៀវភៅមួយក្បាល  ដែលគណៈកម្មការផ្ដល់ជូន ។

សូមបញ្ជាក់ថា ការ​ប្រកួត​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង និង​លើកយក​ទៅ​ធ្វើ​ឱ្យ​បាន​គ្រប់​ខេត្ត​តែ​ម្ដង ​ដែលអ្នក​ចង់​ចូលរួម​ប្រកួត​រថយន្ត​ដែល​មាន​គ្នា​២​នាក់​ត្រូវ​បង់ថ្លៃ​ប្រកួត​១២០​ដុល្លារ​ និងចំណែក ​ម៉ូតូ​៥០​ដុល្លារ ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជា​បណ្ដើរ​ៗ​ជាច្រើនក្រុមហើយ ។ បន្ទាប់ពីបញ្ចប់បេសកកម្មរៀបចំព្រឹត្តិការណ៍ Khmer Rally Raid 2017  នៅលើទឹកដីខេត្តមណ្ឌលគិរី KARA នឹងពង្រីកព្រឹត្តិការណ៍នេះទៅបណ្ដាលខេត្តផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាយានយន្ដក្នុងស្រុកឲ្យកាន់តែរីកចម្រើន ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime