Logo

ឌី​អេ​ហ្គោ កូ​ស្តា នឹងចូលរួម​ជាមួយ​ក្រុម Atletico Madrid នៅ​ខែមករា


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

​នៅពេលនេះ ការវិលត្រឡប់​របស់ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) មកកាន់​ក្លឹប Atletico Madrid បាន​ក្លាយជា​ផ្លូវការ​ហើយ បន្ទាប់ពី​ក្លឹប​ទាំងពីរ​ព្រមព្រៀងគ្នា​កាលពី​យប់​ថ្ងៃ​អង្គា​រ៍​។​


​ ​
​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​៥៨​លាន​ផោន​នឹង​សម្រេច​ជា​ផ្លូវការ​នៅ​ឆ្នាំ​ថ្មី ស្របពេល​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​គ្រោង​ជួបជុំ​ជាមួយ​អ្នកចាត់ការ ឌី​អេ​ហ្គោ ស៊ី ម៉ូ​ណេ​(Diego Simeone) ។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​នឹងត្រូវ​ខ្ចី​ជើង​រហូតដល់​ដំណាច់​រដូវ​កាល​នេះ ហើយ​ដោយសារតែ Atletico ជាប់​បម្រាម ដូច្នេះ​ត្រូវ​រង់ចាំ​រហូត ដល់​ខែមករា​ទើប​អាច​លេង​បាន​។ នៅពេលនោះ នឹងមាន​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​មួយ​។
​ ​
Atletico នឹង​ទទួលខុសត្រូវ​ប្រាក់​ឈ្នួល​១៥០.០០០​ផោន​របស់ កូ​ស្តា ចាប់ពីពេលនេះ​រហូតដល់​រដូវក្តៅ​នៅពេល​ក្លឹប​ទាំងនេះ នឹងធ្វើ​សេចក្តីសម្រេច​។​
​ ​
​កូ​ស្តា នឹង​អង្គុយ​មើល​ធម្មតា ហើយ​ប្រភព​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ​គិតថា កូ​ស្តា នឹងមិន​ដើរ​ចុះឡើង​នោះទេ ខណៈ​លោក ស៊ី​ម៉ូ​ណេ ចង់​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការប្រកួត​នេះ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កូ​ស្តា ដែល​រកបាន​៥៩​គ្រាប់​ក្នុងការ​បង្ហាញមុខ​១២០ លើក​សម្រាប់​ឆេ​ល ស៊ី​។ កូ​ស្តា លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​២​លើក​និង​ពាន League Cup មួយ​លើក​។ ខ្សែប្រយុទ្ធ​រូបនេះ​សប្បាយចិត្ត ដែល​បាន​ត្រឡប់​ទៅ​អេស្បាញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime