Logo

ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ៖ ហ៊ែ​រី ខេន លេង​ល្អ​ជាង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) អះអាងថា ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) លេង​ល្អ​ជាង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ទៅទៀត បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ រកបាន​៣​គ្រាប់​ម្នាក់ឯង​។​


​ ​
​គ្រូបង្វឹក​ក្លឹប Tottenham រូបនេះ​បាន​និយាយថា ខេន នៅ​ក្មេង​ជាង រ៉ូ​ណា​ល់​ដូ ដែលមាន​អាយុ​៣២​ឆ្នាំ រហូតដល់​៨​ឆ្នាំ ហើយ​អាច​នឹង​លេង​កាន់តែ​ល្អ​។
​ ​
​លោក ប៉ូ​ចេ​តទី​ញ៉ូ បាន​និយាយថា “​គ្រី​ស្ទៀ​ណូ គឺជា​កីឡាករ​អស្ចារ្យ​ម្នាក់​។ ហ៊ែ​រី គឺជា​កីឡាករ​ឆ្នើម​ម្នាក់ ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​ហើយ​អាច​នឹង​ប្រសើរ​ជាង​នេះ ពីព្រោះ​គាត់​នៅ​ក្មេង ប៉ុន្តែ​មិនអាច​និយាយ អំពី​រឿងនេះ​បានទេ ពីព្រោះ​កីឡាករ​ទាំងពីរ​សុទ្ធតែ​ល្អ​ដូចគ្នា​។ ពួកគេ​គឺជា​កីឡាករ​ដែល​អ្នក​ចង់បា​ន មក​ចូលរួម​ក្នុង​ក្រុម​”​។​
​ ​
​លោក បន្តថា “​ហ៊ែ​រី មាន​អ្វីមួយ​ពិសេស​នៅ​ចំពោះមុខ​ទី ហើយ​នោះ​គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​គាត់ ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៧​បាន​ឲ្យ​ថា ខេន ទាត់​បញ្ចូល​ទី​ដោយ ប្រើ​ជើងឆ្វេង​និង​ស្តាំ​និង​គ្រាប់​ទី​៣​ប្រើ​ក្បាល់​តែ​ត​បញ្ចូល​ទី​យ៉ាង​ស្រួល​ជួយ​ឲ្យ​ក្រុម Spurs​ទទួលបាន​ជ័យ ជម្នះ​លើក​ទី​២​ជាប់​គ្នា បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម Dortmund ក្នុងជំនួប​ដំបូង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime