Logo

ម្ចាស់​ទស្សនា​វ​ដ្តី Playboy លោក យូ​ច ហេ​ហ្វ​ន័​រ ទទួលមរណភាព​នៅ​អាយុ ៩១ ឆ្នាំ​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

​ក្រុមហ៊ុន Playboy Enterprises បានប្រកាសថា ស្ថាបនិក​ទស្សនាវដ្ដី Playboy លោក យូ​ច អេ​ម ហេ​ហ្វ​ន័​រ (Hugh M. Hefner) បានទទួល​មរណភាព​នៅ​អាយុ ៩១ ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ក្រុមហ៊ុន​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​យប់​ថ្ងៃ​ពុធ ទី​២៧ កញ្ញា (​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្ពុជា​) យ៉ាង​ដូច្នេះ​ថា “​លោក យូ​ច ហេ​ហ្វ​ន័​រ និមិត្តរូប​អាមេរិក​ដែល​ក្នុង​ឆ្នាំ ១៩៥៣ បាន​ណែនាំ​ពិភពលោក​ឱ្យ​ស្គាល់​ទស្សនាវដ្ដី Playboy និង​បាន​កសាង​ក្រុមហ៊ុន​ទៅជា​ម៉ាក​សញ្ញា​អាមេរិក​ជាស​កល ដែល​គេ​ស្គាល់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បាន​លាចាក​លោក​ដោយ​សុគតិភព​នៅថ្ងៃនេះ ដោយសារ​មូលហេតុ​ធម្ម​ជាតិ​នៅផ្ទះ​របស់គាត់​ឈ្មោះ The Playboy Mansion ដោយ​ព័ទ្ធជុំវិញ​ដោយ​មនុស្ស​ជាទី​ស្រឡាញ់​របស់គាត់​។ គាត់​មាន​អាយុ ៩១ ឆ្នាំ​”​។​

​លោក​ហេ​ហ្វ​ន័​រ​បាន​បង្កើត​ទស្សនាវដ្ដី Playboy ជាមួយ​ប្រាក់​ផ្ទាល់ខ្លួន​ត្រឹមតែ ៦០០ ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​ឆ្នាំ ១៩៥៣ ហើយ​បាន​កសាង​ទស្សនាវដ្ដី​ទៅជា​ចក្រភព​កម្សាន្ត​តម្លៃ​រាប់លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime