Logo

វង្ស ថាណាន់ រំភើបចិត្តបានឡើងច្រៀងដើម្បីមន្ទីរពេទ្យគន្ធបុប្ជាជួយក្មេងតូចៗ


ដោយ ៖ Mr. Reno

September 28, 2017

តារាចម្រៀងដែលនិពន្ធស្នាដៃចម្រៀងដោយខ្លួនឯង ឬបទប្រភេទ Original Song លោក វង្ស ថាណាន់ ង្ស ថាណាន់ បានបង្ហាញអារម្មណ៍រំភើបចិត្តពេលបានឡើងច្រៀងដើម្បីមន្ទីរពេទ្យគន្ធបុប្ជាជួយក្មេងតូចៗ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ដែលថ្ងៃបើកឆាកនៃការប្រគំតន្ត្រី មនុស្សធម៌របស់សាកលវិទ្យាល័យន័រតុន ខណៈរូបលោកមានអតីតកាលខ្លួនជាអ្នករស់នៅកំព្រាធ្លាប់ជួបការលំបាកពេលឈឺស្កាត់ពិបាកម្តងៗ។

តារាចម្រៀងរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក មានអារម្មណ៍បុកពោះ ពេលឡើងច្រៀងបង្ហាញសមត្ថភាពជាមួយបងប្អូននិស្សិត ក្នុងឱកាសប្រគំតន្ត្រីសប្បុរធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា នៅសាលកវិទ្យាល័យន័រតុន ព្រោះលោកជាក្មេងកំព្រា ហើយលោកហាក់ចង់ស្រក់ទឹកភ្នែកពេលបានច្រៀងរៃអង្គាសប្រាក់ជួយកុមារតូចៗជាសរសរទ្រូងនៃប្រទេសជាតិ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ដោយមិនគិតប្រាក់ថ្លៃសេវាអ្វីក្រៅពីជួយសង្គ្រោះ។

លោក វង្ស ថាណាន់ បាននិយាយថា លោកគ្មានភ័យរឿងឡើងឆាកនោះទេ តែលោករំភើបចិត្តបានជួយក្មេងៗតូចៗ ដែលឈឺ ហើយពេទ្យគេត្រូវការជំនួយជាប្រចាំ។ ម្ល៉ោះហើយ ទើបលោករៀងអួលដើមកពេលធ្លាប់ជាក្មេងកំព្រា មិនសូវស្គាល់ភាពថ្នាក់ថ្នមពីឪពុកម្តាយដូចគេ ទើបរៀងចូលអារម្មណ៍មនោសញ្ចេតនាជ្រៅបែបនេះ។ យ៉ាងណា លោករីករាយជាមួយកិច្ចការសង្គមដែលបានខាងក្រុមគ្រួសារតារាកម្ពុជា សហការរៀបចំ ទើបមានឱកាសបានសម្តែងប៉ះជាមួយតារាល្បីៗ ហើយចែកទេពកោសល្យដល់និស្សិតនៅន័រតុនផងដែរ។

លោកបានបញ្ជាក់ថា លោកធ្លាប់ក្រ និងជាក្មេងកំព្រា ស្គាល់ភាពលំបាកម្នាក់ ទើបយល់ថា កិច្ចការនេះ មានតម្លៃសម្រាប់ជាកម្លាំងចិត្ត។ នេះជាលើកទី១ តែបានចាក់ដោតអារម្មណ៍របស់លោកណាស់ ដែលធ្លាប់ឆ្លងកាត់ជីវិតក្មេងនៅមណ្ឌលតាំងពីតូចមក។ នៅពេលខាងមុខនេះ ទីផ្សារសិល្បៈរបស់លោកមានច្រើនក៏លោកមិនបោះបង់ចោលឱកាសច្រៀងជួយសង្គមនោះទេ នៅតែពេញចិត្តបម្រើការងារមនុស្សធម៌ ហើយចង់់ឲ្យប្អូនៗសិស្សនិស្សិតទាំងអស់ ចេះតស៊ូរៀនសូត្រយកចំណេះជួយខ្លួនឯង បំពេញភារៈឲ្យអ្នកមានគុណសប្បាយចិត្ត តាមរយៈការខិតខំរៀនជៀសវាងអំពើអបាយមុខសេបគ្រឿងញៀនបងតូចបងធំដែលសង្គមមិនទទួលស្គាល់៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime