Logo

​សំណូមពរ​ដោះស្រាយ​បញ្ហា​សំរាម​គរ​ដូច​កូនភ្នំ​នៅ​រមណីយដ្ឋាន​កៀនស្វាយក្រៅ


ដោយ ៖ កាសែត រស្មីកម្ពុជា

September 27, 2017

អ្នកលក់​អាហារ​នៅ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​បាន​ត្អូញត្អែរ និង​សំណូមពរ​ដល់​អ្នកគ្រប់គ្រង ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យជួយ​ដោះស្រាយ​បញ្ហា​សំរាម​គរ​ដែល​គរ​ដូច​កូនភ្នំ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​សេវាកម្ម​រមណីយដ្ឋាន​ទាំងមូល ខណៈដែល​កាលពី​ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវ​ជាច្រើន ចូលមក​កម្សាន្ត​។​

​អាជីវករ​មាន​តូប​នៅជាប់​ទីតាំង​ចាក់សំរាម បានឱ្យដឹងថា កាលពីមុន​សំរាម​មិនមែន​ចាក់​ត្រង់នេះ​ទេ គឺ​ចា​ក់នៅ​ទីតាំង​ផ្សេង​ហើយ​តែង​ត្រូវគេ​ដឹក​ចេញ​រាល់ថ្ងៃ​។ តែ​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ បន្ទាប់ពី​អ្នកវិនិយោគ​ថ្មី​ចូលមក ស្រាប់តែ​យក​សំរាម​មកចាក់​ហើយ​ដុត រួច​ដឹក​យកទៅ​ចោល​។​ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​ក៏​លែង​ដុត​ទុក​សំរាម​គរ​ដូច​កូនភ្នំ ធ្វើ​ឲ្យ​មាន​ក្លិន និង​បិទ​ប្រព័ន្ធ​លូ ធ្វើឱ្យ​ស្ទះ​ទឹក​ពេល​ភ្លៀង​ម្តងៗ​។​

​ម្ចាស់​រោង​ម្នាក់ទៀត​ក៏បាន​ប្រាប់​ដែរ​ថា តូប​នេះ​គាត់​ទិញ​ត​ពី​គេ​ក្នុងតម្លៃ​១​ម៉ឺន​ដុល្លារ ដើម្បី​រកស៊ី​។ កាលពី​មិនទាន់​សំរាម​ត្រូវបាន​យកមក​ចាក់​ទីនេះ គឺអាច​រកប្រាក់​បា​នស​ម្រា​ប់​ផ្គត់​ផ្ត​ង់​ជីវភាព​ដោយ​មិន​លំបាក​ទេ​។ ប៉ុន្តែ ក្រោយពី​សំរាម​គេ​យកមក​ចាក់​ទីនេះ ភ្ញៀវ​លែង​ចូល​សោះតែ​ម្តង​។​

​លោកស្រី មុំ ជា​អ្នកទទួល​សិទ្ធិ​គ្រប់គ្រង​រមណី​ដ្ឋា​ន​កៀនស្វាយក្រៅ បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​ថា បញ្ហា​សំរាម​នេះ យើង​មិនមែន​អត់​គិតគូរ​ទេ តែមួយ​រយៈ​នេះ​ដោយសារ​យើង​ពិបាក​ជួល​រថយន្ត​ដឹក ទើប​សំរាម​គរ​ដូច្នេះ ។​យ៉ាងណា​អ្នកស្រី​នឹង​ចាត់ចែង​ដឹក​ចេញ​នៅពេល​ខាងមុខនេះ​។​

​ពាក់​ព័​ន្ឋ​ករណីនេះ អភិបាលរង​ស្រុក​កៀនស្វាយ លោក យ៉ែម វ​ន្ថា បាន​មានប្រសាសន៍ថា លោក​មិន​បានដឹង​ទេ​។ ប៉ុន្តែ​លោក​នឹង​ចុះទៅពិនិត្យ​ផ្ទាល់​។ លោក​ថា រមណីយដ្ឋាន​ដាច់ខាត​ត្រូវតែមាន​បរិស្ថាន​ល្អ និង​សេវា​ល្អ មិនត្រូវ​ស្តុក​សំរាម​គរ​ចោល​ដូច្នោះ​ទេ​៕S/​ដោយ​៖​សហការី​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime