Logo

កម្ពុជា ទទួលមេដាយសំរិទ្ធពីការប្រកួតទូកក្តោង Johor International Regatta 2017


ដោយ ៖ Mr. Reno

September 27, 2017

ដោយមានការអញ្ជើញពីសហព័ន្ធកីឡាទូកក្តោងម៉ាឡេស៊ី សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចំនួន ០៣រូប ចូលរួមក្នុងការប្រកូតជាលក្ខណអន្តរជាតិ Johor International Regatta 2017 ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុង ចូរហូរ បារូ ប្រទេស ម៉ាឡេស៊ី ។ កម្ពុជា អាចយកមេដាយសំរិទ្ធបានពីព្រឹត្តិការណ៍ការប្រកួតទូកក្តោង Johor International Regatta 2017 នៅប្រទេសម៉ាឡេស៊ី កន្លងមកនេះបើតាមបញ្ជាក់ពី គណៈកម្មការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧

ជាលទ្ធផល កីឡាករ ហៀង ស៊ុនហេង ភេទប្រុស អាយុ ១៥ឆ្នាំ ប្រកួតលើវិញ្ញាសា Windsurfing Big Techno 293 ទទួលបានចំណាត់ថ្នាក់លេខ ០៣ ក្នុងចំនោមកីឡាករសរុប ១២រូប ដោយទទួលបាន មេដាយសំរិទ្ធ និង កីឡាករ សូត្រ មេសា ភេទ ប្រុស អាយុ ១៥ឆ្នាំ ទទូលបានចំនាត់ថ្នាក់ ០៥ ក្នុងចំនោមកីឡាករ្ ១២រូប ។ ដោតឡែក កីឡាករ ឌុច ប៊ុនធឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ប្រកូតលើ វិញ្ញាសា Laser Radial ទទួលបានចំណាត់ថ្នាក់លេខ ១១ ក្នុងចំនោម កីឡាករ ១៤រូប ។

សូមបញ្ជាក់ផងដែលថា នេះគឺជាមោទនភាពរបស់ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ទទួលបានមេដាយដំបូង ដែលកីឡាករកម្ពុជាបានចេញទៅចូលរួមប្រកួតជាលក្ខណអន្តរជាតិ នៅក្រៅប្រទេស ហើយសហព័ន្ធ នឹងបន្តខិតខំប្រឹងប្រែងដើម្បីស្វែងរកលទ្ធផលល្អក្នុងព្រឹត្តិការណ៍ការប្រកួតជាលក្ខណៈអន្តរជាតិនាពេលខាងមុខផ្សេងៗទៀតផងដែរ ។

លោក ថាង ហ្គោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងជា អនុប្រធាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែជួយជម្រុញ នឹងឧបត្ថមដល់កីឡាករទូកក្តោងកម្ពុជាយើង ហើយជាពិសេស ឯកឧត្តម ក៏មានសេចក្តីសោមនស្សរីករាយផងដែរ ដែរកីឡាករ ហៀង ស៊ុនហេង ជ័យលាភីលេខ ៣ នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ Johor International Regatta 2017 នេះ។សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏ទើបតែបានចូលរួមក្នុងព្រឹត្តិការណ៏ ការប្រកួតកីឡា ស៊ីហ្គេម លើកទី ២៩ នៅកោះ ឡាំងកាវី ប្រទេស ម៉ាឡេស៊ី ជាលើកដំបូងផងដែរ ។

សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បានរៀបចំផែនការ បញ្ជូនកីឡាករទូកក្តោងកម្ពុជាយើង ទៅចូលរួមក្នុងព្រឹត្តិការណ៏ ការប្រកួត កីឡាអាស៊ី ឆ្នាំ ២០១៨ នៅប្រទេស ឥណ្ឌូនេស៊ី ផងដែរ ។

លោក ថោង រដ្ឋសក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានមានប្រសាស៏បន្ថែមថា ជាមួយនឹងលទ្ធផលនៃការប្រកួតដ៏ល្អនេះ វាបានជួយត្រួសត្រាយផ្លូវសម្រាប់វិស័យកីឡាទូកក្តោងនៅកម្ពុជាអោយកាន់តែមានការរីកចំរើនទៅមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា អនុប្រធាននៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានមានប្រសាស៏បន្ថែមថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ដែលទើបតែបង្កើតឡើងមានរយៈពេលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានអភិវឌ្ឍន៏ យ៉ាងឆាប់រហ័ស ដែលសហព័ន្ធអាចបញ្ជូនកីឡាករទៅចូលរួមក្នុងការប្រកួកកីឡាស៊ីហ្គេម និង អាចឈ្នះ មេដាយក្នុងការប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗ ។

លោកបានបន្ថែមថា វាគឺជាសញ្ញាមួយដែលបង្ហាញថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា កំពុងតែ បោះជំហានទៅមុខ នឹងបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីឱ្យស្មើនឹងប្រទេសជិតខាងដែលមានសក្តានុពលលើវិស័យកីឡាទូកក្តោង ដូចជាប្រទេស សិង្ហបុ ,ប្រទេសម៉ាឡេស៊ី និងប្រទេស ថៃ ជាដើម ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime