Logo

​ប្រទះឃើញ​ត្រ​យង​យក្ស​ញី ឈ្មោល​ពីរ​ក្បាល​ ​កំពុងផ្តល់​កូន ពីរ​ថែមទៀត​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 27, 2017

​មន្ត្រី​នៃ​ភ្នាក់ងារ​បរិស្ថាន​និង​មន្ត្រី​អង្គការ (WCS) កាលពី​ថ្ងៃទី ២៦ ខែកញ្ញា​នេះ​បាន​ជួប​ប្រទះឃើញ​សត្វ​ត្រយង​យក្ស​បួន​ក្បាល​ទៀត ដែល​ក្នុងនោះ​មាន​ញី​-​ឈ្មោល​ពីរ​ក្បាល​ជា​មេបា និង​កូន​នៅក្នុង​សំបុក​ពីរ​ក្បាល ស្ថិតនៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សី​មា​ខេត្តមណ្ឌលគិរី​។​អ្នកជំនាញ​ចាត់ទុកថា​ជា​ដែនជម្រកសត្វព្រៃ​មួយ​នេះ​មិន​ធ្លាប់មាន​ទាល់តែសោះ​នូវ​ប្រភេទ​បក្សី​ត្រ​យង​យក្ស​នេះ​ទេ​។


​ ​

លោក អេង ម៉េង​អ៊ី មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​អង្គការ WCS បាន​ប្រាប់ថា ការរកឃើញ​បក្សី ដ៏​កម្រ​ស្ថិត​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​នេះ ធ្វើឱ្យ​ដែន​ជម្រក​នេះ​ក្លាយជា​ភូមិឋាន​ដ៏​សុខសាន្ត​អាច​ទាក់ទាញ​សត្វ​បក្សី​ត្រ​យង​យក្ស​ជាច្រើន​មក​រស់នៅ​កាន់តែ​ច្រើនឡើងៗ ។ កាលពី​ខែសីហា​កន្លងទៅ​ដែនជម្រកសត្វព្រៃ​នេះ​ត្រូវបាន​មន្ត្រី​ស្រាវជ្រាវ​ឃ្លាំមើល​សត្វព្រៃ​បាន​ជួបប្រទះ​សត្វព្រៃ​ត្រ​យ៉ង​យក្ស​នេះ​បួន​ក្បាល​រួចមកហើយ បានមក​រស់នៅ​ទីនេះ ។​

​ ​លោក សូត្រ វ៉ាន់​ឌឿ​ន ប្រធាន​ក្រុម​តាន​ដាន​សត្វព្រៃ ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សី​មា​នេះ​បាន​និយាយថា កូន​វាពីរ​កំពុង​រស់នៅ​លើ​សំបុក​នេះ​មាន​សុខ​ភាពល្អ និង​រស់​នៅលើ​ទីតាំង​មួយ​មាន​សុ​ត្ថិ​ភាព​។ យើង​មាន​ក្តីសប្បាយ​រីករាយ​នៅពេល​មាន​ឃើញ​សត្វ​ប្លែកៗ​មក​រស់នៅ​ទីនេះ ។ សត្វ​ទាំងអស់នេះ​ជាត​ន្ត្រី ជីវិត​សំរាប់​កំដរ​សម្រស់​ធ្ម​ជាតិ ឱ្យ​កាន់តែរ​ស់មាន​អត្ថន័យ​ផ្សាភ្ជាប់​និង​ជីវិត​ធម្មជាតិ​ពិតៗ ។ កន្លងមក​ប្រ ភេទ​សត្វ​នេះ​មាន​រស់​នៅតែ​ដែន​ជម្រកសត្វព្រៃ​ខេត្តព្រះវិហារ​ឯណោះ ។
​ ​លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេស​នៃ​អង្គការ WCS បាន​ប្រាប់ថាៈ​ប្រភេទ​សត្វ​ត្រ​យង​យក្ស​នេះ​ពិភពលោក​ស្ទើរតែ​ផុត​ពូជ​អស់​ទៅ​ហើយ អាច​នៅសល់តែ ១៩៤ ក្បាល​ប៉ុណ្ណោះ ក្នុងនោះ ៩៩​ភាគរយ រកឃើញនៅ​ប្រទេស​កម្ពុជា ហើយ​ដែនជម្រកសត្វព្រៃ​កែវ​សី​មា ក៏មាន​សត្វ​ត្រ​យ៉ង​យក្ស​រស់នៅ​កាលពីពេល​ថ្មីៗ​នេះដែរ​។ ធាតុពិត​ជម្រក​សត្វព្រៃ​នេះ​អំណោយផល​និង​សំបូរ​ទៅដោយ​សត្វចតុបាត​ព្រៃ​ដូចជា សត្វ​ស្វា​កន្ទុយ​ស ថ្ពាល់់​លឿង​, ខ្លា​, ដំរី និង​ក្រុម​គោ​សាទិស​តែប៉ុណ្ណោះ​។​ការការពារ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​គឺ​មិនអាច​កាត់ផ្តាច់​ចេញ​បាន​ពី​ម្ចាស់ជំនួយ​នៃ​បណ្តារ​អង្គការ ម្ចាស់ជំនួយ​អន្តរជាតិ​បាន​នោះទេ ។ ដូចជា​អង្គការ​យូ​សេដ​( USAID), AFD និង​អង្គការ FFEM ៕MN/ដោយៈមូលសម្បត្តិ

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime