Logo

ស្ងាត់មួយរយៈតារាចម្រៀង សារ៉ាក់ ស្រាប់តែបានបញ្ចេញបទថ្មី Original Song


ដោយ ៖ Mr. Reno

September 26, 2017

ក្រោយពីបានចាកចេញពីផលិតកម្ម Galaxy ស្ងាត់មួយរយៈមក តារាចម្រៀងលោក សារ៉ាក់ ស្រាប់តែបានបញ្ចេញបទថ្មី Original Song គឺ “ស្អប់អតីត” ដែលទទួលបានការចាប់អារម្មណ៍ជាងមុន ជាពិសេសបន្ទាប់ពីបទ “អាជីពអ្នកចាក់”កន្ទុយលេខ” របស់លោកត្រូវបានទទួលស្គាល់នៅលើបណ្ដាញYoutube។  តោះនាំគ្នាស្ដាប់ Original Song “ស្អប់អតីត” របស់លោក សារ៉ាក់ តិចមើល!

សុំជួយគាំទ្រស្នាដៃបទភ្លេងថ្មីOriginal!

Posted by Mr H on Tuesday, 26 September 2017

តារាប្រុសរូបនេះកាន់តែមានទឹកមាត់លេបបន្ថែមទៀត ក្រោយពីបទ«ស្អប់អតីត»ដែលទើបតែចេញក្ដៅៗ ត្រូវបានគេចូលស្ដាប់ច្រើននៅលើបណ្ដាញសង្គម អមដោយការសរសើរថាមួយបទនេះទាក់ទាញ។

តារាចម្រៀងដែលបានផ្សងព្រេងមកពីខេត្តព្រៃវែងរូបនេះ បានប្រាប់រស្មីកម្ពុជាផងដែរថាលោកសប្បាយចិត្តណាស់ដែលមានឱកាសបានផលិតបទចម្រៀងនិពន្ធថ្មី ហើយទទួលបានការគាំទ្រជាបន្តបន្ទាប់នាពេលចុងក្រោយ។ ទោះជាបទ«ស្អប់អតីត»ត្រូវបានមជ្ឈដ្ឋានអ្នកស្ដាប់សរសើរថាមានអត្ថន័យជ្រាលជ្រៅ និងមានសាច់ភ្លេងគួរអោយចង់ស្ដាប់ភាគច្រើន ក៏លោកនៅតែមិនទាន់ហ៊ានរំពឹងច្រើននោះទេ ដោយលោកបញ្ជាក់ទុកអោយមហាជនជាអ្នកវិនិច្ឆ័យជាជាង។

លោកបានប្រកាសថានឹងត្រៀមចេញ MV បទនេះអោយបានឆាប់ៗដើម្បីអោយគាំទ្រដែលបានចាប់អារម្មណ៍ជាមួយបទ«ស្អប់អតីត»របស់លោកបានឃើញពីការប្រឹងប្រែងបន្ថែមទៀតរបស់លោកនៅក្នុងវិស័យចម្រៀង។

លោកបានបញ្ជាក់ថា មួយបទនេះត្រូវចិត្តលោកច្រើន ហើយលោកនឹងបន្តប្រឹងប្រែងផលិតបទនិពន្ធថ្មីដែលគុណភាព និងមិនកែច្នៃសាច់ភ្លេងដើមពីគេ ដើម្បីអោយកេរ្តិ៍ឈ្មោះរបស់លោកកាន់តែមានការទទួលស្គាល់នោះផងដែរ។ លោកគ្រោងនឹងចេញបទOriginal Song ជាច្រើនទៀត ដើម្បីបំបុកអារម្មណ៍មហាជនក្នុងពេលដ៏ខ្លី។ យ៉ាងណាមិញ លោកថាបទចម្រៀងមួយបទក៏ត្រូវតែសម្រាំងអោយល្អជាមុនផងដែរ ដើម្បីកុំអោយខាតកម្លាំងហើយមិនទទួលបានការគាំទ្រ។

ជាមួយគ្នានោះក៏ប្រកាសជំហរមិនទាន់ចូលជ្រកនៅក្នុងផលិតកម្មណាមួយបន្ទាប់ពីបានដាច់ស្រេចជាមួយផលិតកម្មចាស់ដូចគ្នា ដោយលោកប្រកាសថាចង់ពង្រឹងការផលិតបទផ្ទាល់ខ្លួនអោយមានការទទួលស្គាល់ច្រើនបន្តិចសិនចាំចាប់ផ្ដើមគិតគូររឿងកុងត្រាចូលផលិតកម្មណាមួយជាថ្មី៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime