Logo

IMF​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ​និង​ឆ្នាំក្រោយ​នឹង​សម្រេច​កំនើន​៧​ភាគរយ​


ដោយ ៖ កាសែត រស្មីកម្ពុជា

July 27, 2017

មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ហៅ​កាត់​IMF​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំនេះ​និង​ឆ្នាំ​២០១៨​នឹង​សម្រេចបាន​កំំ​ណើ​ន​៧% ប៉ុន្តែ​ស្ថាប័ន​អន្តរជាតិ​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការប្រមូល​ព​ន្ឋ​ដើម្បី​កាត់បន្ថយ​សម្ពាធ​ដែល​រដ្ឋាភិបាល​បាន​ចំណាយ​។​

​លោក​ Jarkko Turunen​សេដ្ឋវិទូ​នៅ IMF​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាលពី​ព្រលប់​ថ្ងៃ​២៥កក្កដា​បន្ទាប់ពី​បញ្ចប់​ការពិគ្រោះ​យោបល់​​មាត្រា​IV ប្រចាំឆ្នាំ​របស់ខ្លួន​ថា ក្រុម​សេដ្ឋវិទូ​មាន​ចក្ខុវិស័យ​វិជ្ជមាន​ដ៏​ទូលំទូលាយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ជាមួយ​កំណើន​ដែល​នៅតែ​​ខ្លាំង​ក្នុង​អត្រា​៧​ភាគរយ​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ​២០១៨ ទោះបីជា​«​ការធ្លាក់ចុះ​ការវិនិយោគ​ឯកជន​ដោយសារ​ការបោះឆ្នោត​ទាក់ទង​​នឹង​ភាពមិនច្បាស់លាស់​កាលពី​ដើមឆ្នាំ​នេះ​ក៏ដោយ​។

​លោក​ថ្លែងថា “​យើង​បាន​មើលឃើញ​កំណើន​កាន់តែខ្លាំង ក្នុងការ​ចំណាយ​របស់​វិស័យ​ទេសចរណ៍ និង​សំណង់​ខណៈ​វិស័យ​កាត់ដេរ​ចុះខ្សោយ​​បន្តិច​”​។​

​ជាមួយគ្នានេះដែរ សេដ្ឋវិទូ​រូបនេះ​បាន​បង្ហាញថា ការគ្រប់គ្រង​សារពើពន្ធ​ដោយ​ប្រុងប្រយ័ត្ន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​បាន​រក្សា​​ឱនភាព​សារពើពន្ធ​ស្ថិតក្រោម​ការគ្រប់គ្រង ហើយ​បំណុល​សាធារណៈ​ក្នុង​កម្រិត​ទាប​។ លោក​បន្ថែមថា​ការបង្កើន​ការប្រមូល​ពន្ធ​កាលពី​​ឆ្នាំ​២០១៦ បាន​បង្កើន​ប្រាក់ចំណូល​ដល់​ជាង​១៥​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ប៉ុន្តែ​នៅ​ឆ្នាំនេះ​ឱនភាព​សារពើពន្ធ​ត្រូវ​​ព្យាករណ៍​ថា នឹង​កើន​ឡើងដល់​ប្រហែល​៣,៧​ភាគរយ​នៃ​GDP ដោយសារ​ប្រាក់​ឈ្នួល​វិស័យ​សាធារណៈ​និង​ការចំណាយ​បច្ចុប្បន្ន​ផ្សេង​​ទៀត​កាន់តែ​ខ្ពស់​។​

​លោក​Jarkko Turunen​បាន​បន្តថា ទោះជា​យ៉ាងណា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ខ្លី​ប្រឈម​នឹង​វិធានការ​ដ៏​សំខាន់​មួយចំនួន​​ទាក់ទង​នឹង​ការអភិវឌ្ឍន៍ ដែល​រួមទាំង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ចំណូល​របស់​កម្ពុជា​កើនឡើង​ហើយ​ប្រភព​ប្រាក់ចំណូល​របស់​​រដ្ឋាភិបាល​នឹង​ផ្លាស់ប្តូរ ហើយ​ប្រទេស​នេះ​នឹង​ទទួលបាន ការផ្ដល់​ជំនួយ​កាន់តែ​តិច​ដោយសារ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ ស្របពេល​ទុនបម្រុង​បរទេស​បន្ត​កើនឡើង​ដល់​៧,៩​ពាន់​លាន​ដុល្លារ​នៅត្រឹម​ចុងខែ​មិថុនា​នេះ​។​

​លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ​ប៉ុន្តែ​លោក​បាន​​ថ្លែងថា យើង​ត្រូវខិតខំ​បន្ថែមទៀត ទើប​សម្រេចបាន​នូវ​កំណើន​នេះ បើ​យើង​មិន​ពួតដៃ​ពួត​ជើង​ធ្វើ​ទេ​កម្ពុជា​មិន​សម្រេចបាន​កំណើន​​នេះ​ទេ ដោយសារ​កម្ពុជា​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ពី​ប្រទេស​ក្នុង​តំបន់​ជាក់ស្តែង​វិស័យ​កាត់ដេរ​បាន​ថយ​ថយ​ល្បឿន​​ក្នុងការ​នាំចេញ ដោយសារ​ការប្រកួតប្រជែង​កើនឡើង​។​

​លោក​បន្តថា​“​ជាមួយគ្នានេះ​រដ្ឋាភិបាល​ត្រូវ​បង្កើនល្បឿន ដើម្បី​ដោះស្រាយ​បញ្ហា​ឡូ​ជី​ស្ទិ​ក ដែល​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​របស់​យើង​មាន​តំលៃ​ថ្លៃ និង​ត្រូវ​ការកសាង​ធនធានមនុស្ស​ជំនាញ​ជាច្រើន​ទៀត ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​”៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime