Logo

ITF កម្ពុជា នឹងយកអត្តពលិកជាង ២០នាក់ចូលប្រកួតជើងឯកពិភពលោក នៅកូរ៉េខាងជើង


ដោយ ៖ Mr. Reno

July 27, 2017

កម្ពុជានឹងយកអត្តពលិកកីឡាតេក្វាន់ដូ ITF  ទាំងជម្រើសជាតិឈុត តូច និង ធំ ជាង ២០នាក់ ទៅចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកពិភពលោក ២០១៧ “ Taekwon-do ITF world Championships 2017 ” ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

ប្រធានសហព័ន្ធតេក្វាន់ដូITFកម្ពុជា និងជាប្រធានសហព័ន្ធតេក្វាន់ដូអាស៊ីអាគ្នេយ៍ លោក កែវ រ៉េមី បានមានប្រសាសន៍ថា៖ នេះមិនមែនលើកទី១នោះទេ ពោលគឺតេក្វាន់ដូ ITF កម្ពុជាធា្លប់ចូលរួមព្រឹត្តិការណ៍នេះជាង១០លើករូចមកហើយ និងធ្លាប់ទទួលបានមេដាយសំរឹទ្ធចំនួន២ទៀតផង ដោយមេដាយទាំងនេះដណ្តើមបានដោយកីឡាករ ប៉ាល់ ជីវន្ត ក្នុងនោះដណ្តើមបានពីប្រទេសស្លូវេនីមួយ និងប្រទេសក្រិកមួយ។

តាមរយៈបទពិសោធន៍នៃការចូលរួម និងការហ្វឹកហាត់ត្រៀមដោយយកចិត្តទុកដាក់របស់កីឡាករមួយរយៈកន្លងមកនេះធ្វើឲ្យ កម្ពុជាមានក្តីរំពឹងខ្ពស់សម្រាប់ការដណ្តើមបានមេដាយនៅលើកនេះ។ «តាមរយៈការហ្វឹកហាត់មួយរយៈកន្លងមកនេះ យើងរំពឹងថាអាចបានមេដាយពីព្រឹត្តិការណ៍នេះ ដោយសារយើងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកពីរឆ្នាំកន្លងទៅ គឺកម្រិតរបស់យើងអាចដណ្តើមបានមេដាយ»។

លោកបន្តថា ប្រទេសដែលជាឧបសគ្គក្នុងការប្រកួជើងឯកពិភពលោក គឺប្រទេសកូរ៉េខាងជើង (ម្ចាស់ផ្ទះ) ដោយ សារតេក្វាន់-ដូ (ITF )របស់គាត់ មានការហាត់ហ្វឹកហ្វឺនខ្លំាង ចំពោះប្រទេសនៅអឺរ៉ុបមួយចំនួនដូចជា អ៊ុយត្រែន ទោះបី ជាយ៉ាងក៏ដោយលោកបានប្រាប់ដល់កីឡាករ-កីឡាការិនីថា នៅពេលប្រកួតគ្មានគិតថា អ្នកណាខ្លំាងជាងអ្នកណាខ្សោយនោះទេ យើង ត្រូវតែខ្លាំងដាច់ខាត មានជំនឿជាក់លើកខ្លួនឯង និងត្រូវដណ្តើមជ័យជម្នះឲ្យបាន។

សូមបញ្ជាក់ថា អត្តពលិកជាង២០នាក់នេះ  ពួកគេកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃជាមួយគ្រូបង្វឹកជនជាតិកូរ៉េខាងជើងនិងលោកអគ្គលេខាធិការ  ប៊ួនហ៊ីង សុធីយ៉ា  ដោយក្នុងនោះលោកបែងចេញទៅតាមប្រភេទវិញ្ញាសានីមួយរបស់ពួកគេ។

ការធ្វើបែបនេះដើម្បីជំរុញការហាត់ហ្វឹកហ្វឺនរបស់កីឡាករ-កីឡាការិនីតេក្វាន់-ដូ និងបែងចេញជា ផ្នែក សម្រាប់អ្នកដែលប្រើក្បាច់គុនពិសេស(បំបែកឥដ្ឋ ក្តារ) ត្រូវធ្វើការហ្វឹកហាត់តែផ្នែកនឹង ហើយអ្នកសម្រាប់ ប្រយុទ្ធហ្វឹក ហាត់តែប្រយុទ្ធ ចំពោះអ្នកសម្រាប់សម្តែងមេគុនហ្វឹកហាត់មេគុនសុទ្ធតែម្តង។

នេះគឺជាការបែងចែកជាក្រុមក្នុងការពង្រឹងសមត្ថភាពអត្តពលិករបស់យើងឲ្យមាន គុណភាពខ្ពស់ដណ្តើម យកមេដាយជូន ប្រទេសជាតិ ដោយសារមួយរយៈពេលលោកមានសង្ឃឹមថា ពួកគេនឹងដណើ្តមមេដាយ ប៉ុន្តែលោកមិនបាន សន្យាថា មេ ដាយ ទេ តែរូបលោកជឿយ៉ាងមុតមាំនឹងទទួលមេដាយ ហើយយើងចង់ឃើញទង់ ជាតិប្រទេសកម្ពុជាហូតលើពិភពលោក៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime