Logo

ពិព័រណ៍អចលនវត្ថុកម្ពុជា ជាទិសដៅបំបាត់ព្រំដែនលក់ដីធ្លីរវាងប្រទេសនឹងប្រទេស


ដោយ ៖ Mr. Eric

June 30, 2017

កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ កម្ពុជាបានរៀបចំពិធី “ពិព័រណ៍អចលនវត្ថុកម្ពុជាឆ្នាំ២០១៧” ដើម្បីជាទិសដៅបំបាត់ព្រំដែនលក់ដីធ្លីរវាងប្រទេសនឹងប្រទេសក្នុងតំបន់ ខណៈសក្តានុពលដីធ្លីនៅកម្ពុជាឱ្យអំណោយផលនិងមានស្ថិរភាពល្អ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនាវត្ថុកម្ពុជា បានថ្លែងថា “ពិព័រណ៍លើកនេះ ខ្ញុំចង់បំបាត់ព្រំដែនអាជីវកម្មផ្នែកដីធ្លី។ យើងត្រូវបង្កើនផ្នែកទំនាក់ទំនងឱ្យបានទូលំទូលាយ ដែលសមាគមក្នុងស្រុកខ្មែរ ត្រូវតែស្គាល់គ្នារវាងសមាគមអាស៊ានទាំងអស់។ គេស្គាល់យើង យើងស្គាល់គេ។ ជាឧទាហរណ៍ បើខ្មែរយើងចង់ទិញក្នុងប្រទេសសង្ហឹបុរី ថាយើងខ្មែរត្រូវទិញរបៀបយ៉ាងម៉េច? ដូច្នេះកិច្ចប្រជុំនៃពិព័រណ៍លើកនេះ បានអនុញ្ញាតឱ្យប្រធានសមាគមនីមួយៗមកជុំ ហើយ មេៗសមាគមក្នុងប្រទេសសង្ហឹបុរី គេមកដល់ហើយ ស្គាល់ពីអាស័យដ្ឋាននិងលេខទូរសព្ទរបស់គេហើយ។  ពេលខ្មែរចង់ទិញខុនដូ នៅទីនោះ ថាតើអ្នកឯងគួរប្រាប់ក្រុមហ៊ុនណា ល្អដើម្បីខ្មែរទិញ ហើយដូចគ្នាដែរ គេមកយើង យើងទៅគេវិញ អញ្ចឹងដែរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនាវត្ថុកម្ពុជា បានបញ្ជាក់ថា អាជីវកម្មលក់ដូរ ដែលអ្វីសំខាន់នោះគឺជាបណ្តាញទំនាក់ទំនង ដែលបង្កភាពងាយស្រួលនិងជោគជ័យ។ ក្នុងឆ្នាំ២០១៧នេះ ក្រុមអ្នកវិនិយោគបរទេស ហាក់មិនសូវមានអ្នកចំណូលថ្មីឡើយ ដោយគម្រោងថ្មីនិងការអភិវឌ្ឍន៍នាបច្ចុប្បន្ននេះសុទ្ធតែអ្នកចាស់ ។ ដូច្នេះពិធីនេះក៏ផ្សព្វផ្សាយដល់ប្រធានសមាគមនីមួយៗក្នុងតំបន់ដែលបានអញ្ជើញមកកម្ពុជាឱ្យដឹងពីសក្តានុពល ទាំងដីធ្លី និង អចលនាវត្ថុជាច្រើនប្រភេទ។

លោកបណ្ឌិត គីម ហ៊ាង បាននិយាយថា គម្រោងសាងសងនីមួយៗមិនអាចចំណាយខ្លីដើម្បីសម្រេចបានឡើយ ដោយតម្រូវឱ្យចំណាយពេលវេលាយ៉ាងតិច៣ឆ្នាំ ។ ដើមឆ្នាំ២០១៧នេះ កម្ពុជាមើលឃើញមានសន្ទុះសាងសងច្រើន ហើយគម្រោងដែលកំពុងតែមានក៏បន្តអភវិឌ្ឍន៍ដែលមានភាពរលូន។ ចំពោះស្ថានភាពនយោបាយ និង ការបោះឆ្នោត នៅកម្ពុជា ក៏មិនបានជះឥទ្ធិពលដល់ការលក់ដូរនៃវិស័យនិង អចលនាវត្ថុ ពីព្រោះវិស័យនេះប្រៀបដូចទៅការហូបបាយជាប្រចាំ បើទោះបីជាមិនឃ្លានក៏ត្រូវញាំតាមពេលវេលាផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍អចលនវត្ថុកម្ពុជាឆ្នាំ២០១៧ នាថ្ងៃនេះបានប្រារព្ធឡើយនៅ សណ្ឋាគារ សូហ្វីតែល ក្រោមមានវត្តមានពីរដ្ឋលេខាធិកា នៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ គឺ លោកស្រី ងួន សុខា និង មាន វាគ្មិនខ្មែរនិងបណ្តាប្រទេសក្នុងអាស៊ាន ជាច្រើនរូបការចែករំលែកបទពិសោធន៍ និង បង្ហាញ ពីយុទ្ធសាស្ត្រ និង សក្តានុពល នៃអចលនវត្ថុរបស់ខ្លួននីមួយៗ។ វាគ្មិនកម្ពុជាមាន ឧកញ៉ា ៦រូបដែលមានក្រុមហ៊ុន ដីធ្លីនិងអចលនវត្ថុមកបង្ហាញជូនបណ្តាសមាជិកនៃប្រទេសអាស៊ាន៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts