Logo

ខេត្តចន្ទបុរីនៃប្រទេសថៃ ផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ចនិងទេសចរណ៍ជូនកម្ពុជា


ដោយ ៖ Mr. Eric

June 17, 2017

ភ្នំពេញ ៖ អាជ្ញាធរ នៃខេត្តចន្ទបុរី បានសហការជាមួយ សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា រៀបចំផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ច ក៏ដូចជាវិស័យ ទេសចរណ៍ក្នុងខេត្តចន្ទបុរី រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦និង១៧ ខែមិថុនា នាសណ្ឋាគារហ៊ីម៉ាវ៉ារី ដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ និងបង្ហាញពីវប្បធម៌ ប្រពៃណីទៅដល់ជនបរទេស។

លោកស្រី កានប្រេមព្រី ឈិតានន្ទ អភិបាលរង ខេត្តចន្ទបុរី ប្រទេសថៃ បានថ្លែងក្នុងពិធីផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ច ក៏ដូចជាវិស័យ ទេសចរណ៍ ក្នុងខេត្តចន្ទបុរីកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា នាសណ្ឋាគារហ៊ីម៉ាវ៉ារី ថា យើងមកទីនេះ ធ្វើកម្មវិធីនេះ ឡើង គឺដើម្បីរឹងបន្តឹង ចំណងមិត្តភាព រវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង។ យើងជាប្រទេសជិតខាង និងស្គាល់គ្នាយូរមកហើយ ប៉ុនន្តែអ្វីដែលសំខាន់ គឺនាំមកនូវផ្នែកទីផ្សារ និងស័យទេសចរណ៍ អោយកាន់តែល្អជាពិសេស តំបន់ទេសចរណ៍ក្នុងខេត្តចន្ទបុរី។ ខេត្តចន្ទបុរីជាតំបន់ដែលមានដំណាំកសិកម្ម ច្រើនមុខជាងគេក្នុងប្រទេស ជាពិសេសដំណាំផ្លែធុរេន មង្ឃុត សៅម៉ៅនិងឡង់កង់ជាដើម ហើយខេត្ត មួយនេះ បាននាំផ្លែឈើទៅកាន់ទីនានាច្រើនជាងគេរបស់ថៃ។

លោកស្រីអភិបាលរងខេត្ត បានបង្ហាញពីតំបន់ទេសចរណ៍នៅក្នុងខេត្ត ថាខេត្តចន្ទបុរី មានឆ្នេរសមុទ្រ ភ្នំ ទឹកជ្រៅ វិហារបុរាណ វត្តអារាម និងចម្ការកសិកម្មជាដើមហើយបើ ប្រជាពលរដ្ឋកម្ពុជា មានបំណងចង់ទៅកម្សាន្តនៅទីនោះ ដោយអាចធ្វើ ដំណើរតាមរថយន្តតាមច្រក ផ្សារព្រំ (ខេត្តប៉ៃលិន) និងច្រកដូច ឬឡែម (ខេត្តបាត់ដំបង)ដោយគ្រាន់តែ ចំណាយពេលប្រមាណ ៦ ទៅ៧ម៉ោង ពីរាជធានីភ្នំពេញ ហើយនៅពេលដល់ទីនោះ នឹងមានការទទួល ស្វាគមន៍យ៉ាងកក់ក្ដៅ ពីអាជ្ញាធរថៃផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា បានថ្លែអោយដឹងថា ខេត្តចន្ទបុរី និងកម្ពុជា មានទំនាក់ទំនង គ្នាជាច្រើនឆ្នាំមកហើយ ហើយខេត្តនេះតែងតែរៀបចំកម្មវិធី ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ទាំងនៅភ្នំពេញ និងនៅខេត្តចន្ទបុរី។ ព្រឹត្តិការណ៍នេះ បានបង្កើត នូវសក្តានុពល ផ្សព្វផ្សាយ ទៅដល់ទេសចរណ៍ បរទេសដោយក្រុមអ្នកទេសចរណ៍ អាចធ្វើដំណើរ តាមផ្លូវអាកាស និងផ្លូវគោក មកកាន់ប្រទេសទាំងពីរ ផងដែរ។

លោកស្រី ឆាយ ស៊ីវលីន បន្តថាក្នុងនានជាប្រតិបត្តករទាំអស់ យើងនឹងខំប្រឹងផ្សព្វផ្សាយ ពីខាងកម្ពុជាយើង ទៅកាន់ខេត្តចន្ទបុរី ដោយអ្នកទេសចរណ៍មកពីថៃ (ខេត្តចន្ទបុរី)មកលេងភ្នំពេញបាន ដោយគ្រាន់តែចំណាយពេលត្រឹមតែ ៦-៧ម៉ោង មោយបាច់ជិះយន្ត ដើម្បីមកភ្លក់ ម្ហូបអាហារ មានរស់ជាតិខុសប្លែកគ្នា។

យោងតាមរបាយការណ៍ពាណិជ្ជកម្ម របស់ស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជាបង្ហាញថា បានឲ្យដឹងថា នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានចំនួនប្រមាណ៥៦០០លានដុល្លារ ហើយ នៅឆ្នាំ២០១៧ ប្រទេសទាំងពីរ សង្ឃឹមថាទំហំពាណិជ្ជកម្ម នឹងកើនដល់ទឹកប្រាក់ ៥ ៨០០លានដុល្លការ ពោលកើនឡើងក្នុងអត្រាជិត៣,៦ភាគរយ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts