Logo

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គាំទ្រចំពោះ App Mobile ” Sabay E-Novel”


ដោយ ៖ Mr. Reno

February 24, 2017

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគាំទ្រចំពោះក្រុមហ៊ុនសប្បាយដែលពង្រីកលទ្ធភាពរបស់ខ្លួនសម្រាប់អានដោយការបង្កើន បង្កើត App Mobile ” Sabay E-Novel” សម្រាប់យុវវ័យ និង ពិសេសក្មេងបន្តការអានកាន់តែច្រើនឡើង ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសន្និសីទកាសែត ប្រកាសដាក់ប្រើប្រាស់ App Mobile ប្រលោមប្រលោក Saba នៅអាគារ២២ជាន់ Eclip Skybar  កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏បានបង្ហាញជំហរគាំទ្រចំពោះកម្មវិធីនេះផងដែរ ដោយលោកជំទាវយល់ឃើញថានេះជាការចូលរួម ចំណែកក្នុងការលើកកម្ពស់ការអាន និងករសរសេរនៅកម្ពុជា។ លោកស្រីសង្ឃឹមថា អ្នកនិពន្ធនឹងប្រឹងប្រែងបង្កើតស្នាដៃនិពន្ធថ្មីៗ និងល្អៗ ដើម្បីបំពេញត្រូវអ្នកអាន។ លោកស្រីសប្បាយចិត្តដែលឃើញក្មេងមានសមត្ថភាពក្នុងសរសេររឿងប្រលោមលោក ហើយហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លូនជាជំហានបន្តបន្ទាប់។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ជាអានរឿងសំខាន់ណាស់ ដោយសារក្មេងឥឡូវនេះនៅតែសរសេរខុសនៅឡើយ។ សូម្បីតែពាក្យ ខ្ញុំ ក៏សរសេរខុសដែរ មិនដឹងថា ពាក្យសរសេរ និង ពាក្យនិយាយ បែកចែកមិនត្រូវផង។ ជាពិសេសបណ្តាញសង្គមហ្វេសប៊ុកឃើញសុទ្ធតែក្មេងៗសរសេរពាក្យនិយាយ ដែលសុទ្ធតែខុស។ ដូច្នេះការបង្កើនការអាននេះជារឿងល្អ ដែលជម្រុញឱ្យក្មេងមិនឱ្យសរសេរអក្សរខុសឡើយ។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានអោយដឹងថា នេះជាំជំហានថ្មីមួយទៀត របស់ សប្បាយ ក្នុងការលើកកម្ពស់ ស្នាដៃនិពន្ធរបស់អ្នកនិពន្ធថ្មីៗ និងអ្នកនិពន្ធជំនាន់មុន ដែលស្នាដៃទាំងនោះ ត្រូវបានកប់បាត់ក្នុងសង្គ្រាម ឬ ត្រូវបានបំភ្លេចចោលដោយសារការធ្លាក់ចុះនៃទម្លាប់អាន ក្នុងប្រទេសកម្ពុជា។ ។ ប្រលោមលោកសប្បាយ គឺជាវេទិកាមួយ ដែលជំរុញអោអ្នកនិពន្ធចាប់ផ្តើម បង្កើតស្នាដៃឡើងវិញ និងបានជួយសម្រួលអោយអ្នកនិពន្ធ និងអ្នកអានខិតជិតគ្នា ហើយអ្នកទាំងពីរនឹងទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សប្បាយ បានសម្រិតសម្រាំង  ប្រកបដោយគុណភាព រាប់រយរឿង ដែលរួមមាន ប្រភេទមនោសញ្ចេតនា គុននិយម ព្រឺព្រួច ស៊ើបអង្កេត អាថ៍កំបាំង និងរឿងព្រេងល្បីៗ ទាំងរបស់ខ្មែរនិងបរទេស។ កម្មវិធី Sabay E-Novel ក៏មានឃ្លីបរឿងប្រលោមលោកជាសំឡេង និងល្ខោនវិទ្យុ ល្អៗ ជាច្រើនទៀតផង។

កម្មវិធី Sabay E-Novel ត្រូវបានក្រុមហ៊ុន Sabay ដាក់អោយដំណើរការនៅលើទូរស័ព្ទដៃ នៅពេលដែលទទួលបានជោគជ័យ នូវកម្មវិធី ប្រលោមលោក អនឡាញ។ កម្មវិធី Sabay E-Novel អាចទាញ (Download) និង Play Store ចំណែក App Store នឹងអាចទាញយកបាន ក្នុងពេលឆាប់ៗនេះ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts