Logo

អាមេរិក​ទម្លាក់​”​កំពូល​មែ​គ្រាប់បែក​”​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​


ដោយ ៖ កាសែត រស្មីកម្ពុជា

April 14, 2017

យោធា​អាមេរិក​កាលពី​ថ្ងៃ​១៤​មេសា​បាន​ទម្លាក់​គ្រាប់បែក​ធំ​បំផុត​តែ​មិនមែនជា​គ្រាប់​នុយក្លេអ៊ែរ​លើ​ទី​ទាំង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)នៅ​​អា​ហ្វ​ហ្គា​នី​ស្ថាន​,​នេះ​បើតាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​ខណៈដែល​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ​បាន​ហៅ​បេស​សកម្ម​​នេះ​ថា​”​ជៅ​ក​ជ័យ​ណាស់​”​។​

គ្រាប់បែក GBU-43/B Massive Ordnance Air Blast(MOAB)​ធ្លាក់ចំ​រូង​ក្រោម​ដី​នៅ​ស្រុក​អា​ជីន​ក្នុង​ខេត្ត​ណាន​ហ្កា​ហា​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​អាមេរិក​លោក​វរសេនីយឯក​ភែ​ត រ៉ា​យ​ដឺ បាន​និយាយថា​”GBU-43/B ជា​គ្រាប់បែក​មិន​នុយក្លេអ៊ែរ​ធំ​​បំផុត​ដែល​ត្រូវបាន​យកទៅ​ទម្លាក់​”​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយថា គ្រាប់បែក​នេះ​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ដឹកជញ្ជូន​MC-130​។​

MOAB​ត្រូវបាន​គេ​អោយ​ឈ្មោះថា “​កំពូល​មែ​គ្រាប់បែក​” និង​ត្រូវបាន​ផលិត​ជាបន្ទាន់​នៅ​ម្តុំ​ឆ្នាំ​២០០២​និង​២០០៣​ពេលដែល​អាមេរិក​​ចូល​ឈ្លានពាន​អ៊ីរ៉ាក់​។​

​យោធា​អាមេរិក​បាន​និយាយថា កងកម្លាំង​ពិសេស​អាមេរិក​ត្រូវបាន​សម្លាប់​ក្នុង​ពេលធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​នៅ​ខេត្ត​​ណាន​ហ្កា​ហា ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន​ដែលជា​ជំរំ​សកម្មប្រយុទ្ធ​IS​។​

IS​ល្បីឈ្មោះ​អាក្រក់​ពេល​ពួកវា​កាន់កាប់​ស៊ី​រី​និង​អ៊ីរ៉ាក់ និង​បាន​ជ្រៀតចូល​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​វា​បាន​ទាក់ទាញ​សមា​​ជិ​ក​ក្រុម​សកម្មប្រយុទ្ធ​អា​ហ្វ​ហ្គា​នី​ស្ថាន​(​តា​លី​បង់​)​និង​ប៉ា​គី​ស្ថាន ព្រមទាំង​ពួក​Uzbek Islamists​។​តែ​ក្រុម​នេះ​កាន់តែ​បាត់បង់​កម្លាំង​​ដោយសារតែ​រង​សម្ពាធ​ទាំងពី​ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក​និង​ការវាយប្រហារ​ជើងគោក​ពី​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime