Logo

សារជូនពរដល់សិស្សប្រឡងបាក់ឌុបពី AUPP


ដោយ ៖ Mr. Reno

August 18, 2018

ភ្នំពេញ៖ គណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមជូនពរប្អូនៗសិស្សថ្នាក់ទី ១២ ទាំងអស់ឱ្យប្រឡងជាប់និងទទួលបាននិទ្ទេសល្អពីការប្រឡងបាក់ឌុបនៅសប្តាហ៏ក្រោយនេះ។

ដើម្បីត្រៀមខ្លួនឱ្យបានល្អ សូមក្មួយៗទាំងអស់គ្នាសម្រាកឱ្យបានគ្រប់គ្រាន់ និងពង្រឹងស្មារតីដើម្បីកាត់បន្ថយភាពតានតឹង។ ចូរក្មួយៗត្រូវចងចាំថា ការចូលរួមក្នុងការប្រឡងដ៏សំខាន់បំផុតនេះ ក្មួយៗបាននបង្ហាញនូវភាពមានវិន័យលើខ្លួនឯង ការលើកទឹកចិត្ត និងការតស៊ូ ដើម្បីទទួលបានជោគជ័យក្នុងជិវិត។

សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជាដែលផ្តល់កម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ (Dual Degree) ដោយមានការទទួលស្គាល់ជាសាកល។

សាកលវិទ្យាល័យដែគូរបស់ AUPP រួមមានសាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។ សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យទាំងពីរនេះត្រូវបាន
បញ្ជូនមកបង្រៀននិស្សិតដោយផ្ទាល់នៅ AUPP។

AUPP បញ្ជូននិស្សិតទៅចុះកម្មសិក្សាទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់បានអនុវត្តក្នុងបរិយាកាសការងារជាក់ស្តែង ដើម្បីត្រៀមខ្លួនទទួលយកអាជីពការងារ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និស្សិត AUPP បានចុះកម្មសិក្សានៅទីក្រុងញូវយ៉ក ប៉ារីស សិង្ហបុរី ចាកាតា និងតាមបណ្តាស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលធំៗមួយចំនួនទៀត។

និសិ្សតដែលបានបញ្ចប់ការសិក្សានៅ AUPP ត្រូវបានទទួលឱ្យចូលរៀនបន្តសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងបណ្ឌិត ពីសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក។ និស្សិតជ័យលាភីផ្សេងៗទៀតទទួលបានជោគជ័យក្នុងការប្រកបរបរអាជីវកម្ម បម្រើក្នុងស្ថាប័នរដ្ឋាភិបាល និងនៅអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts