Logo

តែងតែធ្វើកិច្ចសង្គមលោក ឡេង ណាវ៉ាត់ត្រា ត្រូវព្រះមហាក្សត្រព្រះរាជប្រទានងារឧកញ៉ាពិតៗ!


ដោយ ៖ Mr. Reno

July 13, 2018

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ឲ្យដឹងថា លោក ឡេង ណាវ៉ាត់ត្រា គឺជាអតីតពលករនៅប្រទេសកូរ៉េ ហើយបានមកចូលរួមក្នុងវិស័យសិល្បៈនៅកម្ពុជា និងបានរួមចំណែក ក្នុងកម្មវិធីមនុស្សធម៌ ក្នុងវិស័យអភិវឌ្ឍន៍សង្គមជាច្រើន ក្នុងនោះបានជួយដល់កាកបាតក្រហមកម្ពុជា ជួយដល់ជនក្រីក្រ និងបានជួយដល់ពលរដ្ឋដែលជួបគ្រោះមហន្តរាយផងដែរ ។

លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ ទទួលបានងារជាឧកញ៉ា កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ត្រូវបាន សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ហៅលោក ឡេង ណាវ៉ាត់ត្រា ជាឧកញ៉ា យោងតាមសេចក្តី ក្រាបបង្គំ ទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោក ហេង ឡុង បានផ្ញើសារជូនពរ ដល់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សូមលោកឧកញ៉ា ទទួលបានសេចក្តីសុខ រកស៊ីមានបាន ប្រកបការងារទទួលបានជៅគជ័យគ្រប៉ពេលវេលា ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts