Logo

​បទ “យើងនាំគ្នាទៅបោះឆ្នោត” ពីតារាចម្រៀង ឈួន សុវណ្ណឆៃ ពិតជាពិរោះមែន!


ដោយ ៖ Mr. Reno

July 7, 2018

តារាចម្រៀងសំឡេងពិរោះរណ្តំរាងតូចច្រឡឹងស្រស់សោភាឈួន សុវណ្ណឆៃក្នុងពេលជំហ៊ានបើកឆាកឃោសនាយុទ្ឋនាការបោះឆ្នោតចាប់ផ្តើមប្រកាសហែរក្បួនធំនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០១៨នេះបានចេញចម្រៀងថ្មីមួយមានចំណងជើងថា”យើងនាំគ្នាទៅបោះឆ្នោត”។

ចម្រៀងមួយបទនេះមានលក្ខណៈចង្វាក់ប្រពៃណីខ្មែរដោយសំឡេងពីឈួន សុវណ្ណឆៃបានបង្ហោះនៅសង្គមយូធូបឃើញថាស្តាប់ទៅមានអត្ថន័យពិរោះរណ្តំចិត្ត។

មួយរយៈកន្លងមកនេះតារាចម្រៀងឈួន សុវណ្ណឆៃបានខិតខំរិះរកទំនុកប្លែកៗក្នុងការលើកស្ទួយវិស័យសិល្បៈខ្មែរដែលនាងស្រឡាញ់ពេញចិត្តតស៊ូតាំងពីយូរមកហើយសិល្បៈមួយនេះបានធ្វើអោយសុវណ្ណឆៃមានកេរ្តីឈ្មោះកិត្តិយសក្នុងសង្គម។

តារារូបនេះបានចំណាយធនធានមួយចំនួនជួលគ្រូជំនាញរបាំអោយមកបង្ហាត់រាំរបាំខ្មែរមួយចំនួនយកទៅសម្តែងលើឆាកបំណងគឺមិនដឹងធ្វើបែបណាមិនអាចធ្វើបទហក់លោតរាំក្រៅពីភាពទន់ភ្លន់សាកសមវ័យ។នៅមានស្នាដៃផ្សេងទៀតដូចជានិពន្ឋចម្រៀងស្នាដៃថ្មីហើយក៍ដឹកនាំសិល្បករមួយចំនួនថតចម្រៀងរបស់នាងជាលក្ខណៈអឹមវីផ្ទាល់ខ្លួនទៀតផង។ អ្វីដែលប្លែកឈួន សុវណ្ណឆៃបានច្រៀងចម្រៀងបែបបទបោះឆ្នោតដែលឆ្លុះបញ្ចាំងអោយឃើញពីភាពឆន្ទៈរបស់ប្រជាជនគួរជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់បានគ្រប់គ្នាកុំអោយរំលងក្នុងអណ្ណត្តិថ្មី។

ដូច្នេះសូមបងប្អូនជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តស្រឡាញ់រាស្ត្រចេញពីបេះដូងដែលនឹងសម្រេចវាសនានាថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខនេះ។ តោះចូលរួមស្តាប់ចម្រៀងបោះឆ្នោតរបស់ឈួន សុវណ្ណឆៃទាំងអស់គ្នាមានអត្ថន័យបែបណា៖






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts