Logo

នាងប៉េងប៉ោង ទោះលំបាកក៏ត្រូវធ្វើចេតិយជូនឪពុកដើម្បី…!


ដោយ ៖ Mr. Reno

May 12, 2018

កាលពីថ្ងៃព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ តារាកំប្លែងប្រចាំនាយក្រឹម នាងប៉េងប៉ោង និងក្រុមគ្រួសារ ធ្វើពិធិក្រុងពាលីរៀបចំចេតិយដាក់ធាតុនិងសូនរូបតារាកំប្លែងវីតាមីនសេ ដែលជាឪពុកក្រោយទទួលមរណៈភាពនៅក្នុងវត្ត នៅវត្តមកុដបុរី ជិតភ្នំពេញ Waterpark ។

អ្នកនាង ប៉េងប៉ោង បានថ្លែងថា អ្នកនាងនិងគ្រួសារត្រូវតែខំប្រឹងធ្វើចេតិយសម្រាប់ដាក់ធាតុសពឪពុក ឱ្យខានតែបានបើទោះបីជាត្រូវចំណាយច្រើនយ៉ាងក៏ដោយ។ សម្រាប់ដីទីតាំង និង ការកសាងចេតិយ ដាក់ធាតុឪពុកនាងនេះតម្រូវចំណាយខ្ទង់ជាង២ម៉ឺនដុល្លារឬជិត៣ម៉ឺនដុល្លារតាមការប៉ានសគម្រោងសាងសង។ ប៉ុន្តែថវិកាយ៉ាងច្រើននេះ នាងនិងគ្រួសាររៀងពិបាកបន្តិច ប៉ុន្តែត្រូវតែខំប្រឹងរកលុយ និង ប្រមូលលុយពីផ្ទះធ្វើឱ្យចេតិយជូនឪពុកនាងឱ្យខានតែបាន បើទោះបីជាចាយខ្វះល្ងាចព្រឹកយ៉ាងក៏ដោយ។

តារាកំប្លែងស្រីដែលតែងតែដើរសម្តែងតាមឪពុករូបនេះបានបញ្ជាក់ថា នាងសុខចិត្តអត់ព្រឹកអត់ល្ងាចក៏ត្រូវដកលុយពីគ្រួសារមកចំណាយបំពេញបន្ថែមលើការសាងសងចេតិយនេះដែរ ពីព្រោះនាងនិងម្តាយសម្រេចចិត្តថា ត្រូវឱ្យធាតុសពឪពុករបស់នាងមានកន្លែង មានផ្ទះមួយ ក្នុងវត្ត “មកុដបុរី” នេះឱ្យខានតែបានទោះបីជាមានបញ្ហាលំបាកណាក៏ដោយ។

អ្នកនាង ប៉េងប៉ោង ក៏បានបន្ថែមថា នាងពិតថ្លែងអំណរគុយដល់មិត្តសិល្បៈ សប្បុរសជននានា និង ជាពិសេសសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានធ្វើការឧបត្ថម្ភដល់ឪពុកតាំងពីធ្លាក់ខ្លួនឈឺនិងរហូតធ្វើពិធីបុណ្យដល់ពេនេះ។ នាងគ្មានអ្វីថ្លាថ្លែងក្រៅពីជូនពរដល់មនុស្សអស់ទាំងគ្នាដែលជួយក្រុមគ្រួសារនាងកន្លងមកនេះឡើយ ឱ្យជួបសេចក្តីសុខទាំង៥ប្រការ។

សូមរំលឹកថា តារាកំប្លែងនាយ វីតាមីនសេ បានទទួលមរណភាពហើយកាលពីម៉ោងរំលងអាត្រាចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយបន្សល់ភាពអាលោះអាល័យពីសំណាក់មិត្តភ័ក្ត និង សមាជិកក្រុមតារាកំប្លែងរបស់លោក ព្រមទាំងគ្រួសារ។
ក្រោយវិលពីមន្ទីរពេទ្យកាល់ម៉ែត្រក្រោយសង្គ្រោះបន្ទាន់ហើយកាលពីថ្ងៃរសៀលទី២៩ ខែមីនា ដោយក្រុមគ្រូពេទ្យប្រាប់ឱ្យទៅផ្ទះវិញត្រៀមធ្វើបុណ្យនោះស្រាប់ដល់ម៉ោង១២យប់រំលង់អាត្រាលោកបានដាច់ខ្យល់ បើទោះបីជាមានឧបករណ៍អុកស៊ីសែនជាប់នឹងចម្រុះដើម្បីបញ្ជូលខ្យល់ក៏ដោយ។ មរណភាពនៃតារាកំប្លែងរូបនេះបានធ្វើឱ្យមិត្តរបស់លោកជាពិសេសនាយ គុយ និង សមាជិកក្រុមកំប្លែងរួមអាជីពដូចគ្នា ម្នាក់ស្ទើរតែមិនជឿ និងសោកស្តាយ យ៉ាងខ្លាំង។ នាយកុយ ពេលបានដល់ឃើញសភាព នាយ វីតាមីនសេ ដេកស្តូកបែបនេះលោកយំស្រក់ទឹកភ្នែក អួលដើមករគ្មានពាក្យនិយាយមិនបានឡើយ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts