Logo

C.H World Travel ជប់លៀងជូនបុគ្គលិកដែលបំរើអតិថិនជូនយ៉ាងទីគាប់ចិត្តអស់រយៈពេលជាង២០ឆ្នាំ


ដោយ ៖ Mr. Reno

May 11, 2018

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន C.H World Travel បានប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួនជូនបុគ្គលិកទាំងអស់ដែលបំរើជូនភ្ញៀវទេសចរណ៍យ៉ាងល្អ ខណៈក្រុមហ៊ុនេះមានភាពជោគជ័យបានប្រមាណជាងរយៈពេល២០ឆ្នាំមកហើយនៅកម្ពុជាក្នុងវិស័យទេសចរណ៍។

ឯកឧត្តម តាំង កក់ អគ្គនាយកក្រុមហ៊ុន C.H World Travel បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានកកើតអស់រយៈពេលជាង២០ឆ្នាំមកហើយក្នុងបំរើនិងផ្តល់ជូនសេវាកម្មពាក់ព័ន្ធផ្នែកទេសចរណ៍ទាំងក្រៅទាំងក្នុងប្រទេសសម្រាប់ប្រជាជនខ្មែរយើង។ ក្នុងឱកាសថ្ងៃនេះផងដែរលោកក៏ថ្លែងអំណរគុណយ៉ាងខ្លាំងដល់បុគ្គលិក និង បានប្រារព្ធជប់លៀងជូនបុគ្គលិកទាំងអស់ដែលបានំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងល្អជូនដល់អតិថិជន ឱ្យក្រុមហ៊ុន C.H World Travel មានកេរ្តិ៍ឈ្មោះបោះសំលេងទៅមុខជាមួយសេវាកម្មដ៏ទំនុកចិត្ត។

អគ្គនាយកក្រុមហ៊ុន C.H World Travel បានបញ្ជាក់ថា ក្រុមហ៊ុនគឺជាភ្នាក់ងារផ្តល់សេវាកម្ម និង សម្រួលការងារដំណើរកម្សាន្តទាំងអស់សម្រាប់ប្រទេស ចិន ម៉ាឡេស៊ី ថៃ ជប៉ុន និង បណ្តាប្រទេសអឺរ៉ុបជាច្រើនទៀតជុំវិញពិភពលោកឱ្យមានភាពងាយស្រួលសុខសប្បាយជាមួយតម្លៃសមរម្យ។ C.H World Travel មិនត្រឹមតែផ្តល់សេវាកម្មដំណើរទាំងក្រៅទាំងក្នុងប្រទេសនោះ ក៏ជាក្រុមហ៊ុនដែលនាំមុខគេក្នុងជួយសម្រួលធ្វើលិខិតឆ្លងដែន ឯកសារពាក់ព័ន្ធដំណើរទេសចរណ៍ និង រៀបចំឯកសារផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមានអាស័យដ្ឋាន ផ្ទះលេខ៖ 473AE0, វិថីព្រះមនីវង្ស (93), សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ ☎012 939 011/ 016 276 988/ 011 900 171 / 012 38 7000/ 012 38 6000/ 012 38 2000/ 012 38 1000>






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts