Logo

ម៉ែន ចាំឧសភា ឆ្នាំនេះធ្វើខួបកំណើតម្តងមានពីរចំណុចប្លែកខុសពីតារាផ្សេង..!


ដោយ ៖ Mr. Reno

May 7, 2018

តារាសម្តែងវ័យរាងតូចច្រលឹងកញ្ញា ម៉ែន ចាំឧសភា ហៅ (នាងតូច) បានប្រារព្ធពិធីខួបកំណើតរបស់នាងដែលមួយឆ្នាំម្តង ត្រូវបានមហាជនសរសើរនិងកត់សម្គាល់ឃើញនាងមានពីរចំណុចប្លែកពីគេឬតារាផ្សេងទៀតគឺ ប្រារព្ធសប្បាយត្រឹមកន្លែងលក់ស្រាក្រឡុកមួយឈ្មោះ “Mr. Cocktail” នៅចិញ្ចើមផ្លូវក្រោយបរមរាជវាំង ហើយចំណុទី២នោះគឺ នាងមិត្តយ៉ាងច្រើនអមដោយនំខួបកំណើតដល់ទៅពីរនំទៀត កាលយប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ។

តារាស្រីរូបនេះបានប្រាប់ឱ្យដឹងថា ឆ្នាំនេះរៀងពិសេសបន្តិចដែលនាងប្រារព្ធពិធីខួបកំណើតនៅកន្លែងលក់ស្រាក្រឡុក ហើយជាតូបលក់ចល័តនៅផ្លូវក្រោយបរមរាជវាំងដែលសំបូរទៅមនុស្សអូរអរឆ្លងកាត់។ នាងសម្តែងអារម្មណ៍មិនខ្មាស់អៀនអ្វីឡើយសម្រាប់ការរៀបចំពិធីសប្បាយនៅតាមផ្លូវ ហើយធ្វើការកន្លែងសាមញ្ញ ទៀត។ ដោយសារតែម្ចាស់អ្នកលក់ស្រាក្រឡុក “Mr. Cocktail” ជាមិត្តសម្លាញ់នឹងគ្នា ហើយមានលក់គ្រប់ភេសជ្ជៈក្រឡុកទាំងអស់ហើយឆ្ងាញ់ថែមទៀតទើបនាង សម្រេចចិត្តរៀបចំទីនោះ។ ប៉ុន្តែនាងគ្រាន់តែអញ្ជើញគ្រួសារនិងក្រុមមិត្តភ័ត្ត្រប៉ុណ្ណោះ សម្រាប់មិត្តសិល្បៈនោះ គឺមកបានអញ្ជើញអបអរដែរ ប៉ុន្តែមិនច្រើននាក់ដោយសារតែនាង មិនហ៊ានហៅដោយសារខ្លាចចិត្ត។

កញ្ញា នាងតូច បានបញ្ជាក់ថា ដោយសារម្យ៉ាងនាងចូលចិត្តកម្មវិធីសាមញ្ញ និងចង់កន្លែងធម្មតា ជុំមិត្តនិងគ្រូសារប៉ុណ្ណោះ ដូច្នេះទើបមិនចឹងទៅធ្វើនៅភោជនីយដ្ឋានណាឡើយ។ ទោះបីជាមានអ្នកគាំទ្រ ឬ មហាជន រិះគន់នាង និង មិនចូលចិត្តនាង ដែលជាអ្នកសិល្បៈឬតារាស្រីម្នាក់ បែរជាមកធ្វើពិធីខួបកំណើតនៅកន្លែងសាមញ្ញនៅកន្លែងនេះយ៉ាងណាក៏ដោយក៏នាង មិនប្រតិកម្មអ្វីឡើយដោយសារតែឆ្នាំនេះនាងចង់បែបនេះប៉ុណ្ណោះ។ គ្រាន់តែខួបកំណើតចូលវ័យ២៣ឆ្នំារបស់នាង គ្រាន់តែសុំពរជ័យឱ្យគ្រួសាររបស់នាងសុខសប្បាយ ហើយការងារសិល្បៈនាងកាន់តែបោះជំហានទៅមុខជាមួយភាពជោគជ័យ។

កញ្ញា នាងតូច បានបញ្ជាក់ថា នាងបានប្រឡូកសិល្បៈដំបូងជាតួសម្តែងឱ្យផលិតកម្ម អិល ផលិតកម្មខែ្មរមេគង្គ និងផលិតកម្ម ស្រ្តាសត្រា ហើយបន្ទាប់មកក៏មានផលិតកម្មជាច្រើនបន្តបន្ទាប់ទៀតផងដែរ។ ពេលនេះនាងទើបតែបានការងារថ្មីមូយទៀត សម្រាប់ផលិតកម្មមហាហង្ស ក្នុងរឿងភាគថ្មីត្រៀមផលិតឱ្យស្ថានីយទូរទស្សន៍ភីអិនអិន ចំណងជើងថា “កំបិតមុខពីរ” ដែលនាងដើរតួជាលេខាស្រីម្នាក់។

កញ្ញា ម៉ែន ចាំឧសភា ហៅ នាងតូច ដែលតារាស្រីរាងតូចច្រឡឹងសម្បុរសស្រអែមស្រស់រូបនេះតែងតែលេចមុខតារាសម្តែងក្នុងតួស្លូត ដែលឧស្សាហ៍ក្នុងខ្សែភាពយន្តអប់រំខ្លីជាច្រើន។ សម្រាប់នាងក្នុងវិស័យសម្តែង នាងបានប្រាប់ថា នាងអាចលេចស្លូតបានយ៉ាងល្អ ជាងតួកាច ហើយអ្នកដឹកនាំរឿងក៏តែងតែសរសើរពីនាង ។ មិនត្រឹមតែប៉ុណ្ណោះតួច្រលឺមឡិកឡ៉ក់លេងសើចច្រើននោះ ក៏ត្រូវនឹងរូបរាងនិងអត្តចរឹតរបស់នាងតែម្តង៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts