Logo

មិនធ្លាប់ជួប Cambodia Airports ប៉ុន្តែក្រុមបាល់ទាត់ មហាហង្ស ថា…!


ដោយ ៖ Mr. Reno

May 7, 2018

ការប្រកួតបាល់ទាល់រវាងក្រុមតារាៗដែលត្រូវគេស្គាល់ថាជាក្រុមបាល់ទាត់មហាហង្ស និងក្រុមបាល់ទាត់ Cambodia Airports កាលពីល្ងាចថ្ងៃទី៦ ឧសភា បើទោះជាការប្រកួតមិត្តភាពដើម្បីសាកកម្លាំង ប៉ុន្តែគេកត់សម្គាល់ថាមានការកត់សម្គាល់គួរសម ដោយសារតែក្រុមទាំងពីរមិនធ្លាប់ប៉ះគ្នា ហើយក្រុមមួយទៀតត្រូវគេស្គាល់ថាបានបង្កើតឡើងយូរមកហើយ ដោយមានទាំងប្រវត្តិប្រកួតស៊ីក្រុមពាក់កណ្ដាលអាជីពរាប់មិនអស់ផង។

ជំនួបមិនធ្លាប់មានរបស់ក្រុមទាំង២ ក្រុម Cambodia Airports បានលត់ក្រុមមហាហង្សក្នុងលទ្ធផល៤ ទល់៣ នៅតង់ទី១ ប៉ុន្តែនៅចប់តង់ទី២ ក្រុមរបស់លោកអ៊ិន សុភិន បានសម្រេចលទ្ធផលជោគជ័យនាំមុខវិញ ទាំងមិនគួរជឿ ហើយបានផ្ញើរទៅកាន់ក្រុមបាល់ទាត់របស់ ក្រុមហ៊ុន Cambodia Airports មួយនេះអាចណាត់គ្នាម្តងទៀតបើមិនអស់ចិត្តឬចង់យកឈ្នះវិញនោះ។

ការប្រកួតដែលបានធ្វើឡើងនៅកណ្ដាលភ្លៀងរលឹមនៅទៅទីលានវេស្ទើនមួយនេះ ត្រូវគេឃើញមានភាពស្វិតស្វាញ មិនខុសពីការប្រកួតរវាងក្រុមពាក់កណ្ដាលអាជីព និងក្រុមពាក់កណ្ដាលអាជីពប៉ុន្មានទេ ដោយសារតែក្រុមទាំងពីរបានបញ្ចេញថ្វីជើងដាក់គ្នាទៅវិញទៅមក ហើយធ្វើអោយការប្រកួតទាំងមូលទាក់ភ្នែកអ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រក្រុមតារាៗដែលជាកីឡាករនៅក្នុងពេលនោះ។

ការប្រកួតលាយលំដោយដំណក់ទឹកភ្នែក បានធ្វើអោយក្រុមមហាហង្សរងការអាម៉ាស់យ៉ាងខ្លាំងនៅតង់ទី១ ដោយសារតែក្រុម Cambodia Airports បានក្រុមដល់លទ្ធផល៤ ទល់៣ ហើយបានទាំងស្រែកហោកញ្ជ្រៀវយ៉ាងកងរំពងមិនខុសពីសើចចំអកដល់ក្រុមតារាៗនោះផង។

ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលខកចិត្តនៅតង់ទី១ ហើយលោក អ៊ិន សុភិន ជាមេក្រុម ត្រូវគេឃើញឆ្ការដៃឆ្ការជើងនឹងការបរាជ័យនៅក្នុងពេលនោះយ៉ាងខ្លាំង ខណៈដែលលោក និងក្រុមបច្ចេកទេស បានចាត់ចែងភ្លាម ក្នុងការរៀបចំក្រឡាលេងជាថ្មីនៅតង់ទី២។

ជាលទ្ធផល ក្រុមបាល់ទាត់មហាហង្ស រកបានដល់ទៅ៥គ្រាប់ក្នុងតង់ទី២ ក្នុងពេលដែលគូប្រកួតមួយក្រុមទៀតទោះជាប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក៏រកបានតែមួយគ្រាប់បន្ថែមពីលើគ្រប់ចាស់ក្នុងតង់ទី១។

លោក អ៊ិន សុភិន បាននិយាយថា “ក្រោយចាញ់ក្នុងតង់ទី១ ខ្ញុំមានការភ័យបារម្ភយ៉ាងខ្លាំង ដោយសារតែក្រុម Cambodia Airports គឺក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមពាក់កណ្ដាលអាជីពដែលលោកធ្លាប់ជួបប្រកួត”។

លោកបានបន្តថា ក្រឡាលេងក្នុងតង់ទី១ បើទោះជាដាក់សមាសភាពតារាៗដែលមានជើងល្អ ក៏មិនអាចទៅរួចជាមួយគូប្រកួតនោះដែរ ទើបលោកយល់ថាបើកុំតែរៀបក្រឡាលេងថ្មី ប្រហែលជាមិនអាចរក៥គ្រាប់ក្នុងតង់ទី២បានទេ។ លោកថាជារឿងសប្បាយចិត្តដែលក្រុមមហាហង្សកាន់តែរីកចំរើន ហើយអាចបញ្ចប់ការប្រកួតជាមួយលទ្ធផល ៨ ទល់៥ ជាមួយក្រុមខ្លាំង Cambodia Airports ដែលជាក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ធំនៅព្រលានយន្តហោះភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។ លោកក៏ត្រៀមខ្លួនអោយក្រុមមួយនេះ ជួបប្រកួតសងសឹកផងដែរក្នុងពេលដ៏ខ្លី៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime