Logo

“ទណ្ឌកម្្មសេ្នហ៍” របស់ស្ថានីយទូរទស្សន៍លេខ៥ចាក់ផ្សាយហើយក្រោយ តួឯកថតពិបាកឡើង..!


ដោយ ៖ Mr. Eric

April 27, 2018

កាលពីយប់ថ្ងៃទី២៤ មេសា ឆ្នាំ២០១៨ រឿងភាគ “ទណ្ឌកម្្មសេ្នហ៍” របស់ស្ថានីយទូរទស្សនលេខ៥ចាក់ផ្សាយហើយក្រោយ តួឯកទាំងស្រីប្រុសថតទាំងពិបាកទ្រាំមិនចេះតិចដើម្បីសម្រេចរឿងនេះ។ រឿង “ទណ្ឌកម្មស្នេហ៍” ដែលសម្ដែងដោយតារាស្រីកញ្ញាព្រះកាយច័ន្ទ និងលោកឆានី សូ ត្រូវបានដាក់បញ្ចាំងហើយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខណៈដែលភាពយន្តនេះភាពយន្តត្រូវបានគេដឹងថាបានចំណាយការផលិតអស់រយៈពេលច្រើនខែ និងមានការដឹកនាំដោយផ្ទាល់ដោយផលិតករថៃ។

ភាយន្តនេះ ក៏ត្រូវគេដឹងថាមានសាច់រឿងទាក់ទាញមិនធម្មតាផងដែរ ដោយសារតែបានទិញសាច់រឿងពីភាពយន្តថៃល្បីឈ្មោះមួយ ហើយតួអង្គឯកកញ្ញាព្រះកាយច័ន្ទ និងលោក ឆានី សូ ក៏ត្រូវគេទម្លាយថាសម្ដែងជាមួយយ៉ាងស្អិតរមួតដូចគូស្នេហ៍ក្រៅឆាក ដោយសារតែបានសម្ដែងចប់មួយរឿងនេះ។

យោងតាមការប្រកាសភាពយន្តរឿង “ទណ្ឌកម្មស្នេហ៍” នេះត្រូវបានដាក់ផ្សាយជាសាធារណៈហើយ កាលពីយប់ថ្ងៃទី២៤ មេសានៅប៉ុស្ដិ៍លេខ៥ ដោយភាពយន្តនេះត្រូវបានទម្លាយថាមាន៤០ភាគ និងគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ តែ២០ថ្ងៃប៉ុណ្ណោះ ដោយសារតែការចាក់ផ្សាយគឺមួយថ្ងៃ២ភាគ។
ជាមួយនឹងការលើកឡើងជុំវិញថាស្រឡាញ់គ្នាក្រៅឆាក ឬក៏អត់រវាងតួឯកស្រី និងតួឯកប្រុស កញ្ញា ព្រះកាយច័ន្ទ ដែលទទួលបានភាពលេចធ្លោរដោយគ្រាន់តែភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»បង្ហាញខ្លួនថ្ងៃបើកឆាក បានអះអាងថា នាងខ្វល់ពីការចាប់អារម្មណ៍ថានាង និង លោក ឆានី សូ មានទំនាក់ទំនងអ្វីជាពិសេសនោះទេ ប៉ុន្តែនាងកាន់តែមានអារម្មណ៍សប្បាយចិត្តទៅវិញទេ ក្នុងពេលដែលតួអង្គនាង និងតារាសម្ដែងប្រុសរូបនេះ ត្រូវគេចាប់អារម្មណ៍ជាពិសេស។

កញ្ញា ព្រះកាយច័ន្ទ បាននិយាយថា គាំទ្ររបស់នាងច្រើនឡើងបានផ្ញើរូបដែលនាងបានសម្ដែងក្នុងរឿង “ទណ្ឌកម្មស្នេហ៍” ព្រមជាមួយនឹងពាក្យថា “សមគ្នាៗ” មកអោយនាងជាច្រើនដោយគ្រាន់តែភាពយន្តដែលនាង និងដៃគូបានសម្ដែងមួយនេះ ទើបនឹងដាក់បញ្ចាំងបាន២ម៉ោងស្មើនឹង២ភាគ កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០១៨។ សម្រាប់រឿងនេះទម្រាំតែភាពយន្តនេះត្រូវបានបញ្ចប់ ការលើកឡើងថានាង និងលោក ឆានី សូ មានអ្វីពិសេសនឹងគ្នា នឹងអាចកើតច្រើនជាងនេះ ប៉ុន្តែនាងមិនខ្វល់នោះទេ ដោយសារតែនាងដ្បិតថាបានសម្ដែងស្និទ្ធស្នាលតាមការចង់បានរបស់ផលិតករជាមួយលោក ក៏នោះគ្រាន់តែជាការសម្ដែង ហើយសម្រាប់ក្រៅឆាកគឺមិនខុសបងប្អូន។

តារាសិចស៊ីរូបនេះបានបន្ថែមថា ភាពយន្តរឿង “ទណ្ឌកម្មស្នេហ៍” មានសរុប៤០ភាគ ប៉ុន្តែនឹងដាក់បញ្ចាំងតែ២០ថ្ងៃប៉ុណ្ណោះ នៅរៀងរាល់ថ្ងៃច័ន្ទ អង្គារ ពុធ វេលាម៉ោង៧ ដល់ម៉ោង៩យប់ ដោយក្រោយពីបើកឆាកបានមួយយប់ គឺមានការចាប់អារម្មណ៍ច្រើន
សូមបញ្ជាក់ថា ភាពយន្តនេះត្រូវបានប្រកាសថាបញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ អង្គារ និងពុធ ចាប់ពីម៉ោង៧យប់រហូតដល់ម៉ោង៩យប់ ខណៈដែលការបើកឆាកក៏ធ្វើអោយទស្សនាចាប់អារម្មណ៍តែម្ដង រហូតដល់មានការចំអន់ថាតួអង្គប្រុសស្រី បើសម្ដែងនឹងគ្នាស្និទ្ធម្លឹងប្រហែលជាមានស្នេហានឹងគ្នាក្រៅឆាកផងក៏មិនដឹង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime