Logo

ប្រជាពលរដ្ឋនាំគ្នានិយាយថាទីក្រុងព្រះសីហនុដ៏មានសក្តានុពលខាងវិស័យទេសចរណ៍បានធ្លាក់ចូលជាកន្លែងដាក់សម្រាមរបស់ជនជាតិចិនអស់ហើយ


ដោយ ៖ Mr. Eric

April 26, 2018

ប្រជាពលរដ្ឋរស់នៅស្ទើរគ្រប់សង្កាត់ក្នុងក្រុងព្រះសីហនុ ដែលមានផ្ទះនៅជិតផ្ទះចិនជួលស្នាក់នៅ ត្អូញត្អែរថា ពិបាកទ្រាំនឹងក្លិនស្អុយរលួយចេញជាដង្កូវនិងទឹកសំរាមហូរពេញ មុខផ្ទះតាមផ្លូវសាធារណៈ ហើយសំណូមពរដល់លោកចៅសង្កាត់ និងលោកចៅហ្វាយក្រុង មេត្តាចុះពិនិត្យមើល និងចុះមកជួយហិតក្លិនមើលថា ស្អុយប៉ុណ្ណា ។

ប្រជាពលរដ្ឋមួយរូបដែលមានផ្ទះនៅជិតផ្ទះចិនជួលដែលសំរាមទុករហូតស្អុយរលួយ ផ្ទះម្តុំផ្លូវចូលស្រែត្រកួន ក្រុមទី១៥ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុបានឲ្យដឹងកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៨ថា “សំរាម នៅតាមផ្ទះ គ ចោលយ៉ាងស្អុយគគ្រុក ពិសេសគឺផ្ទះជួលឲ្យចិន ផ្ទះដែលរស់នៅជិតខាងពិបាកទ្រាំនឹងក្លិនស្អុយរលួយទឹកសំរាមហូរហៀរពេញមុខផ្ទះនឹងផ្លូវសាធារណៈ តើក្រុមហ៊ុនប្រម៉ូលសំរាមគិតយ៉ាងម៉េច ពេលមកធ្វើកុងត្រាយកលុយប្រចាំខែមួយអាទិត្យយកពីដងតាមពិតអត់ឃើញមកយកជិតកន្លះហើយ សូមជំរាបលោកអភិបាលក្រុងជួយពិនិត្យក្រុមហ៊ុនសំរាមនេះផង”។

ងាកមកពលរដ្ឋរស់នៅជិតផ្ទះចិនជួលម្នាក់ទៀតបានបញ្ជាក់ថា កាលពីមុនមិនបែបនេះឡើយ ទើបតែមានចិនមកជួលផ្ទះអ្នកជិតខាង ស្រាប់តែសម្បូរសំរាមច្រើនឡើង ហើយក្រុមហ៊ុនប្រមូលសំរាមក៏មកយកមិនទាន់ពេល ទើបបង្កទៅជាមានក្លិនស្អុយរលួយរហូតដល់ចេញដង្កូវមកវាពេលផ្លូវ ធ្វើឲ្យអ្នកមកកម្សាន្តទីក្រុងព្រះសីហនុដ៏ឡូយឆាយមួយនេះ កោតសរសើរគ្រប់គ្នា ។

ដោយមើលទៅគ្មានដំណោះស្រាយ និងមិនមានអាជ្ញាធរណាមួយអើពើរសោះ រហូតដល់ពួកគាត់ទ្រាំលែងបានក៏នាំគ្នាថតរូប និងវិដេអូមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យប្រជាជនខ្មែរយើង និងពិភពលោកបានឃើញទីក្រុងដែលមានសក្តានុពលខាងវិស័យទេសចរណ៍បានធ្លាក់ចូលជាកន្លែងដាក់សម្រាមរបស់ជនជាតិចិនទៅវិញ ។ នេះគ្រាន់តែជាមួយចំណុចដែលប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុលើកឡើង ព្រោះនៅមានបញ្ហាអវិជ្ជមានជាច្រើនទៅដែលមិនបានលើកឡើង។

អ្នករស់នៅទីក្រុងដ៏ស្រស់ឡូយឆាយមួយរូបទៀតបានធ្វើការស្នើរសុំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេភូមិ ចៅសង្កាត់ ចៅហ្វាយក្រុង និងចៅហ្វាយខេត្ត មេត្តាចុះជួយពិនិត្យ និងរៀបចំសំរាមឲ្យបានត្រឹមត្រូវ ព្រោះពួកចិនវាដាក់សំរាមមិនបានគិតគូរពីអ្នករស់នៅជិតខាងដែលម្ចាស់ទឹកដីខ្មែរ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ព្រមានដល់មន្ត្រី និងរដ្ឋមន្ត្រីអសកម្មថា បើអ្វីៗទាំងអស់ ចាំបាច់តែនាយករដ្ឋមន្រ្តីដោះស្រាយនោះ មិនបាច់ចាំមានរដ្ឋមន្រ្តីតាមក្រសួងទេ ។ សម្តេចតេជោ ហ៊ុន សែន ព្រមាននឹងមិនដាក់រដ្ឋមន្រ្តីអសកម្មមួយចំនួនចូលក្នុងរដ្ឋាភិបាលថ្មី បើសិនជានៅតែបន្តមិនធ្វើការ ប៉ុន្តែចេះតែទុកការងារឱ្យនាយករដ្ឋមន្រ្តីធ្វើដដែលនោះ ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime