Logo

សញ្ញាបត្រអនុបណ្ឌិតមកពីអាមេរិក រៀន១ឆ្នាំកន្លះ នៅភ្នំពេញ


ដោយ ៖ Mr. Eric

April 26, 2018

ភ្នំពេញ៖ ចាប់ពីឆ្នាំ 2018 នេះតទៅ និស្សិតខ្មែរនិងនិស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អាចទទួលបានឱកាស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) មកពីអាមេរិក លើជំនាញផ្នែកច្បាប់ (Master of Law – LLM) និងជំនាញ គោលនយោបាយនិងច្បាប់សេដ្ឋកិច្ចអន្តរជាតិ (Master of Legal Studies in International Economic Law and Policy) នៅកម្ពុជាបានហើយ។

សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអារីហ្សូណា (University of Arizona-UA) នៅសហរដ្ឋអាមេរិក គឺជាសាកលវិទ្យាល័យដៃគូ បានសហការគ្នាផ្តល់កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នេះឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិតដែលមានបំណងចង់ទៅសិក្សានៅអាមេរិក តែខ្វះ លទ្ធភាព ឬមិនចង់ចំណាយច្រើនឬមិនមានបំណងចាកឆ្ងាយពីឪពុកម្តាយ។

សាកលវិទ្យាល័យអារីហ្សូណា គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗ លំដាប់ កំពូលទាំង ១០០ នៅលើពិភពលោក។ និស្សិតដែលបញ្ចប់ការសិក្សាក្នុងកម្មវិធីខាងលើ ដោយ ជោគជ័យ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា ដោយផ្ទាល់។

លោកស្រី Hillary Vance តំណាងសាកលវិទ្យាល័យអារីហ្សូណាប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា៖ «ការបើកបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺជាការបើកច្រកកាន់តែ ទូលាយថែមទៀត សម្រាប់និស្សិតខ្មែរ ឱ្យទទួលបានការអប់រំស្តង់ដារអាមេរិក និងមានឱកាសទទួល បានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា។»

AUPP សូមស្វាគមន៍ និងចាប់ផ្តើមទទួលពាក្យចូលរៀនសម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime