Logo

“០០៩” ជាខ្សែភាពយន្តបាញ់ប្រហារគ្នាវាយតបយ៉ាងល្អមើល…!


ដោយ ៖ Mr. Eric

April 25, 2018

ក្រោយស្ងាត់ទាំងរឿងសម្តែងនិងព័ត៌មានមួយរយៈមក កញ្ញា អៀ ម៉ីលិ ស្រាប់តែលេចមុខជាថ្មីក្នុងតំណែងតួឯកក្នុងភាពយន្តខ្នាតធំបែបបាញ់ប្រហាស៊ើបអង្កេតថ្មីគឺរឿង “០០៩” ដោយប៉ះគ្នាជាមួយតារាសម្តែងប្រុសស្រស់សង្ហា លោក សេម ហើយរឿងនេះដែលមានឈុតឆាកវាយតប់ ស៊ើបអង្កេត កំប្លែង និងស្នេហាយ៉ាងស៊ីជម្រៅ។

ក្នុងពិធីដាក់សម្ពោធរឿង “០០៩” កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្មាំនៅរោងភាពយន្ត Major Cineplax លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបាដិហារ្យភាពយន្ត បានបញ្ជាក់ថា “ នៅក្នុងខ្សែភាពយន្ត មានភាពលំបាកច្រើន គឺយើងត្រូវចុះទៅតាមខេត្តគឺខេត្តកោះកុង ស្ទើរតែ៩០% មានតែ១០%ទេ ដែលយើងថតនៅទីក្រុងភ្នំពេញ។ មូលហេតុដែលខ្ញុំជ្រើសរើសយកខេត្តកោះកុង ធ្វើជាទស្សនិយភាព នៅក្នុងសាច់រឿង ព្រោះសំបូរទៅដោយទេសភាពស្អាតៗ ស្រស់បំព្រង ដែលជនជាតិខ្មែរយើងមួយចំនួន គាត់មិនសូវស្គាល់ពីតំបន់ទេសចរណ៍នៃខេត្តខាងលើនេះ នោះទេ។ សម្រាប់ទុនថតខ្សែភាពយន្តនេះ ចំណាយប្រហែលខ្ទង់ប្រមាណ ៣ម៉ឺនដុល្លារ តែប៉ុណ្ណោះ ប៉ុន្តែរយៈពេលនៃការផលិត ដើម្បីឲ្យចេញជាសាច់រឿងប៉ុន្មានម៉ោងនេះ ឲ្យមហាជនបានទស្សនា បូករួមទាំងការកាត់តសម្លេង និង រូបភាពផ្សេងៗ គឺចំណាយពេលវេលារហូតដល់ កន្លះឆ្នាំឯណោះ”។

ម្ចាស់ផលិតកម្មរូបនេះ បាននិយាយថា “ខ្ញុំសង្ឃឹម និង ជឿជាក់ថា បងប្អូនដែលធ្លាប់តែគាំទ្រផលិតកម្មបាដិហារ្យ នឹងនៅតែបន្តការគាំទ្រដដែល ទោះបីជាការផលិតខ្សែភាពយន្តរបស់ខ្មែរយើង នៅមានកម្រិត ដែលមិនអាចប្រៀបធៀបនឹងខ្សែភាពយន្តបរទេសក្ដី ដោយសារតែប្រទេសទាំងនោះ មានបច្ចេកវិទ្យា រួចស្រាប់ទៅហើយ អ៊ឹចឹងហើយ យើងធ្វើបានប៉ុណ្ណឹង គឺយើងនៅតែសប្បាយចិត្ត ហើយយើងនៅតែខិតខំ ព្យាយាម ធ្វើឲ្យបានជោគជ័យទាំងអស់គ្នា នៅថ្ងៃមុខ”។

លោក ស៊ុម ភារិន ដែលកន្លងមានស្នាដៃជាង១០រឿងមកហើយនោះបានប្រាប់ថា ភាពយន្តនេះបានចំណាយពេលផលិតច្រើនខែ ដោយសារតែក្នុងរឿងទាំងមូល បានបញ្ចូលនូវក្បាច់គុនល្បុកត្តោ និងបានជ្រើសយកកីឡាករកីឡាការិនីល្បុកត្តោជាច្រើនយកមកសម្ដែង ដើម្បីអោយឈុតឆាកវាយតប់រស់រវើក និងបានទាំងចំណាយទុនអស់ច្រើនផង។ ការជ្រើសរើស លោកសេម និង កញ្ញា ម៉ីលិ សម្តែងជាតួឯកព្រោះតែពួកគេតស៊ូ គោរពពេលវេលា រូបសម្រស់សមរម្ភ និងអាចសម្តែងបាននូវឈុតឆាកវាយតប់នោះ។ លោករំពឹងដែរថាភាពយន្តនេះនឹងធ្វើឲ្យអ្នកទស្សនាពេញចិត្តជាក់ជាមិនខាន៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime