Logo

សឿង ផាភួង រើសយកមួយណាម្នាក់ចាស់ ម្នាក់ក្មេង? ពេលបែកធ្លាយ….បែបនេះ!


ដោយ ៖ Mr. Eric

April 20, 2018

មួយរយៈចុងក្រោយនេះសារព័ត៌មានក្នុងស្រុកបានចាប់អារម្មណ៍លើទំនាក់ទំនងតារាសម្តែងសិចស៊ី កញ្ញា សឿង ផាភួង រវាងលោក លាង ឧត្តម ហើយស្ងាត់ចេញមុខប្រុសក្មេងម្នាក់លោក បូវីនដែលសង្ស័យមានទំនាក់ទំនងសេ្នហាជាមួយគ្នាលាក់បាំង។ រើសយកមួយណាម្នាក់ចាស់ ម្នាក់ក្មេង? ពេលបែកធ្លាយ….បែបនេះ! តារាសម្តែងដ៏ល្បីរូបនេះ៖

គ្រាន់តែ KBN Meida ចាប់សួរទៅកាន់តារារូបនេះភ្លាម កញ្ញា សឿង ផាភួង បានធ្វើការប្រតិកម្មភ្លាមដោយបកស្រាយដោយនិយាយខ្លាំងៗថា មូលហេតុអ្វីបានជាម្នាក់ៗនាំគ្នាសង្ស័យនិងចោទរូបនាងមានស្នេហាជាមួយលោក លាង ឧត្តម ហើយថ្មីៗនេះគ្រាន់តថតរូបជាមួយមិត្តភ័ក្ត្រគឺលោក បូវីន នោះទៀតចេញរឿងថានាងស្រលាញ់ប្រុសក្មេងម្តង។ “នាងខ្ញុំគ្មានរើសពីណាទាំងអស់ ព្រោះមិនបានដាក់ចិត្តស្រាលាញ់គ្នាជាសង្សារនោះទេ គឺជាក់ស្តែងជាបងប្អូនរាប់គ្នា” នេះជាសម្តីរបស់តារាសិចស៊ី សឿង ផាភួង។

កញ្ញា សឿង ផាភួង បានប្រាប់ថា សម្រាប់ការរាប់អានជាមិត្តភ័ក្ត្របងប្អូនគឺ មិត្តភ័ក្ត្របងប្អូន មិនអាចស្រលាញ់គ្នាជាសង្សារបាននោះទេ ហើយនាងក៏មិនទាន់សំលឹងឃើញបុរសណាដែលហ៊ានស្រលាញ់ពិតផងដែរ ។ កន្លងមកនេះ មានមនុស្សបុរសជាច្រើនទាំងក្មេងទាំងចាស់ ចេះតែតាមសុំស្នេហ៍ពីនាង ប៉ុន្តែនាងមិនត្រូវចិត្តឡើយទេ។ នាងក៏ដឹងមូលហេតុអ្វីដែលបានជាមិនទាន់ត្រូវចិត្តនឹងបុរសណាម្នាក់ ទោះបីជាមនុស្សសុំស្រលាញ់ច្រើន ទាំងអ្នករកស៊ី ទាំងអ្នកនៅក្នុងសិល្បៈក៏មានដែរ។ ក្រោយសារព័ត៌មានក្នុងស្រុកជាច្រើនចុុះផ្សាយទំនាក់ទំនងនាងដែលសង្ស័យមានទំនាក់ទំនងសេ្នហាជាមួយលោក លាង ឧត្តម និងលោក បូវីន នោះ នាងសូមច្រានចោលចំពោះព័ត៌មាននេះដោយបកស្រាយគ្រាន់តែជាមិត្តប៉ុណ្ណោះ។

តារាស្រីពូកែលេងតួឆ្នាស់នោះបានប្រាប់ថា ជាពិសេសរឿងលោក លាង ឧត្តម មនុស្សជាច្រើនចេះតែនាំគ្នានិយាយថា នាងនិងតារាសម្តែងប្រុសរូបនេះមានទំនាក់ទំនងស្នេហានឹងគ្នាហើយបានជាបណ្តើរគ្នាគ្រប់ពេលនោះ វាជារឿងមិនពិតឡើយ។ ដោយសារតែនាងនិង លោក លាង ឧត្តម បានសន្យាចាប់ដៃគូគ្នាក្នុងការសម្តែង ហើយរាប់អានគ្នាដូចបងប្អូន ទើបបាជាដើរហើរទៅណាមកណាជាមួយគ្នានោះ។

កញ្ញា សឿង ផាភួងបានបញ្ជាក់ថា អ្វីដែលមហាជននិងសារព័ត៌មានក្នុងស្រុកមើលឃើញភាពស្និតស្នាលនាងរវាងលោក លាង ឧត្តម និងលោក បូវីន ហើយចោទថាមានទំនងទំនាក់ស្នេហានឹងគ្នានោះ គឺជារឿងយល់ច្រឡំហើយ ដោយសារតែនាងស្រលាញ់រាប់អានដូចជាបងប្រុសនិងមិត្តភ័ក្ត្រទើបស្និតស្នាលជាមួយគ្នាបែបនេះ។ លោក លាង ឧត្តម និងលោក បូវីន ជាអ្នករាប់អានស្គាល់ជាយូរមកហើយ ដូច្នេះមិនអាចឈានដល់ទំនាក់ទំនងស្នេហាគ្នាជាសង្សារអ្វីនោះទេ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime