Logo

ដានី អារីយ៉ា លែងជាតួប្រចាំ មហាហង្ស ងាកមកចាប់ការងារពីផលិតកម្មធំៗវិញ


ដោយ ៖ Mr. Eric

April 19, 2018

កញ្ញា ដានី អារីយ៉ា តារាសម្តែងពូកែលេងទាំងកំសត់និងកាចនោះបានបង្ហើបឱ្យដឹងថា គ្រាន់តែបញ្ចប់កុងត្រាលែងជាតួប្រចាំផលិតកម្មមហាហង្ស នាងទទួលការថ្មីៗពីផលិតកម្មធំៗ ហើយគ្រាន់តែមុនចូលឆ្នាំថ្មីប្រពៃណីជាតិយើងនោះ នាងទទួលថតឱ្យផលិកម្មភីអរ ក្នុងរឿង “សំពាយបុណ្យ”។

កញ្ញា ដានី អារីយ៉ា បាននិយាយថា គ្រាន់តែបញ្ចប់កុងត្រាពីផលិតកម្មមហាហង្សភ្លាម នាងបានទទួលការងារថ្មីភ្លេតពីផលិតកម្ម PR ក្នុងរឿង “សំពាយបុណ្យ” ដែលនាងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏គិតថា ដូចជានាងទទួលអំណោយមុនចូលឆ្នាំថ្មីឆ្នាំខ្មែរ ក្រោយលែងតួប្រចាំផលិតកម្មមហាហង្ស។ សម្រាប់ឆ្នាំនេះនាងគិតថានាងគ្រាន់បើឡើងជាងមុន និង គិតថារៀងមមាញឹកនឹងការងារថ្មីៗខ្លាំងផងដែរ ស្ទើរតែគ្មានពេលគិតរឿងស្នេហាទៅហើយ។ បើនិយាយរឿងមានសង្សារអត់នោះ? នាងសារភាពថា មាន ហើយប្រុសម្នាក់នោះតាមស្រលាញ់ និង យកចិត្តរាប់ឆ្នាំមកហើយ។

តារាសម្តែងសាច់សខ្ចីរូបនេះបានប្រាប់ថា នាងពេលនេះបានបញ្ចប់កុងត្រាតារាប្រចាំផលិតកម្មមហាហង្សរួចហើយ តាំងថ្ងៃមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្ល៉េះ។ នាងក៏ចង់ប្រកាសថានាងបើកទទួលការងារគ្រប់ផលិតកម្មឬរបស់អ្នកដឹកនាំទាំងអស់ ដោយនាងបានតាំងចិត្តខំប្រឹងល្អៗសម្រាប់ផលិតកម្មផ្សេងទៀត មិនឱ្យផលិតកម្មចាស់របស់នាង។ មុនពេលនាងបានបញ្ចប់កុងត្រាជាមួយ មហាហង្ស នោះនាងសម្តែងរឿងចុងក្រោយដែលរឿងនោះជារឿងល្អ និង ត្រៀមបញ្ចាំងនាពេលខាងមុខនេះដោយនាងបានដើរជាតួខ្មោចយ៉ាងកំសត់លងបន្លាចតួឯកប្រុសស្រីជាច្រើននាក់ក្នុងរឿង “ផ្ទះចុងភូមិ”៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts