Logo

ណាតាហ្សា ទោះបីជាល្បីក៏មកលក់ឥវ៉ាន់តាមទីសាធារណៈមិនខ្វល់ពីមាត់អ្នកដ៏ទៃ


ដោយ ៖ Mr. Eric

April 19, 2018

តារាសម្តែងសិចស៊ីកញ្ញា ណាតាហ្សា ដែលតារាសម្តែងល្បីនិងពិធីការិនីឈានមុខម្នាក់នោះ បានបង្ហាញខ្លួនយ៉ាងសាមញ្ញដោយនាងដាក់លក់ឥវ៉ាន់នៃគ្រឿងសម្លៀកបំពាក់នារីៗតាមទីសាធារណៈមិនខ្វល់ពីមាត់អ្នកដ៏ទៃថានាងយ៉ាងនាងយ៉ាងម៉េចឡើយ ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈបីថ្ងៃកន្លងមកនេះ។

ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈបីថ្ងៃនោះ ណាតាហ្សា បែរជាបង្ហាញមុខជាសាធារណៈនៅរមណីយដ្ឋានវត្តភ្នំយ៉ាងសាមញ្ញដោយនាងដាក់ខ្លួនលក់សម្លៀកបំពាក់នារីធ្វើដូចជាអ្នកលក់ធម្មតាៗ បើទោះបីជានាងជាតារាល្បីមានមហាជនស្គាល់ច្រើនក៏ដោយ។ ឃើញមុខនាងស្ថិតក្នុងតូបលក់សម្លៀកបំពាក់ នៃពិធីតាំងពិរព័ណ៌ផលិតផលនិងពិធីរាំកម្សាន្តនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនាងឈរស្រែកហៅភ្ញៀវមកមើលនិងទិញឥវ៉ាន់របស់នាងនោះ ត្រូវបានមហាជនសរសើរ និង គាំទ្រនាងចំពោះការសកម្មភាពរកតាមលទ្ធភាពបែបនេះ។

តារាល្បីរូបនេះបានឱ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាក់រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ នាងសម្រេចចិត្តយកពេលដាក់លក់ឥវាន់របស់នាងដែលជារឿងល្អ និង ចំណេញពេលវេលា។ មុខរបបលក់សម្លៀកបំពាក់ស្រីៗដែលស្រស់ស្អាតនិងម៉ូតថ្មីនេះ នាងធ្វើនិងរកស៊ីតាំងពីយូរមកហើយ គឺឱ្យតែមានពេលទំនេរពីការងារសិល្បៈនាងនឹងធ្វើហើយ។ បើដល់ពេលណា នាងក៏ថតបង្ហោះ និង Live Video ផ្សាយលក់ឥវ៉ាន់របស់នាងដែលមានច្រើនមុខ។ មុខរបបនេះនាងរកមួយរយៈនេះគឺមានការទទួលគាំទ្រនិងលក់ដាច់ណាស់។

សូមបញ្ជាក់ថា កញ្ញា ណាតាហ្សា ជាកូនខ្មែរកាត់អ៊ីស្លាម ជាតារាសម្តែងល្បីដែលកើតចេញធ្វើជា ឌីជេ និងពិធីការិនី។ នាងត្រូវបានល្បីខ្លាំងក្នុងខ្សែភាពយន្ត “កំណត់ហេតុនាងនាថ” ដែលមានយុវវ័យស្រលាញ់គាំទ្រនាងក្នុងរឿងបុរាណមួយនោះ។

តារាសម្តែងដែលហ៊ានថតរឿងពិបាកៗ និង និយមលេងខ្លួនសិចស៊ីរូបនេះកំពុងតែហក់ខ្លាំងលើវិស័យលក់សម្លៀកបំពាក់ និង គ្រឿងសម្អាង របស់នារីៗ លើបណ្តាញសង្គមហ្វេសប៊ុក។ បច្ចុប្បន្ននេះ នាងកំពុងតែមានប្រជាប្រិយខ្លាំងផងដែរលើអាជីពជាពិធីការិនី ដោយនាងឧស្សាហ៍ទទួលកម្មវិធីនៅតាមខេត្ត៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts