Logo

មោទកភាពសម្រាប់ខេត្តពោធិ៍សាត់! ផលិតកម្ម “គុជមរកត” រៀបចំ ព្រៃបុរាណ និង ស្ទីឌីយោថត លើផ្ទៃដីជាង១០ហិកតាដើម្បីអភិរក្ស..!


ដោយ ៖ Mr. Eric

April 12, 2018

មោទកភាពសម្រាប់ខេត្ត ពោធិ៍សាត់ និងប្រជាជនទាំងមូលដែល ផលិតកម្ម “គុជមរកត” ទើបតែបើកថ្មីៗនេះបានប្រកាសនូវការរៀបចំកន្លែងថតដ៏ធំមួយដែលបោះទីតាំងនោះជា ព្រៃសម្រាប់បុរាណ ឬ ជនជាតិដើម ហើយធ្វើស្ទីឌីយោថត លើផ្ទៃដីទំហំជាង១០ហិកតាដើម្បីអភិរក្សអភិរក្សវប្បធម៌សិល្បៈ មន្តអាគម អបិយជំនឿ ក្បាច់គុណបុរាណខ្មែរពីតាំងដើម ក្នុងរឿងថ្មី “ម្ចាស់ព្រៃ”។

កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ បានប្រកាសក្នុងពិធីក្រុងពាលីបើកនូវផលិតកម្មថ្មីរបស់លោកមានឈ្មោះថា “គុជមរកត” ហើយត្រៀមផលិតរឿងដំបូងចំណាយជាង១០ម៉ឺនដុល្លារ និងបូករួមការទីតាំងថតក្នុងទឹកដីខេត្តពោធិ៍សាត់លើផ្ទៃដីទំហំជាង១០ហិកតា។

ជាអ្នកដឹកនាំរឿងផង ជាគ្រូសិល្បៈផង លោកបានបញ្ជាក់ថា សម្រាប់រឿង “ម្ចាស់ព្រៃ” លើកដំបូងរបស់លោកមួយនេះ លោកនឹងចំណាយច្រើនក្នុងការផលិតដើម្បីឆ្លើយតបស្ទង់ដា និង កម្រិតបច្ចេកទេសឱ្យល្អ សម្រាប់អ្នកទស្សនាមិនខកបំណង ដោយត្រៀមចំណាយប្រមាណជាង១០ម៉ឺនដុល្លារ។ សម្រាប់រឿង “ម្ចាស់ព្រៃ” លោកបានសាងសងទីតាំងថតផ្ទាល់លោកបានទិញផ្ទៃដីជាង១០ហិចតា ក្នុងខេត្តពោធិ៍សាត់ រៀបចំជាព្រៃ និង ស្ទីឌីយោថត ឱ្យថតរឿងនេះដូចពិតៗ បុរាណចំបុរាណ ព្រៃចំព្រៃ ដែលធ្វើយ៉ាងណាផលិតរឿងនេះឱ្យល្អមើលនិងឱ្យដូចស្ទង់ដាបរទេសថែមទៀត។

អង្គម្ចាស់ សិរីវុឌ ដែលតួសម្តែងដ៏ល្បីដោយមហាជនស្គាល់ជាតួកាចស្ទើរគ្រប់រឿងនោះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ថ្ងៃសម្ពោធប្រកាសបើកផលិតកម្មថ្មីរបស់លោកក៏ជាថ្ងៃដែលធ្វើពិធីក្រុងពាលីរឿងដំបូងផងដែរគឺរឿង “ម្ចាស់ព្រៃ” ហើយរឿងនេះគឺ ភរិយារបស់លោកផ្ទាល់ជាអ្នកនិពន្ធរួមគ្នាឡើង ដែលសាច់រឿងនេះក្នុងគោលបំណងចង់ថែរក្សាអភិរក្សវប្បធម៌សិល្បៈ មន្តអាគម អបិយជំនឿ ក្បាច់គុណបុរាណខ្មែរពីតាំងដើម។ រឿងដែលជាស្នាដៃដំបូងរបស់លោកនេះត្រូវបានក្រុមការងាររបស់ផលិតកម្ម និង លោកផ្ទាល់ធ្វើការសម្រឹតសម្រាំង និងធ្វើការពិនិត្យលើឈុតឆាកសម្តែងល្អជាច្រើន ទើបផលិតកម្មសម្រេចទាំងទីតាំងថត ពេលវេលា និង តួសម្តែង។

សូមបញ្ជាក់ថា រឿង “ម្ចាស់ព្រៃ” ត្រូវបានផលិតកម្ម “គុជមរកត” ជ្រើសរើសយកតួសម្តែងជាច្រើននាក់ដែលក្នុងនោះរួមរើសតួសម្តែងបរទេសស្បែកខ្មៅស្បែកស មកលាយជាមួយខ្មែរ ឱ្យល្អមើលក្នុងឈុតឆាក វាយតុំគ្នា ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ ត្រូវបានមហាជនស្គាល់ខ្លាំងរឿងល្បីៗដែលលោកបានសម្តែងតួកាចសាហាវ ជនពាល ដូចជារឿង “Jailbreak” និង “ស្បែកគង់” ហើយលោកក៏ពូកែជាតួជាព្រះសង្ឃ ឬ តួព្រឹទ្ធាចារ្យផងដែរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime