Logo

នៅសុខៗ! សឿង ផាភួង ដើរចេញពីផលិតកម្ម មហាហង្ស ដោយប្រកាសជាមួយ…!


ដោយ ៖ Mr. Eric

April 11, 2018

តារាស្រីពូកែជាតួម្តាយ តួប្រពន្ធឆ្នាស់ឆ្នើម ឬ ដើរតួជាស្រ្តីអ្នកមាន កញ្ញា សឿង ផាភួង បានបង្ហើបឱ្យដឹងរឿងនាងដើរចេញពីផលិតកម្មមហាហង្ស ដោយបញ្ចប់កុងត្រាជាតួស្រីប្រចាំផលិតកម្មមួយនេះដោយប្រកាសស្វាគមន៍ការងារថ្មីៗរត់មករកនាងជាច្រើន។

តារាល្បីរូបនេះបាន​និយាយថា នាងពិតជាសោកស្តាយផងដែរក្នុងការចាកចេញជាតួប្រចាំផលិតកម្មមហាហង្ស ខណៈនាងបានស្នាដៃល្អជាច្រើនរឿង​ជូនម្ចាស់ផលិតកម្ម អ្នកដឹករឿង និងបណ្តាតារាសម្តែងផ្សេងទៀត ដែលកន្លងមកមានអនុស្សាវរីយ៍ជាច្រើនទាំងលំបាកនិងភាពរីករាយ។ មូលហេតុដែលនាងធ្វើការបញ្ចប់កុងត្រារហ័សបែបនេះនោះ ដោយសារតែក្រោយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើងវិញ បណ្តាខាងផលិតកម្មជាច្រើនបានណាត់ធ្វើការចរចារ ទាំងតម្លៃ និង ការដាក់តួលើសាច់រឿងត្រៀមថតថ្មីនាពេលខាងមុខនេះ។

កញ្ញា សឿង ផាភួង បានប្រាប់ KBN Media ឱ្យដឹងថា នាងបានធ្វើកិច្ចសន្យាបញ្ចក់កុងត្រាជាមួយផលិតកម្មមហាហង្ស កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ដោយនាងសម្រេចចិត្តលែងទទួលការងារ ឬ បន្តធ្វើជាតួប្រចាំផលិតកម្មនេះទៀតហើយដោយនាងបានធ្វើការពិចារណារួចហើយដោយមើលឃើញតម្លៃខ្លួននាងថតកំពុងតែឡើងថ្លៃជាងមុន។ ផលិតកម្មជាច្រើនកំពុងតែចរចារជាមួយនាងឱ្យថត ជាច្រើនរឿងផងដែរ រូមទាំងថតរឿងដុំ និង រឿងភាគ ដែលនាងមើលឃើញឱកាសទីផ្សារការងារខាងក្រៅមានច្រើនជាងនិងល្អជាង ទើបនាងសម្រេចចិត្ត បញ្ចប់កុងត្រា។

កញ្ញា សឿង ផាភួង បានបញ្ជាក់ថា គ្រាន់តែលឺដំណឹងបានបញ្ចប់កុងត្រាជាតូប្រចាំផលិតកម្មមហាហង្សភ្លាមនោះ នាងត្រូវបានអ្នកដឹកនាំរឿងខាងទូរទស្សន៍បាយ័ន និង លេខ៥ ចង់ធ្វើការកក់ទុកសម្រាប់រឿងភាគថ្មីដែលត្រៀមថតក្នុងខែឧសភាឆ្នាំ២០១៨ខាងមុខនេះ។ ក្រោយបានបញ្ចប់កុងត្រាភ្លាមនោះ ពេលនេះនាងទទួលបានការងារថ្មីភ្លាមដោយថតឱ្យផលិតកម្ម PR ក្នុងរឿង “សំពាយបុណ្យ” ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime