Logo

អគ្គលេខាកីឡាហាប់គីដូកម្ពុជា គង់ ចាន់ធីណា ធ្លាប់ចង់បោះបង់សហព័ន្ធចោលម្តងដោយសាររឿង…!


ដោយ ៖ Mr. Eric

April 9, 2018

លោក គង់ ចាន់ធីណា អគ្គលេខាសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានទម្លាយរឿងរបស់សហផ្ទាល់ដែលក្នុងឆ្នាំ២០០៧ មានដំណើរការមិនសូវឬមិនជោគជ័យនៃវិស័យកីឡានៅកម្ពុជាដែលធ្វើឱ្យលោកម្តងៗចង់តែរាថយក្នុងការដឹកនាំនិងបង្រៀនសិស្ស។

ក្នុងពិធីរំលឹកគុណគ្រូនិងចាស់ព្រឹទ្ធាចារ្យ សម្រាប់អបអរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដើម្បីចែករំលែកបទពិសោធន៍ពីអតីតកាលនិងដាក់ទិសដៅឱ្យរីកចម្រើនឡើង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ក្នុងអាគារមណ្ឌលកីឡាសូហ្វតេនីសនៃពហុកីឡដ្ឋានជាតិលោក គង់ ចាន់ធីណា បានឱ្យដឹងថា លោកបានចូលហ្វឹកហាត់កីឡាមួយនេះតាំងឆ្នាំ១៩៩៩ដែលកាលនោះ ការរៀនសូត្រពីកីឡាមួយនេះពិតជាមហាលំបាក និង គ្មានសម្ភារៈដូចពេលនេះឡើយ។ កីឡាហាប់គីដូកម្ពុជា ទម្រាំបានមកដល់សព្វថ្ងៃនេះ អំឡុងឆ្នាំ២០០៧ លោកចង់បំរុងលះបង់ចោលសហព័ន្ធកីឡានេះម្តងហើយ ដោយសារតែលោកមិនបានទទួលជោគជ័យ ដែលអាចហៅថា កីឡាហាប់គីដូ នៅកម្ពុជាពេលនេះចង់បរាជ័យ ។ លោកចង់ឈប់ម្តងហើយប៉ុន្តែកាលនោះបានលោកគ្រូធំ សេង ប៊ុនសុង បានជម្រុញលើកទឹកចិត្តនិងធ្វើការផ្តល់ការឧបត្ថម្ភដល់សហព័ន្ធនៅកម្ពុជា ឱ្យបន្តទៀតដែលធ្វើឱ្យទឹកចិត្តលោកមិនឯកា និងខំប្រឹងបន្តជម្រុញ ធ្វើការបង្រៀនដល់ក្មេងៗជាច្រើន។

លោក គង់ ចាន់ធីណា បានបញ្ជាក់ថា ក្រោយមានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូ ព្រឹទ្ធាចារ្យ និង រាមច្បងជាច្រើននាក់មកលោកបន្តខំប្រឹង និង ស្តារមុខមាត់កីឡាហាប់គីដូកម្ពុជាបន្តឡើងរហូតដល់ថ្ងៃនេះ មិនឱ្យរាថយទៀតឡើយ។ សម្រាប់ការប្រារព្ធពិធីនេះក៏ធ្វើឡើង ដើម្បីរំលឹកដល់គុណនិងស្នាដៃរបស់ព្រឹទ្ធាចារ្យ និង លោកគ្រូៗ ដែលមានវ័យចាស់ៗអស់ហើយ ធ្លាប់បង្ហាត់បង្រៀនដល់សិស្សជាច្រើនជំនាន់រហូតមកដល់ពេលនេះ ទោះបីជាមានឧបសគ្គក្នុងការលើកស្ទួយកីឡាហាប់គីដូ ក៏ដោយ។ ការប្រារព្ធពិធីរំលឹកគុណគ្រូនេះ ក៏ធ្វើឡើងតាមប្រពៃណីខ្មែររបស់យើង សមស្រពពេលអបអរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដែលជិតមកដល់។

អគ្គលេខារូបនេះបាននិយាយថា ពិធីនេះត្រូវបានការអនុញ្ញាតពីលោកបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និង ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក ម៉ក់ សំអុល ឯកភាពគ្នាឱ្យបង្កើតពិធីនេះឡើងដើម្បីជាការចងចាំដ៏ល្អឱ្យសិស្សៗនិងរំលឹកគុណដល់លោកគ្រូនិងព្រឹទ្ធាចារ្យទាំងអស់ដែលមិនបានបោះបង់ កីឡាមួយនេះចោលនៅតែបន្តជម្រុញដល់ក្មេងជំនាន់ក្រោយ។ ពិធីរំលឹកគុណគ្រូ បែបនេះត្រូវបានកីឡាហាប់គីដូ រៀបចំឡើងធ្វើជាលើកទី១ ខណៈលោកមិនទាន់ឃើញសហព័ន្ធក្បាច់គុនដ៏ទៃមានពិធីបែបនេះឡើយ។

លោក គង់ ចាន់ធីណា បានបញ្ជាក់ថា ការរៀបចំរំលឹកគុណគ្រូនេះ មើលឃើញថា មានតែសហព័ន្ធកីឡារបស់លោកធ្វើមុនគេ ហើយ ប្រារព្ធឡើងក្នុងតម្រង់ទិសដៅដល់សិស្សហាប់គីដូទាំងអស់បន្តឆន្ទៈកីឡាមួយនេះទៅមុខ។ ពិធីនេះទទួលបានការគាំទ្រពីសិស្សទាំងអស់ដែលបានលះបង់ទាំងថវិកា និង ពេលវេលា ក្នុងការរៀបចំពិធី “រំលឹកគុណគ្រូហាប់គីដូ” ក៏ដូចជាការបំផុសចលនានៃកីឡាមួយនេះរីកសុះសាយកាន់តែល្អជាងមុន៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime