Logo

BTP 2000 សម្រាប់ជំនួបមិត្តភាពលើកដំបូងចង់ដាច់ដង្ហើមម្តងៗដោយសារខ្សែរប្រយុទ្ធរាងតូចៗ NOCC


ដោយ ៖ Mr. Eric

April 9, 2018

ក្រុមបាល់ទាត់មិនមែនអាជីព BTP 2000 បានស្វាគមន៍ជំនួបមិត្តភាពជាមួយក្រុមបាល់ទាត់ NOCC ដោយការប្រកួតលើកដំបូងស្ទើរតែចង់ដាច់ដង្ហើមម្តងៗក្នុងបិទខ្សែរប្រយុទ្ធរបស់ NOCC ដែលមានរាងតូចៗខំស៊ុតបញ្ជូលទីខ្លួនមិនទម្លាក់ជើងក្នុងមួយតង់ណាឡើយ។

ក្រុមបាល់ទាត់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបង្កើតជាង ៤ឆ្នាំ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ បានបង្កើតជំនួបមិត្តភាពរវាងក្រុម BTP 2000 ដើម្បីធ្វើការចែករំលែកបទពិសោធន៍នៃការប្រកួត និង អបអរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ។
ក្រុមបាល់ទាត់មិនអាជីពរបស់ស្ថាប័នគ្រប់គ្រងកីឡាជាតិនេះ បានធ្វើការណាត់ជាមួយ ក្រុមបាល់ទាត់ BTP 2000 ដោយលេងជាលក្ខណៈមិត្តភាព នៅលើទីលានវិទ្យាល័យវត្តកោះ ដើម្បីរឹតចំណងមិត្តភាព ពិសេសដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខ ។

សម្រាប់លទ្ធផលនៃការប្រកួតមិត្តភាពអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរលើកដំបូងនេះ គឺក្រុមបាល់ទាត់ NOCC បានយកឈ្នះក្រុម BTP ដោយលទ្ធផល ៥-៣ ។

ក្នុងជំនួបរវាងគូមិត្តភាពពីរនេះ BTP 2000 បានសារភាពថា ខ្លួនពិតជាពិបាកបិទគូប្រកួតមិនឱ្យស៊ីមែន ពីព្រោះខ្សែរប្រយុទ្ថរបស់ NOCC សុទ្ធតែជាកីឡាករមានល្បឿនលឿនជាង ហើយមានមាឌតូចជាខ្លួនដែលជាធ្វើឱ្យពួកគេរហ័សក្នុងដណ្តើមយកបាល់ម្តងៗ។ សម្រាប់ជំនួបនេះក្រុមថ្មីមួយនេះ ពិតជាសម្តែងការអបអរនិងរំភើបនៅពេលបានឃើញ NOCC មានទម្រង់លេងល្អ និង ចែករំលែកយុទ្ធក្បួនប្រយុទ្ធឱ្យខ្លួនយល់ដឹងបន្ថែមទៀត។

លោក កាំង សុធា អ្នកចាត់ការក្រុមបាល់ទាត់ NOCC បានឲ្យដឹងថា ក្រុមរបស់ខ្លួនបានធ្វើការប្រកួតមិត្តភាពជាច្រើនមកហើយ ក្រោយបង្កើតក្រុមបាន ៤ឆ្នាំ ដោយប្រកួតជាមួយក្រុមតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកនានា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ប៉ុន្ដែនេះគឺជាលើកទី១ ហើយ ដែលថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យរៀបចំការប្រកួតមិត្តភាព ដើម្បីអបអរសាទរបុណ្យចូលថ្មី ប្រពៃណីជាតិ ឆ្នាំ២០១៨ ។
លោកបានបន្ដថា ក្រៅពីបង្កើតក្រុម ដើម្បីប្រកួតមិត្តភាពជាមួយស្ថាប័ននានា ក្រុមតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរួមចំណែកបំផុសឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ហើយលោករំពឹងថា ក្រុមបាល់ទាត់ NOCC នឹងមានការប្រកួតមិត្តភាពជាបន្ដបន្ទាប់ទៀត នាពេលក្រោយ ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ ។

ជាមួយគ្នានោះ លោក ហូយ សេរីវឌ្ឍនពិសិដ្ឋ ប្រធានក្រុម BTP 2000 បានប្រាប់ថា ទោះបីជាក្រុមបង្កើតដើម្បីប្រមូលមិត្តភ័ក្តនិងសិស្សរួមជំនាន់ជាមួយធ្លាប់រៀនជាមួយគ្នាមកបង្កើតជាក្រុមបាល់ទាត់មិនមែនជាអាជីពយ៉ាងណាក្តីក៏លោក លោកមានអារម្មណ៍សប្បាយចិត្តពីព្រោះលោកលេងដើម្បីសុខភាពនិងរឹតចំណងមិត្តភាពរវាងគ្នានឹងគ្នា។ សម្រាប់ជំនួបលើកនេះជាមួយក្រុម NOCC លោកពិតជារំភើបដែលទទួលបានបទពិសេសថ្មីបន្ថែមទៀត និង បានជួបជាមួយកីឡាករដែលជាគ្រូៗ និង អ្នកលេងខ្លាំងៗផងដែរ។


Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime