Logo

ម៉ានីកា គ្រងឈុតប្រពៃណីខ្មែរស្អាតប្លែកភ្នែកពីឈុតសិចស៊ីដែលដុតអារម្មណ៍ប្រុសៗរាល់ដង


ដោយ ៖ Mr. Eric

April 4, 2018

ម្តងនេះវិញ! កញ្ញា ម៉ានីកា បានគ្រងឈុតប្រពៃណីខ្មែរស្អាតប្លែកភ្នែកពីឈុតសិចស៊ីដែលធ្លាប់ដុតអារម្មណ៍ប្រុសៗរាល់ដងនោះ ឱ្យមកងាកមើលសម្រស់នារីខ្មែរមានលក្ខណៈសុភាពរាបសារថ្លៃថ្នូរបែបណា។ ជាមួយគ្នានោះ នាងបានផ្ញើរសារជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងសិចស៊ីរូបនេះកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ត្រូវបានមើលឃើញថានាងបង្ហាញរូបថតជាសន្លឹកដែលបានគ្រប់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត អមដោយពាក្យជូនពរឆ្នាំថ្មីប្រពៃណីខ្មែខាងមុខនេះ។ ការគ្រងឈុតរបស់នាងត្រូវបានមើលថា នាងស្រស់ស្អាតសមសួនជានារី និងមើលយូរទៅកាន់តែជាងលេងខ្លួនជាតារាសិចស៊ី ឬ ពាក់ឈុតសិចស៊ី។

នាងបានសរសេរថាជូនពរថា “សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានូវក្នុងប្រទេសនិងក្រៅប្រទេសជាទីស្រលាញ់រាប់អាន នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមអោយបងប្អូនខ្មែរយើងទាំងអស់ មានសុខភាពល្អ រកទទួលទានមានបាន មានសេចក្តីសុខគ្រប់គ្រុមគ្រួសារ និងទៅដល់ទីណាសូមសុខសុវត្ថិភាពគ្រប់ទីជិតទីឆ្ងាយទាំងអស់រីករាយឆ្នាំថ្មី”។

កញ្ញា ម៉ានីកា បានប្រាប់ថា នាងពិតជាមានអារម្មណ៍ថាប្លែក និង សប្បាយចិត្តនៅពេលស្លៀកពាក់ជានារីខ្មែរ ដោយតុបតែខ្លួនក្នុងឈុតប្រពៃណី ។ នាងរៀបចំខ្លួនឡើងមួយព្រឹកដើម្បីឱ្យបានស្អាត ហើយជិះទៅថតជុំវិញសួនវត្តភ្នំ និង មុខរបមរាជវាំង ឱ្យបានរូបថតស្អាតជាមួយទេសភាពទីក្រុងភ្នំពេញដ៏ស្អាត ហើយថ្លែងសារជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

សូមរំលឹកថា កញ្ញា ម៉ានីកា ក៏បានផ្ទុះព័ត៌មានខ្លាំងផងដែរក្នុងឆ្នាំ២០១៧ដោយហ៊ានថតរូបសិចស៊ីខ្លាំងបញ្ចេញសាច់ជាមួយម៉ូតូធំយ៉ាងរោលរាលជាច្រើនសន្លឹកឱ្យគេហទំព័រកម្សាន្តរបស់ខ្មែរប៊េសញ៉ូស ( KHMER BEST NEWS) ដែលធ្វើឱ្យប្រុសៗនិងទស្សនិកជនជាច្រើនក៏ដូចបណ្តាញសង្គមចងចាំនាងនិងបាក់ចិត្តស្រលាញ់រូបសម្រស់របស់នាង។

សូមបញ្ជាក់ថា តារាសម្តែងសិចស៊ីកំពុងតែល្បីខ្លាំងនៅលើរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍លេខ៥ជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ម៉ានីកា ទើបបញ្ចក់ការថតរឿងភាគថ្មី “មកុដកូនក្រមុំ” របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលកំពុងតែទទួលការគាំទ្រខ្លាំងផងដែរ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime