Logo

“គ្រួសារតារាកម្ពុជា” ធ្វើឱ្យពោធិ៍សែនជ័យសង្ក្រាន្ត ទទួលការសរសើរពីមហាជន


ដោយ ៖ Mr. Eric

April 4, 2018

វត្តមានរបស់សមាជិកនៃអ្នកសិល្បៈ “គ្រួសារតារាកម្ពុជា” បានធ្វើឱ្យ ពោធិ៍សែនជ័យសង្ក្រាន្តទទួលបានការសរសើរពីមហាជននិងប្រជាជនក្នុងតំបន់នោះដោយសារតែ មិន​ត្រឹម​តែមាន​កម្មវិធី​សិល្បៈ​លើកស្ទួយ​ពី​ចង្វាក់​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏បាន​គាស់ កកាយ​ទម្រង់​សិល្បៈ​បុរាណ យ៉ាង​សម្បូរបែប​យកមក​បង្ហា​ញ​ផងដែរ​ទាំង​ការសម្តែង​កាល ពីថ្ងៃ​បើកឆាក នៅ​ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី​១ ខែ មេសា ឆ្នាំ​២០១៨​។​


​ ​
​ក្រៅពី​រំលេច​នូវ​សម្លៀក បំពាក់​ឱ្យ​ត្រូវ​នឹង​ទម្រង់​ប្រពៃណី​ខ្មែរ ឱ្យ​សម​នឹង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ខិតជិត​ដល់​សិល្បៈ​ទម្រង់​បុរាណ ជាច្រើន​ផ្នែក​ក៏ត្រូវ​គាស់​រំលើង​ឡើង ផងដែរ​។​

​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក គ្រួសារ​តារា​កម្ពុជា អ្នក​រៀប​ទម្រង់ សិល្បៈ​ទាំងស្រុង​ក្នុង ព្រឹត្តិការណ៍​តន្ត្រី របស់​ព្រឹត្តិការណ៍​ពោធិ៍​សែន​ជ័យ សង្ក្រាន្ត​បាន​អះអាងថា កម្មវិធី​ដែល បានធ្វើ​ឡើង​នេះ​មិនត្រូវ​ឱ្យ​តារា​ទាំង អស់​រំលេច​បទ​បែក​ស្លុយ​នោះទេ បើទោះជា​កម្មវិធី​ទាំងមូល មានការ​ចូលរួម ដោយ​តារា​យុវវ័យ​មួយចំនួន​ក៏ដោយ​។ ទាំង​សម្លៀកបំពាក់​ត្រូវបាន​កំណត់ឱ្យ ស្លៀក​ជា​ទម្រង់​បុរាណ​ដោយ​បទ​ចម្រៀង ក៏​តម្រូវ​តែ​បទ​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ ផងដែរ​។ អ្វីដែល​សំខាន់​ទម្រង់​កម្មវិធី ទាំង​បាន​រំលេច​ឱ្យឃើញ​នូវ​ជាតិ សាសនា ព្រះមហាក្សត្រ ដោយ​ក្រៅពី បង្ហាញ​របស់​ទង់ជាតិ​ទាំងបី ក៏​តម្រូវឱ្យ សិល្បករ​សិល្បការិនី គាស់​ឡើងវិញ​នូវ សិល្បៈ​បុរាណ​របស់​ជាតិ​យកមក​បង្ហាញ ផងដែរ​។


​ ​
​អ្នកសម្របសម្រួល​កម្ម​វិធី នេះ​បាន​ប្រាប់ថា ការសម្តែង​សិល្បៈ ក្នុង​ថ្ងៃ​បើកឆាក សិល្បករ​សិល្ប ការិនី យ៉ាងច្រើន​កុះករ បាន​បកស្រាយ​បទ​រួម គ្នា​នូវ​បទ​ចម្រៀង “​ពង្សាវតារ​ខ្មែរ​” អមដោយ សម្លៀកបំពាក់​ប្រពៃណីជាតិ និង​បាន​រំលេច​នូវ​ទម្រង់​សិល្បៈ​បុរាណ ដ៏​ផូរផង់​មួយ គឺ​សកម្មភាព ដើរ​បង្ហាញ ម៉ូត​ដើម្បីឱ្យ​ខ្មែរ និង​យុវវ័យ​មើល ឃើញ​ពី​តម្លៃ​សម្លៀកបំពាក់​បែប​ស្រុកស្រែ​ថ្លៃថ្នូរ របស់​ខ្មែរ និង​សម្លៀកបំពាក់ ក្បិន​ប្រាំពីរ​ពណ៌​ដែល​យុវវ័យ​បច្ចុប្បន្ន មើលរំលង​។
​ ​
​កញ្ញា​រំដួល​លិច​ទឹក គឺជា​តារា មួយរូប ដែល​បាន​រំលេច​ឱ្យឃើញ​នូវ​ភាព​ច្នៃប្រឌិត​ពាក់ព័ន្ធ នឹង​វប្បធម៌ និង បានបង្ហាញ​ឱ្យ​ឆាក​តន្ត្រី​ទាំងមូល​មើល ឃើញ​ពី​តម្លៃ​នៃ​ការច្នៃប្រឌិត​។ តាម​ការ កត់សម្គាល់ អ្នកនាង ខាត់ សុ​ឃីម និង តារា​ជាច្រើន​ផ្សេងទៀត បានធ្វើឱ្យ​កញ្ជ្រោល​ឡើងវិញ នូវ​ចង្វាក់​ជា ប្រពៃណីជាតិ​យ៉ាងខ្លាំង ខណៈដែល បទ​ចម្រៀង​ដែល​អ្នកនាង និង​តារា​ភាគ ច​ច្រើន​បកស្រាយ​ធ្វើឱ្យ​មានការ​ចូលចិត្ត ជាថ្មី​នូវ​ចង្វាក់​ពិតប្រាកដរ​បស់​ខ្មែរ​។
​ ​
​លោក​យក់ ដួងតារា បាន បង្ហាញ​ឱ្យ​នឹក​ឡើងវិញ​នូវ​ទម្រង់​ល្ខោន បាសាក់ និង​យីកេ​ខណៈដែល លោក និង​អ្នកនាង​ខាត់ សុ​ឃីម ព្រមទាំង លោក​សាន សុវណ្ណ​ឌឿ​ន​ក៏បាន​បង្ហាញ​ឱ្យ​ស្គាល់ ឡើងវិញ នូវ​ទម្រង់​ចាប៉ី​ដង វែង​។
​ ​
​នៅ​ថ្ងៃទី​២ សម្លៀកបំពាក់​ជាតិ និង​បទ​ចម្រៀង​ជាតិ​កាន់តែច្រើន​ត្រូវ បានគាស់​យកមក​បង្ហា​ញ ហើយ​គេ កត់សម្គាល់ថា​អ្នក​ឈរ​ទស្សនា​កកកុញ ចូលចិត្ត​ខ្លាំង​ជាង​ដាក់​បទ​ចម្រៀង​បែក ស្លុយ​ឱ្យ​រាំ​នោះ​ផង​។ ពិធីករ​ប្រាំបី​រូប ទាំង​ថ្ងៃទី​១ និង​ទី​២ រួមមាន កញ្ញា ណា​តា​ហ្សា លោក​ព្រហ្ម ប្រសិទ្ធី កញ្ញា យ៉ែម ស្រី​ពេជ្រ លោក យ​ន វុ​ទ្ធ​ធី កញ្ញា ប៊េ​ប៊ី លោក​យ៉ា​រ៉ូ លោក​ហាក់ ធៀ​មុនី និង កញ្ញា​វ៉ាន់ លី​លី សុទ្ធតែ​បានបង្ហាញ ឱ្យឃើញ​នូវ​ទម្រង់​នៃ​សម្លៀកបំពាក់​ជាតិ​ដែល​ធ្វើឱ្យ​ក្រសែ ភ្នែក​ជាតិ និង អន្តរជាតិ​ដែល​បាន​ទៅ​ផ្ទាល់ និង​បាន ទស្សនា​កម្មវិធី​ផ្សាយ​របស់​ផុស​កម្សាន្ត មើលឃើញ​ពី​ភាព​ភ​ផូរផង់​របស់​ខ្មែរ​ខណៈដែល​អ្នកនាង​ម៉ៅ ស៊ី​ណាត និង​តារាចម្រៀង​ផ្សេងទៀត ក៏បាន​រំលេច​នូវ បទ​ចម្រៀង​ជា​ចង្វាក់​ប្រពៃណីជាតិ តែមាន​អ្នកចូលរួម​កុះករ​ខ្លាំង​ជាង​ជំនាន់ ចង្វាក់​បែក​ស្លុយ​ត្រូវប៉ាន់​កាលពី​ពីរ ឆ្នាំមុន​ទៀត​ទៀត​។
​ ​
​ចំណែក អ្នកនាង ឈួន សុវណ្ណ​ឆៃ គឺជា​តារា​មួយរូប ដែល បាន​រំលេច​នូវ​របាំ​បុរាណ​ខ្មែរ​នៅក្នុង ព្រឹត្តិការណ៍​សង្ក្រាន្ត ក្នុងពេលដែល លោក​ម៉ា​ដូ​ណា ដ្បិតថា​បាន​បកស្រាយ បទ Original Song ដែលជា​បទ​នំ​នើ​ប​ក៏ ពិតមែន ប៉ុន្តែ​បាន​រំលេច​នូវ​របាំ​ក្ងោក ធ្វើឱ្យ​វប្បធម៌​បុរាណ​មួយ​របស់​ខ្មែរ ត្រូវ​ផុស​ឡើង​។ នេះ​គ្រាន់តែ​ជា ទម្រង់​ត្រួសៗ​នៃ​ពោធិ៍​សែន​ជ័យ​សង្ក្រាន្ត ដែល​បាន​រំលេច​ឡើង កាលពី​ពីរ​ថ្ងៃ កន្លងទៅ​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់​បញ្ចូល នូវ​ការ​កំណត់ឱ្យ​ច្រៀង​នូវ​បទ​ចម្រៀង ដែលមាន​ដាស់​អារម្មណ៍​កូន​ខ្មែរ​ឱ្យ ស្រឡាញ់​នូវ​វប្បធម៌​ជាតិ​ឡើងវិញ ដើម្បីឱ្យ​ត្រូវ​នឹង​ការចង់ បាន​របស់​ដូនតា នោះ​ផង​។

​គេ​កត់សម្គាល់ថា ទម្រង់ បុរាណ​នៅពេល​ត្រូវបាន​ចងក្រង ហើយ​មាន​បែបបទ​ក្បួនខ្នាត​។ គឺមាន ការគាំទ្រ​មិនគួរ​ឱ្យ​ជឿ ។ អ្វីដែល​គួរឱ្យ សរសើរ គឺ​តារា​សិល្បៈ និង​យុវវ័យ​ជំនាន់​ក្រោយ​មានការ ចូលរួម និង​ពុះកញ្ជ្រោល​នឹង​ទម្រង់​បុរាណ​ទាំងនោះ មិន​ចាញ់​នឹង​ចង្វាក់​បែក​ស្លុយ​ទេ ទើប​អ្នក ណា​ក៏​មើលឃើញថា សង្ក្រាន្ត ឆ្នាំ​ថ្មី​ឆ្នាំនេះ សិល្បៈ​ទម្រង់​បុរាណ​ហាក់​ត្រូវ​បានកូន​ខ្មែរ​ដក់ អារម្មណ៍​ឡើងវិញ រហូតដល់​ថ្នាក់​សង្ក្រាន្ត​ស្ទើរ​ទាំ​ងំ​អស់ ដែល​បាន​ធ្វើឡើង​បែរជា​តម្រូវឱ្យ​ច្រៀង និង​រាំ​តែ​ចង្វាក់​ខ្មែរ ដើម្បី​តម្រូវ​ចិត្ត អ្នកចូលរួម​ទៅវិញ​។ ក្នុងនោះ​តារា រាំ​អម​វេទិកា​ក្រៅពី​មាន សាមគ្គីភាព បានល្អ ម្នាក់ៗ​ក៏​ប្រែ​ជាមាន​ចំណូលចិត្ត នឹង​ចង្វាក់​ប្រពៃណី​ខ្មែរ​ទាំងនោះ​ផងដែរ ៕

 

 

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime