Logo

សពតារាកំប្លែង វីតាមីនសេ បូជានៅវត្តមកុដបុរីនាល្ងាចថ្ងៃទី១មេសានេះ


ដោយ ៖ Mr. Eric

March 31, 2018

សពតារាកំប្លែងនាយ វីតាមីនសេ នឹងរៀបចំពិធីបូជានៅវត្តមកុដបុរី ជិតភ្នំពេញ Waterpark នាម៉ោង៦ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។ នេះបើតាមសម្តីរបស់អ្នកនាង ប៉េងប៉ោងដែលជាកូនស្រី។

តារាកំប្លែងស្រីដែលកូនស្រីនាយ វីតាមីនសេ​ អ្នកនាងប៉េងប៉ោងបានប្រាប់ថា ពិធីបង្ហែរសពចេញទៅបូជានៅវត្តតាំងក្រសាំងនឹងធ្វើឡើងនាម៉ោង៣រសៀលថ្ងៃទី០១ ខែមេសានេះ ដោយហែរចេញពីផ្ទះរបស់នាងដែលមានអាស័យដ្ឋានផ្ទះលេខ 188c ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះពីផ្លូវត្រឡោកបែកឡើងមក រកមើលហាងឈ្មោះ Wifi ហើយរកមើលផ្លូវលំលេខ៥៩៨ ចុះមកក្នុងបន្តិចប្រហែល៤០ម៉ែត្រនឹងឃើញផ្ទះរបស់នាងហើយ។ ប្រសិនបងប្អូនមិត្តសិល្បៈណារកមិនឃើញនោះទំនាក់ទំនងមកនាងផ្ទាល់តាមលេខ 010583376។ សពឪពុកនាង នឹងបូជានៅវត្តមកុដបុរី ជិតភ្នំពេញ Waterpark ប្រហែលម៉ោង៦ល្ងាចថ្ងៃនោះតែម្តង។

សូមបញ្ជាក់ថា ក្រោយវិលពីមន្ទីរពេទ្យកាល់ម៉ែត្រក្រោយសង្គ្រោះបន្ទាន់ហើយកាលពីថ្ងៃរសៀលទី២៩ ខែមីនា ដោយក្រុមគ្រូពេទ្យប្រាប់ឱ្យទៅផ្ទះវិញត្រៀមធ្វើបុណ្យនោះស្រាប់ដល់ម៉ោង១២យប់រំលង់អាត្រាលោកបានដាច់ខ្យល់ បើទោះបីជាមានឧបករណ៍អុកស៊ីសែនជាប់នឹងចម្រុះដើម្បីបញ្ជូលខ្យល់ក៏ដោយ។

មរណភាពនៃតារាកំប្លែងរូបនេះបានធ្វើឱ្យមិត្តរបស់លោកជាពិសេសនាយ គុយ និង សមាជិកក្រុមកំប្លែងរួមអាជីពដូចគ្នា ម្នាក់ស្ទើរតែមិនជឿ និងសោកស្តាយ យ៉ាងខ្លាំង។ នាយកុយ ពេលបានដល់ឃើញសភាព នាយ វីតាមីនសេ ដេកស្តូកបែបនេះលោកយំស្រក់ទឹកភ្នែក អួលដើមករគ្មានពាក្យនិយាយមិនបានឡើយ។

ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យរុស្ស៊ីបានរកឃើញដុំសាច់មួយនៅបរិវេណថ្លើមរបស់លោក ក្រោយពិនិត្យបានល្អិតល្អន់ ដែលកំណត់ថានាយ វីតាមីនសេមានជម្ងឺដុះដុំសាច់លើថ្លើមកម្រិតធ្ងន់។

កាលពីឆ្នាំ២០១៥ នាយ វីតាមីនសេ បានធ្លាក់ខ្លួនឈឺក្នុងសភាពធ្ងន់ធ្ងរម្ដងហើយដោយមានជំងឺបូសអន្ទង់។ ខណៈកាលនោះលោកត្រូវបានសង្គ្រោះទាន់ពេលវេលាអមមកជាមួយនូវជំនួយពីក្រុមសមាគមសិល្បករខ្មែរ និងសប្បុរសជននានាអាណិតអាសូរលោក ។

រូបលោកក្រៅពីជំងឺម្ងឺដុះដុំសាច់លើថ្លើមកម្រិតធ្ងន់ហើយនោះ នាយវីតាមីនសេ មានជំងឺប្រចាំផ្សេងទៀតគឺ ជំងឺលើសឈាម និង ឈឺតាមសន្លាក់។
រំលឹកផងដែរថា លោក ម៉ៅ សាមឿន ហៅនាយវីតាមីនសេ កើតនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៤៨ ស្ថិតក្នុងភូមិកោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ប្រុស៣ ស្រី២។ បច្ចុប្បន្នប្អូនរបស់លោកស្លាប់ចំនួន២ នាក់ក្នុងរបបប៉ុលពត។ ឪពុករបស់លោកឈ្មោះ ទូច ម៉ៅ ជាកសិករ ស្លាប់ ម្ដាយឈ្មោះ ឃឹម យាន ជាកសិករ ស្លាប់។

លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ១៩៧២ ជាមួយ អ្នកស្រី លីវ ស៊ីថា បច្ចុប្បន្នភរិយារបស់លោក គឺជា ស្រ្តីមេផ្ទះ មានអាយុ ៦៥ ឆ្នាំ ។ លោកមានកូនចំនួន ៥ នាក់ប្រុស ២ ស្រី ៣។ ក្នុងចំណោមកូនទាំង ៥ នាក់ របស់លោក គឺលោកបានបណ្ដុះបណ្ដាលឲ្យក្លាយជាអ្នកសិល្បៈបានម្នាក់ គឺ អ្នកស្រី មឿន និមល ហៅប៉េងប៉ោង។ បច្ចុប្បន្នលោកបានរៀបចំទុកដាក់កូនកូនរបស់លោកឲ្យមានគូស្រករបានចំនួន២ នាក់ ហើយទទួលបានចៅចំនួន២ នាក់៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime