Logo

សុខ សីឡាលីន ដែលជាតារាពូកែមិនផ្តល់កិច្ចសំភាសន៍ឱ្យអ្នកកាសែតនោះធ្វើខុសទម្លាប់រាល់ដងពេលនៅ Caraboa Spark Concert


ដោយ ៖ Mr. Eric

April 3, 2018

កញ្ញា សុខ សីឡាលីន ដែលជាតារាចម្រៀងល្បីពូកែមិនផ្តល់កិច្ចសំភាសន៍ឱ្យអ្នកកាសែតនោះ បានធ្វើខុសទម្លាប់ពីរាល់ដងនៅពេលឡើងការប្រគំតន្ត្រី Caraboa Spark Concert របស់ស្ថានីយទូរទស្សន៍លេខ៥ កាលចុងសប្តាហ៍កន្លងមកនេះ(ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨)ដែលលើកនេះនាងព្រមឱ្យទាំងថតទាំងសួរពីរឿងនាង ខណៈមើលឃើញថានាងកំពុងប្រឹងកែសម្រស់ឡើងស្អាតជាងមុន។

សូមបញ្ជាក់ថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ សីឡាលីន ជាតារាសិចស៊ីម្នាក់ ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជន ប៉ុន្តែតារាស្រីរូបនេះក៏ត្រូវបានក្រុមអ្នកសារព័ត៌មានសិល្បៈជាច្រើនស្ថាប័នមិនសរសើរឡើយ ដោយហៅនាងជាតារាស្រីដែលពិបាកផ្តល់កិច្ចសំភាសន៍ និង ជាមនុស្សមិនចិត្តទូលាយក្នុងឆ្លើយនឹងសំនួរឬចង់បកស្រាយជាមួយក្រុមអ្នកសារព័ត៌មានចំពោះព័ត៌មានអ្វីឡើយ ខណៈដែលនាងតែងតែប្រើហេតុផលជាតារាល្បីប្រចាំផលិតកម្មហង្សមាសមិនឱ្យផ្តល់កិច្ចសំភាសន៍ជូនអ្នកសារព័ត៌មាន។

សម្រាប់ការប្រគំតន្ត្រីខារ៉ាបាវស្ប៉ាកខនសឺតទូរទស្សន៍លេខ៥សប្តាហ៍ទី៤មីនានេះ លេចមុខនាងឡើងឆាកតន្ត្រីដែលធ្វើអ្នកគាំទ្រពេញចិត្តខ្លាំង ហើយក៏ធ្វើឱ្យក្រុមអ្នកសារព័ត៌មានភ្ញាក់ផ្អើលផងដែរកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នាងបានចេញមុខជួបអ្នកគាំទ្រ ការប្រគំតន្ត្រីខារ៉ាបាវស្ប៉ាករបស់ស្ថានីយទូរទស្សន៍លេខ៥។

ការប្រគំតន្ត្រីខារ៉ាបាវស្ប៉ាកខនសឺតរបស់ទូរទស្សន៍លេខ៥ លេខមុខកញ្ញា សុខសីឡាលីន យ៉ាងភ្ញាក់ផ្អើលដែលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានឡើងបញ្ចេញបទថ្មីរបស់នាងដើមឆ្នាំ២០១៨នូវចំនួនបួនបទធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។ ទាំងសម្រស់និងក្បាច់រាំរបស់នាងពិតជានៅតែរក្សាជំហរជាតារាចម្រៀងសិចស៊ីកំពូលដដែលជាមួយបទចម្រៀងកន្ត្រាក់អារម្មណ៍។

ក្នុងការប្រគំតន្ត្រីរបស់ទូរទស្សន៍លេខ៥នេះ នាងឡើងច្រៀងបទ “ស្នេហ៍ដល់ទីបញ្ចប់” “Stupid Love” “បងលែងSweet” និងបទ “ប្តីដែលអូនប្រាថ្នា” ដែលសុទ្ធតែបទថ្មីរបស់នាងប្រចាំផលិតកម្មហង្សមាស ប៉ុន្តែមិនទាន់ចេញវីឌីអូដោយសារតែនាងមានតែជាប់ដាក់ឧបករណ៍តម្រង់ធ្មេញឱ្យត្រង់ស្អាត ទើបពេញសើចនិងនិយាយមើលឃើញធ្មេញដែកដែលមិនស្អាត នាងមិនចង់មុខ។

កញ្ញា សុខ សីឡាលីន បានប្រាប់ក្នុងពេលការប្រគំតន្ត្រីខារ៉ាបាវនេះឱ្យដឹងថា ដោយសារតែរឿងពត់ធ្មេញនេះហើយទើបនាងខកខានក្នុងការសម្តែងរឿងមិនហ៊ានចេញមុខឡើយ ។ នាងសោកស្តាយដែលខកខានចេញសម្តែង ប៉ុន្តែនាងមិនចង់ឱ្យនាងសម្រស់របស់នាងនាពេលមុខអន់ថយនោះទេ ហេតុដូច្នេះនាងសម្រេចចិត្តពត់ធ្មេញឱ្យស្អាតតែម្តង។ នៅពេលនាងពត់ធ្មេញហើយស្អាតនោះ នាងនឹងចេញថត ចេញសម្តែងឡើងវិញ ដើម្បីបន្តពង្រឹងប្រជាប្រិយភាពរបស់នាងទៀត។

តារាចម្រៀងសិចស៊ីរូបនេះបាននិយាយថា ទោះបីជាខកខានចេញមុខជាតួសម្តែង សម្រាប់ការចេញច្រៀងនាងនៅតែបន្តធម្មតា ហើយសម្រាប់កម្មវិធីការប្រគំតន្រ្តីខារ៉ាបានស្ប៉ាកទូរទស្សន៍លេ៥លើកនេះក៏មិនបោះបង់ចោល ឬ ខកខានឡើងច្រៀងឡើយ ។ នាងដឹងថាពេលពត់ធ្មេញគឺ ពេញសើច និយាយ ច្រៀង គឹមិនស្អាតហើយប៉ុន្តែនាងមិនខ្មាសឡើយដើម្បីចង់ស្អាតនាពេលក្រោយក៏ដូចជាចង់ជួបជាមួយអ្នកគាំទ្ររបស់នាង ពីព្រោះនាងដឹងថា អ្នកគាំទ្រនាងនៅតែគាំទ្រ បើទោះបីជានាងយ៉ាងម៉េចក៏ដោយ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts