Logo

ខ្លាំងមែន! ហាក់ ធៀមុន្នី មានសមត្ថភាពជម្រុញអ្នកជំនួញខ្មែរឱ្យជោគជ័យជាមួយហាងកាហ្វេ Amazon និងស្ថានីយចាក់សាំង PTT សាខាព្រះសីហនុតោពីរ


ដោយ ៖ Mr. Eric

March 27, 2018

ខ្លាំងមែន! តារាសម្តែងប្រុសរូបសង្ហាលោក ហាក់ ធៀមុន្នី មានសមត្ថភាពជម្រុញអ្នកជំនួញខ្មែរឱ្យជោគជ័យជាមួយហាងកាហ្វេ Amazon និងស្ថានីយចាក់សាំង PTT  ក្រោយភ្ញាក់ផ្អើលឃើញវត្តមានរបស់លោកធ្វើជាពិធីករនិងជាមួយពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងពិធីសម្ពោធ “កាហ្វេអាម៉ាហ្សូន” និង ស្ថានីយចាក់ប្រេងសាំងភីធីធី របស់អ្នកជំនួញលោក គិត សុលីតា ដែលបានដាក់ហាងរបស់លោកចំកណ្តាលក្រុងព្រះសីហនុក្បែររង្វង់មូលតោពីរ។

ស្មានត្រឹមតែលេចធ្លោក្នុងវិស័យសិល្បៈប៉ុណ្ណោះឡើយ ដែលចេះតែសម្តែង និង ច្រៀង លោក ហាក់ ធៀមុន្នី បានបង្ហាញទាំងសមត្ថភាពនិងការដឹកនាំក្នុងពិធីសម្ពោធហាងកាហ្វេយីហោធំមួយ “កាហ្វេអាម៉ាហ្សូន” និង ស្ថានីយចាក់ប្រេងសាំងភីធីធី ដែលមានទីតាំងធំមួយនៅចំកណ្តាលក្រុងព្រះសីហនុ យ៉ាងភ្ញាក់ផ្អើល ខណៈម្ចាស់ហាង និង អ្នក ក្រុមហ៊ុន ភីធីធី បានធ្វើសរសើររូបលោកដែលចេះរៀបចំកម្មវិធីសម្ពោធ កាលពីថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៨នេះ។

ក្រោមវត្តមានរបស់អភិបាលខេត្តព្រះសីហនុ យន្ត មីន កាត់ខ្សែរប៊ូអបអរនូវសាខាថ្មីនៃ “កាហ្វេអាម៉ាហ្សូន” និង ស្ថានីយចាក់ប្រេងសាំងភីធីធី របស់អ្នកជំនួញលោក គិត សុលីតា ដែលបានដាក់ហាងរបស់លោកចំកណ្តាលក្រុងព្រះសីហនុក្បែររង្វង់មូលតោពីរនោះ ត្រូវបានឱ្យដឹងថា សាខាមួយនេះអាចបើកបានក្រោយមានការសម្របសម្រួល និង ពិនិត្យមើល ដោយសារតែ លោក ហាក់ ធៀមុន្នី ជាអ្នកគ្រប់គ្រងផ្នែកមួយនេះក្រុមហ៊ុន ភីធីធី ហើយក៏ជាបុគ្គលកសំខាន់ផងដែរក្នុងការពិនិត្យមើលលទ្ធភាពរបស់អ្នកជំនួញគ្រប់រូបដែលចង់បានឬបើកសាខាត និង ទីតាំងដែលត្រូវបើក។ ក្រោយវាយតម្លៃរួចពីក្រុមហ៊ុនថាអាចបើកនោះ លោក ហាក់ ធៀមុន្នី ក៏ជាគ្រូម្នាក់ដែលតម្រូវឱ្យណែនាំក៏ដូចការបង្ហាត់បង្រៀនលើមុខជំនួញនេះ ដល់ម្ចាស់ភាគហ៊ុនដែលបានសិទ្ធបើកសាខាឱ្យចេះគ្រប់គ្រងហាងឬស្ថានីយចាក់ប្រេងដោយខ្លួនឯង។ ពិតមិនធម្មតាក្នុងនាមអ្នកសិល្បៈដែលមានឥទ្ធពលលើមុខជំនួញមុខរបស់ក្រុមហ៊ុនធំដែលដែលអ្នកជំនួញខ្មែរ និង ក្រុមហ៊ុនថៃសហការគ្នាពង្រីកទីផ្សារបានដោយជោគជ័យដោយសារតែរូបលោក។

ក្នុងពិធីសម្ពោធនៅទីតាំងខាងលើនេះ តារាល្បីរូបនេះបានបង្ហាញទាំងររូបសម្រស់និងសមត្ថភាពដោយចាប់ដៃគូជាមួយពិធីការិនីស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ធ្វើឱ្យម្ចាស់កម្មវិធីពេញចិត្តយ៉ាងខ្លាំង។ ជាមួយគ្នានោះ មហាជន និង ភ្ញៀវដែលចូលរួមនោះ នឿយឆ្ងល់ហេតុអ្វីបានជាលោកជួយកម្មវិធីខាងលើនេះរត់ចុះឡើងចេះហត់យ៉ាងដូច្នេះ ដែលធ្វើឱ្យមានការសង្ស័យថា លោក ហាក់ ធៀមុន្នី និងម្ចាស់ជំនួញទាំងប្តីប្រពន្ធនៅខេត្តព្រះសីហនុរូបនោះ មានភាគហ៊ុនចូលគ្នាទើបអាចបើកបាន។

លោក ហាក់ ធៀមុន្នី បានបកស្រាយនៅមុខក្រុមអ្នកសារព័ត៌មានថា សម្រាប់លោកត្រឹមតែជាអ្នកសិល្បៈប៉ុណ្ណោះ មានលុយឯណាដល់ជាងកន្លះលានដុល្លារមិនបូកថ្លៃដីផង ទៅបើកហាង  “កាហ្វេអាម៉ាហ្សូន” និង ស្ថានីយចាក់ប្រេងសាំងភីធីធី” នៅចំកណ្តាលក្រុងព្រះសីហនុនោះ។ លោកមកជួយធ្វើពិធីករ និងដឹកនាំកម្មវិធីសម្ពោធសាខាថ្មីនេះដោយសារតែ លោក គិត សុលីតា និង ភរិយារបស់លោក ជាកូនសិស្សរបស់ក្រុមហ៊ុន ភីធីធី របស់លោកទើបលោកជួយសម្របសម្រួលឱ្យល្អសម្រាប់អ្នកជំនួញខ្មែរយើងនិងក្រុមហ៊ុនថៃនេះទទួលជោគជ័យបើកសាខាចេញរូបរាង។

តារារូបសង្ហារូបនេះបាននិយាយថា ម្យ៉ាងក្រុមគ្រួសារបស់លោក គិត សុលីតា គឺជាអ្នករាប់អានដ៏ល្អជាមួយលោក ទើបលោកមើលថែតាំងពីម្ចាស់ជំនួញរូបនេះទទួលបានសិទ្ធបើកហាងកាហ្វេនិងស្ថានីយចាក់សាំងរហូតមកដល់ថ្ងៃបើកសម្ពោធបានសម្រេចមិនឱ្យខុសឆ្គង។ អ្វីដែលកាន់តែពិសេសនោះ លោក និងក្រុមប្រឹក្សាក្រុមហ៊ុន ភីធីធី ត្រៀមចាំជួយដោះស្រាយគ្រប់បញ្ហានិងជម្រុញយុទ្ធទីផ្សារល្អៗសម្រាប់ម្ចាស់ជំនួញថ្មីនៅសាខាព្រះសីហនុរូបនេះឱ្យកាន់តែទទួលជោគជ័យតទៅមុខទៀត។

សូមបញ្ជាក់ថា លោក ហាក់ ធៀមុន្នី ដែលជាតារាសម្តែងល្បីក្នុងរឿងជាច្រើនកន្លងមកនេះ ជាតារាឧស្សាហ៍លេចមុខជួយកម្មវិធីសប្បុរធម៌ជាច្រើនជាមួយសមាជិក “គ្រួសារតារាកម្ពុជា”។ កាលថ្មីៗនេះលោកក៏បានប្រកាសត្រៀមបញ្ចេញរឿងដុំថ្មីរបស់លោកផងដែរ គឺ រឿង “កំពូលចុងភៅពិសេស” នាពេលខាងមុខនេះ។

សម្រាប់វិស័យមុខជំនួញរកស៊ីវិញ លោក ហាក់ ធៀមុន្នី មានទេពកោសល្យផ្នែកគ្រប់គ្រងអាជីវកម្ម ធនាគារ និង ជាអ្នកសម្របសម្រួលរវាងអ្នករកស៊ីៗរវាងខ្មែរនិងថៃ។ លោកចេះនិយាយច្រើនភាសាដូចជា អង់គ្លេស ចិន និងជាពិសេសបកប្រែភាសាថៃ ដែលជាបុគ្គលសំខាន់និងមានឥទ្ធិពលក្នុងក្រុមហ៊ុន ភីធីធី៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts