Logo

ទូកក្តោងកម្ពុជា កាន់តែប្រសើរឡើងនៅពេលទទួលការបណ្តុះបណ្តាលពីគ្រូប្រទេសសឹង្ហបុរី


ដោយ ៖ Mr. Eric

March 25, 2018

ទូកក្តោងកម្ពុជា កាន់តែទទួលភាពរីកចម្រើននិងល្អប្រសើរជាងមុនឡើងបន្ថែមទៀតនៅពេលទទួលការបណ្តុះបណ្តាលចំណេះដឹង និង បច្ចេកទេសពីគ្រូប្រទេសសឹង្ហបុរីចំនួនពីររូប។

គ្រូឧទ្ទេសសញ្ជាតិសឹង្ហបុរី២រូបមកពីសហព័ន្ធកីឡាទូកក្តោងអន្តរជាតិបានមកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្នុងការជួបបណ្តុះ បណ្តាល ចែករំលែកបទពិសោធន៍ជូនដល់គ្រូបង្វឹកកម្ពុជាចំនួន២៧នាក់ ក្នុងនោះមាននារី៣នាក់ នៅខេត្តកែប ដែលបញ្ចប់នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននិយាយថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ទទួលបានវគ្គបណ្ដុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកម្រិតភពលោកបែបនេះជាលើកដំបូងរបស់ខ្លួនក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិសិង្ហបុរី គឺលោក Joe Chan និងលោក Joshan Choo ដើម្បីជំរុញការអភិវឌ្ឍលើ វិស័យកីឡាទូកក្ដោងកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជាអគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរនោះ លោកបានបញ្ជាក់ថា វគ្គនេះក៏ដើម្បីឲ្យគ្រូបង្វឹកកម្ពុជានានាទទួលបាននូវកម្រិត បច្ចេកទេសលក្ខណៈអន្តរជាតិ។ អ្វីដែលសំខាន់គឺការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ដែលប្រភេទ កីឡាទូកក្តោងក៏មានក្នុងបញ្ជីផែនការមេ ស៊ីហ្គេម ក្នុងពេលនោះដែរ។

អនុប្រធានរូបនេះ បានផ្តែរផ្តាំផងដែរថា សិក្ខាកាម និង គ្រូបង្វឹកដែលចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាគ្រូបង្វឹកកម្រិតស្ដង់ដារអន្តរជាតិ ជាប្រយោជន៍បន្តការបណ្ដុះបណ្ដាលដល់ធនធានកីឡាករ-កីឡាការិនីទូកក្ដោងកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ នា ថ្ងៃអនាគត។ ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts