Logo

ខៀវ ប៊ុនលាភ លេចមុខនៅតន្ត្រី Caraboa TV5 និយាយដោយមិនខ្លាចគេមើលងាយចំពោះរឿងខ្លួនមានម្តាយជា…!


ដោយ ៖ Mr. Eric

March 25, 2018

តារាចម្រៀងខ្មៅស្រស់លោក ខៀវ ប៊ុនលាភ បានលេចមុខលើឆាកតន្ត្រី Caraboa Spark Conert របស់ស្ថានីយទូរទស្សន៍លេខ៥ដោយមុខមហាជននិងលើកញ្ចក់ទូរទស្សន៍ហ៊ាននិយាយដោយមិនខ្លាចខ្មាសគេឬគេមើលងាយលោកចំពោះរឿងលោកដែលមានម្តាយជាអ្នកធ្វើចេកចៀន។

ក្រោយបញ្ចប់ការច្រៀងបទ “ចេកចៀនហ៊ុយ” លើឆាកប្រគំតន្ត្រី Caraboa Spark Conert TV5 កាលម៉ោងថ្ងៃត្រង់ទី២៥ ខែមីនា ឆ្នាំ២០១៨ លោក ខៀង ប៊ុនលាភ ដែលអ្នកចម្រៀងពូកែរាំនិងមានបទញាក់ៗនោះ បានឆ្លើយឆ្លងទៅកាន់ពិធីករពិធីការិនីTV5ភ្លាមៗនៅមុខទស្សនិកជនទាំងទស្សនាផ្ទាល់និងតាមកញ្ចក់ទូរទស្សន៍ថា បទថ្មីរបស់លោក “ចេកចៀនហុយៗ” បាននិពន្ធឡើងចេញពីលោកផ្ទាល់ ហើយមូលហេតុដែលនាំឱ្យផលិតបទញាក់ថ្មីដោយដាក់ចំណងជើងនេះឡើង ដោយសារតែលោកនិងម្តាយផ្ទាល់ជាអ្នកលក់ចេកចៀន។

ជាសមាជិកក្រុម E-Nation សម្រាប់លោកមិនខ្លាចខ្មាសគេ ឬ មិនខ្លាចគេមើលលោកឡើយ ដែលគ្រួសារលោកជាអ្នកក្ររកស៊ីធ្វើចេកចៀនលក់ ហើយក៏នឹកឃើញផលិតបទ “ចេកចៀនហុយៗ” និងសារភាពចំពោះរឿងពិតរបស់លោកមួយនេះ។

សូមរំលឹកថា លោកធ្លាប់ជាអតីត​ប្រធាន​ផ្នែក​ធ្វើតេស្ត​តួ​សម្ដែង​របស់កម្មវិធី Loy9 បន្ទាប់ពីលោក​ក៏​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ជា​ច្រើន​មក​ហើយ​នៅ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ក្រោយ​សម្រេច​ចិត្ត​ដើរ​​លើ​វិថី​សិល្បៈ​នៅ​ឆ្នាំ ២០១២។ លោកអាចសម្ដែង​ធ្វើជា​តួ​កាច​ក្នុង​រឿង​បែប​បុរាណ ​តួ​ភេទ​ទី៣​ និង​ធ្លាប់​បាន​កោរ​សក់ ​សម្ដែង​ជា​តួ​ព្រះ​សង្ឃ​ផងដែរ។

លោក ខៀវ ប៊ុនលាភ បានចេញមុខជាតួសម្តែងកន្លងមកដូច​ជា​រឿង “ស្នេហ៍​ក្លែង​កាយ” និង “សន្យា​ស្នេហ៍”។ លោកជាកូន​ប្រុស​អ្នក​ចម្ការ​លើ​ខេត្ត​កំពង់ចាម ហើយលោកជា​អតីត​និស្សិត​ផ្នែកអក្សរសាស្ត្រ​អង់គ្លេស ដែលខំទ្រាំជាមួយការងារសិល្បៈជាច្រើនបើទោះបីជាលោកមិនមានរូបរាងសង្ហាឬមុខមាត់សង្ហាដូចតារាប្រុសផ្សេងទៀតក៏លោកនៅតែមិនបោះពីសិល្បៈឡើយ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts